នាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុង

កូរ៉េខាងត្បូង៖ សមាជិក្រុមចម្រៀងនារី Girl's Day នាង Hyeri ធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃ។

នាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុង

យោងតាមសេចក្តីរាយការណ៍ ពីអ្នកដឹកនាំក្រុមចម្រៀងនារី Girl's Day បានឲ្យដឹងថា សមាជិកដ៏សែន Cute របស់ក្រុមចម្រៀងមួយនេះ គឺនាង Hyeri បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវគេបញ្ជូនទៅសង្គ្រោះ​បន្ទាន់ នៅមន្ទីរពេទ្យមួយកន្លែង នៅឯភាគខាងជើងក្រុងសេអ៊ូល កាលពីម្សិលមិញនេះ។ ក្រុមគ្រូពេទ្យបានប្រាប់ឲ្យដឹងថា នាងមានអាការៈគ្រុនក្តៅខ្លាំង និងឈឺក្បាលធ្ងន់ធ្ងរទៀតផង។

ភ្នាក់ងារផលិតកម្មកម្សាន្ត Dream T Entertainment របស់នាង បានប្រាប់ឲ្យដឹងដែរថា នាង Hyeri ត្រូវបានរំពឹងថា នឹងត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃ។ ជាក់ស្តែងមានការងារជាច្រើន ដែលនាងត្រូវបានលុបចោលទាំងស្រុង ក្នុងកាលៈទេសៈនេះ មិនតែប៉ុណ្ណោះ ការផ្លាស់ប្តូរកាលវិភាគការងារបន្ថែមទៀត នឹងត្រូវកើតមានឡើង ប្រសិនសុខភាពរបស់នាង អាក្រក់ជាងការរំពឹងទុក។

គួរបញ្ជាក់ផងដែរថា ភាពល្បីល្បាញរបស់នាង Hyeri បានកើនឡើងខ្លាំង បន្ទាប់ពីនាងបានចូលរួមសម្តែង រឿងភាគទូរទស្សន៍ដ៏ល្បីល្បាញ Reply 1988 ដែលជារឿងមួយ មានអ្នកនិយមទស្សនាជាច្រើនផងដែរ៕ 

នាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុង
នាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុង
នាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុង
នាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុងនាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុងនាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុង
នាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុង
នាង Hyeri ក្រុម Girls Day ធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យ និងត្រូវបោះបង់ចោល ការងារទាំងស្រុង

 ប្រភព Lollipopsg

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload