នេះជាលទ្ធផល កែសម្ផស្សពេក ធ្វើឲ្យមុខវៀចទៅម្ខាង និងស្ទើរតែពិការភ្នែក! (មានវីដេអូ)

ថៃ៖ អតីតបេក្ខភាពកញ្ញាឯក ភេទទី៣ម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម តក់ស្លុតពេលឃើញ រូបសម្រស់របស់នាងពេលបច្ចុប្បន្ន។

ចំពោះអតីតកញ្ញាឯកភេទទី៣ រូបនេះ បាននិយាយប្រាប់នៅក្នុងកម្មវិធីទូរទស្សន៍ថៃមួយ ថានាងពិតជាសោកស្តាយយ៉ាងខ្លាំង ព្រោះថាមុខរបស់នាង មើលលែងចង់យល់ហើយ ក្រោយកែសម្ផស្សអស់រយៈពេល ១០ឆ្នាំមកនេះ។

នាងបានឲ្យដឹងថា នាងបានវះកាត់កែសម្ផស្សកាលពីឆ្នាំ២០០៦ ដូចជា ភ្នែក ច្រមុះ ចង្ការ ដើមទ្រូង និងចាក់បំពេញសាច់ថ្ពាល់។ ពេលកែហើយ នាងពិតជាមានរូបសម្ផស្សស្រស់ស្អាតពិតមែន។ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែនាងមានអារម្មណ៍ថា​មិនស្រួលលើថ្ពាល់ ដូច្នេះនាងក៏ប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឡើងវិញ។ ជាលទ្ធផល ចេញមកថា​ មានមេរោគនៅត្រង់ថ្ពាល់ និងមាត់របស់នាង។ ហើយវានឹងអាចប៉ះពាល់ដល់សរសៃភ្នែក ដែលអាចធ្វើឲ្យនាងពិការភ្នែកថែមទៀតផង។

ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់របស់នាងកាន់តែប្រែប្រូលទៅៗ សូម្បីតែថ្ពាល់របស់នាងក៏មានខ្ទុះ ហើយមុខនាង កាន់តែហើមទៅៗទៀតផង។ គ្រូពេទ្យបានពិគ្រោះជាមួយនាងថា គួរតែយកខ្ទុះនោះចេញពីមុខជាបន្ទាន់ ដើម្បីកុំឲ្យឆ្លងមេរោគទៅកន្លែងផ្សេងៗទៀត។ រហូតដល់ពេលបច្ចុប្បន្ននេះ មុខរបស់នាងគឺឡើងផត ហើយថែមទាំងវៀចទៅម្ខាងផងដែរ។ នាងបាននិយាយទាំងសោកស្តាយថា ឥឡូវមុខរបស់នាង មិនហើមដូចពីមុនទេ តែវាបានប្រែប្រួលអស់ហើយ។ នៅពេលនាង ឆ្លុះកញ្ចក់មើលមុខខ្លួនឯងម្តងៗ នាងមានអារម្មណ៍ថា ពិតជាឈឺចាប់ខ្លាំងណាស់៕

វីដេអូខាងក្រោម៖

នេះជាលទ្ធផល កែសម្ផស្សពេក ធ្វើឲ្យមុខវៀចទៅម្ខាង និងស្ទើរតែពិការភ្នែក! (មានវីដេអូ)
នេះជាលទ្ធផល កែសម្ផស្សពេក ធ្វើឲ្យមុខវៀចទៅម្ខាង និងស្ទើរតែពិការភ្នែក! (មានវីដេអូ)
ពេលនាងកែសម្ផស្សហើយ គឺពិតជាស្អាត ពេលដំបូង

នេះជាលទ្ធផល កែសម្ផស្សពេក ធ្វើឲ្យមុខវៀចទៅម្ខាង និងស្ទើរតែពិការភ្នែក! (មានវីដេអូ)
នេះជាលទ្ធផល កែសម្ផស្សពេក ធ្វើឲ្យមុខវៀចទៅម្ខាង និងស្ទើរតែពិការភ្នែក! (មានវីដេអូ)
ក្រោយពីកែសម្ផស្ស បាន១០ឆ្នាំ មុខរបស់នាង ស្រាប់តែមានខ្ទុះ

នេះជាលទ្ធផល កែសម្ផស្សពេក ធ្វើឲ្យមុខវៀចទៅម្ខាង និងស្ទើរតែពិការភ្នែក! (មានវីដេអូ)
លទ្ធផលក្រោយកែសម្ផស្ស អស់រយៈពេល១០ឆ្នាំ

នេះជាលទ្ធផល កែសម្ផស្សពេក ធ្វើឲ្យមុខវៀចទៅម្ខាង និងស្ទើរតែពិការភ្នែក! (មានវីដេអូ)
រូបសម្ផស្សនាង នាពេលបច្ចុប្បន្ន ដែលមុខលែងហើម តែទៅជាខូងទៅវិញ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload