សុខ សីឡាលីន ច្រៀងៗគាំងឌីស ខ្មាសគេ (មានវីដេអូ)

ភ្នំពេញ ៖ តារាចម្រៀង របស់ហង្សមាស កញ្ញា សុខ សីឡាលីន ខ្មាស់ទស្សនិកជន មិនស្ទើរនោះទេ ខណៈដែលច្រៀងៗ ស្រាប់តែគាំងឌីស ក្នុងកម្មវិធី ប្រគុំតន្ត្រី ផ្សាយបន្តផ្ទាល់ ពីស្ថានីយ៍ទូរទស្សន៍ ស៊ីធីវី ។

តាមរយៈវីដេអូ មួយដែលគេបង្ហោះនៅលើ យូធូប កាលពីថ្ងៃទី៥ ខែ មីនា ឆ្នាំ២០១៦ បានបង្ហាញពី សកម្មភាពមួយ របស់ សុខ សីឡាលីន ខ្មាសគេ មិនស្ទើរនោះទេ ។

ខណៈដែលច្រៀងបទទី១ សម្តែងដោយប្រើ មាត់ម្ហបៗច្រៀង តាមនោះ ស្រាប់តែ ឌីសគាំង ក្នុងនោះ សុខ សីឡាលីន បាននិយាយថា «សូមអភ័យទោស ដោយសារបញ្ហាបច្ចេកទេស» ។ ចូលមកដល់បទទី២ តាមរយៈបទ Firefox ក៏បន្តគាំងឌីសទៀត សុខ លីឡាលីន បាននិយាយ ថា «អ្នកចាក់កូរម្លេះ អ្នកចាក់»  ។ តែទោះជាយ៉ាងណា បានធ្វើឲ្យ តារាចម្រៀង ភ្លេងរីខដស៍ ១ដួងនេះ ខ្មាសគេធ្វើមុខមិនសមឡើយ  ដោយនេះ គឺជាលើកដំបូង ក្នុងឆ្នាំ២០១៦ ដែល សុខ លីឡាលីន ជាអ្នកមុនគេបង្អស់ ជួបបញ្ហានេះ  ខណៈដែល ឆ្នាំ២០១៣ គេដឹងថា តារាចម្រៀង ដ៏មាន ឥទ្ធិពលរបស់ថោន ក៏ជួបបញ្ហានេះដែរ ៕

សុខ សីឡាលីន ច្រៀងៗគាំងឌីស ខ្មាសគេ (មានវីដេអូ)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload