កម្ពុជា ប្រែប្រួល​គួរ​ឲ្យ​កត់​សំគាល់​នា​ពេល​ជិត​ ១ ទសវត្ស​ចុង​ក្រោយ លើ​វិស័យ​អចលនទ្រព្យ និង សំណង់​អគារ​ខ្ពស់

ក្នុង​រយៈ​ពេល​ជិត ១ ទសវត្ស​ចុង​ក្រោយ​នេះ វិស័យ​អចលន​ទ្រព្យ​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដូចជា វិស័យ​ផ្ទះ​ល្វែង​ ខុនដូរ​ ជា​ដើម ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​នោះ​នោះ​ គឺ​ការ​សាងសង់​អគារ​ខ្ពស់​កប់​ពពក​ក៏​មាន​សន្ទុះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ដូច​យ៉ាង អគារ​ភ្លោះ Golden Tower 42 កំពុង​បន្ត​សាងសង់​ឡើង​វិញ ក្រោយ​ផ្អាក​មួយ​រយៈ អគារ​ កាណាឌីយ៉ា ដែល​បាន​សាងសង់​រួច​និង​កំពុង​ប្រើប្រាស់ អគារ De Castle Royal និង​អគារ​ខ្ពស់​ចុង​ក្រោយ Vattanac Capital Tower ដែល​មាន​កម្ពស់ ១៨៨ ម៉ែត្រ​ សាងសង់​រួច​នៅ​ក្នុង​ឆ្នាំ ២០១៤ រួម​ទាំង​គម្រោង​អគារ​ខ្ពស់​ជា​ច្រើន​ផ្សេង​ទៀត។

 

បើ​តាម​របាយការណ៍ របស់​មន្ទីរ​ មន្ទីរ​រៀបចំ​ដែនដី នគរូនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា​មក​ កម្ពុជា​បាន​ទទួល​គម្រោង​ស្នើ​សុំ​សាងសង់​អគារ​ខ្ពស់​មិន​ក្រោម ១០០ អគារ​ឡើយ ដែល​ជា​ប្រភេទ​អគារ​មាន​កម្ពស់​ចាប់​ពី ១៩ ជាន់​ឡើង​ទៅ។ នា​ពេល​ថ្មី​ចុង​ក្រោយ​បំផុត​នេះ រដ្ឋាភិបាល​ បាន​ទទួល​សំណើ​ពី​ក្រុមហ៊ុន Thai Boon Roong ដើម្បី​កសាង​អគារ​ភ្លោះ​កប់​ពពក​ដែល​គ្រោង​នឹង​ចាយ​ថវិកា​ប្រមាណ​ជា ១ ពាន់​លាន​ដុល្លារ ប៉ុន្តែ​សំណើ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

 

អគារ​ភ្លោះ​ពាណិជ្ជកម្ម​Thai Boon Roong Twin Trade Center មាន​កម្ពស់ ១៣៣ ជាន់​មាន​កម្ពស់​ប្រហែល​ជា ៥០០ ម៉ែត្រ សាងសង់​លើ​ផ្ទៃ​ដី ៥ ហិតា មាន​ទីតាំង​នៅ​ទល់​មុខ ណាហ្គាវើល ដែល​ជា​ដី​របស់​មជ្ឈមណ្ឌល​កម្សាន្ត Dream Land ដែល​នឹង​ផ្អាក​ការ​ដំណើរ​ការ​ឆាប់ៗ​នេះ។  ប្រសិន​បើ​គម្រោង​អគារ​ភ្លោះ​នេះ​លេច​ចេញ​ជា​រូបរាង និង​សាងសង់​រួច​រាល់​ពិត​មែន​នោះ វា​នឹង​ក្លាយ​ជា​អគារ​មួយ​ខ្ពស់​ជាង​គេ​ក្នុង​ ក្នុង​ចំណោម​អគារ​ខ្ពស់ៗ​ទាំង​ឡាយ​នៅ​ជុំវិញ​ពិភពលោក ព្រោះ​វា​មាន​កម្ពស់​ប្រហែល​ជា ៥០០ ម៉ែត្រ។

Author: អត្ថបទដកស្រង់Source: អត្ថបទដកស្រង់