កុម្ម៉ង់​ទិញ​សាម​សុង Galaxy S7 edge ឬ S7 ទទួលបាន​Gear VR ដោយ​ឥតគិតថ្លៃ​

រាល់​ការ​កុម្ម៉ង់​ទិញ​ទូរស័ព្ទ​សាម​សុង  Galaxy S7 edge ឬ S7 ពីថ្ងៃ​ទី​7​មីនា ដល់​ថ្ងៃទី​18 ខែមីនា 2016   លោក​អ្នកនឹង​ទទួលបាន​នូវ Gear VR មួយគ្រឿង ពី​ក្រុមហ៊ុន​សាម​សុង​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​អត្រា​ការប្រាក់​0%​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អ៊ី​អន​សម្រាប់​អតិថិជន​ដែល​ជ្រើសរើស​ការបង់​រំ​លោះ ។​

 
​ការផ្តល់ជូន​ពិសេស​នេះ មាននៅ​ហាង​លក់​ទូរស័ព្ទដៃ​តែ​៤​ប៉ុណ្ណោះ​ក្នុង​រាជធានី​ភ្នំពេញ គឺ ហាង​នី​កា​បូកគោ ហាង​អ​ប្សា​រា​ផ្សារ​ដេប៉ូ  ហាង​KIDis ផ្សារ​ធំថ្មី  និង​ហាង​KIDis ព្រះមុន្នីវង្ស​។ 

​លោក​អ្នកនឹង​ទទួលបាន​ទូរស័ព្ទ​នេះ នៅក្នុង​កម្មវិធី​ដាក់លក់​ជា​ផ្លូវការ​របស់​ទូរស័ព្ទ សាម​សុង Galaxy S7 edge និង S7 នៅ​ផ្សារ​ទំនើប សុរិយា នា​ថ្ងៃទី 19 ខែមីនា ឆ្នាំ 2016 ។​

 

​ទូរស័ព្ទ Galaxy S7 មាន​អេក្រង់​ទំហំ​រហូតដល់​ទៅ 5,1 អ៊ី​ន ហើយ​ទូរស័ព្ទ Galaxy S7 edge មាន​អេក្រង់​ទំហំ​រហូតដល់​ទៅ 5,5 អ៊ី​ន​។ លក្ខណ​:​សម្បត្តិ​ខ្លះៗ​របស់​ទូរស័ព្ទ​ទាំងពីរ​នេះ មានដូចជា hybrid Slot ដែល​អាចដាក់​ស៊ីម​កាត​២ ឬ​ស៊ីម​កាត​១ និង មេម៉ូរី​រហូតដល់ 200GB អាច​ការពារ​ការ​ជ្រាប​ទឹក និង​ធូលី ដោយមាន​ប្រព័ន្ធ​ការពារ​នៅ​ខាងក្នុង​ទូរស័ព្ទ​តែម្តង កា​ម៉េ​រា Dual Pixel ជាមួយនឹង Aperture 1.7 និង សាក​ថ្ម​បាន​លឿន​ទោះជា​មិន​ប្រើ​ខ្សែ​ក៏ដោយ​។ 

 

កុម្ម៉ង់​ទិញ​សាម​សុង Galaxy S7 edge ឬ S7 ទទួលបាន​Gear VR ដោយ​ឥតគិតថ្លៃ​កុម្ម៉ង់​ទិញ​សាម​សុង Galaxy S7 edge ឬ S7 ទទួលបាន​Gear VR ដោយ​ឥតគិតថ្លៃ​

 

​នេះ​គ្រាន់តែ​ជា​ចំនុច​ពិសេសៗ​មួយចំនួន​របស់​សាម​សុង Galaxy S7 edge និង S7 តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ជ្រាប​ច្បាស់​ថា​តើ​ទូរស័ព្ទ​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ​អស្ចារ្យ​ប៉ុណ្ណា​នោះ លោកអ្នក​អាច​កុម្ម៉ង់ ទិញ​នៅតាម​ហាង​ដែល​បានកំណត់​ខាងលើ​។​

 

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។ 

 

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

Author: PRSource: ផ្តល់​ឲ្យ