ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ

តៃវ៉ាន់៖ នាង Selina សមាជិកក្រុមចម្រៀងនារី S.H.E បានប្រកាសលែងលះគ្នាជាមួយស្វាមី ជាផ្លូវការហើយ ដើម្បីបញ្ចប់នូវមន្ទិលសង្ស័យពីសំណាក់អ្នកគាំទ្រ នៃភាពប្រេះឆារបស់ប្តីប្រពន្ធរបស់ពួកគេ ជាហូរហែរកន្លងមក។

ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
Selina និងស្វាមី

នាង Selina Jen សមាជិកក្រុមចម្រៀងនារីដ៏ជោគជ័យបំផុត របស់តៃវ៉ាន់ S.H.E បានចាប់ផ្តើមល្បីល្បាញ បន្ទាប់ពីនាងប្រឡងជាប់ ក្នុងកម្មវិធីប្រឡងចម្រៀងកាលពីឆ្នាំ ២០០០។ ប៉ុន្តែនៅពីក្រៅអាជីពជាអ្នកចម្រៀង នាងនៅមានរឿងជីវិតឯកជនជូរចត់ជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រមិនអាច បំភ្លេចបាននោះទេ។

កាលពី៥ឆ្នាំមុន នាង Selina បានជួបគ្រោះថ្នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយ ដោយបញ្ហាបច្ចេកទេស ក្នុងពេលថតខ្សែភាពយន្ត បណ្តាលឲ្យរាង្គកាយរបស់នាង មានស្នាមរបួស ដោយសារភ្លើងឆេះជាច្រើនកន្លែង។ ក្រោយមកនាង ក៏បានភ្ជាប់ពាក្យជាមួយនឹងលោក Richard Chang ជាមេធាវីម្នាក់ និងបានរៀបការនឹងគ្នាទៀតផង។ ដោយភាពក្លាហានរបស់អ្នកទាំងពីរ ក្នុងការទទួលយកគ្នាទៅវិញទៅមក បើទោះបី Selina រាង្គកាយពេញដោយស្នាមរបួសដូចនេះ ធ្វើឲ្យពួកគេក្លាយជា និមិត្តរូបដល់យុវនារីតៃវ៉ាន់គ្រប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាពួកគេ បានឆ្លងផុតនូវហេតុការណ៍នោះ យ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទប់ស្កាត់នូវភាពរង្គោះរង្គើរ នៃទំនាក់ទំនងរបស់ពួកគេបន្តិចម្តងៗ បាននោះទេ។ 

ជាក់ស្តែង កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ អ្នកទាំងពីរបានប្រកាសបែកបាក់គ្នាជាផ្លូវការ ក្នុងនាមជាស្វាមី-ភរិយា នៅលើហ្វេសប៊ុករបស់ពួកគេរៀងៗខ្លួនតែម្តង។ នៅក្នុងការប្រកាសរបស់អ្នកទាំងពីរ គឺបានបន្ទោស និងទំលាក់កំហុសទៅលើខ្លួនពួកគេរៀងៗខ្លួន។ នាង Selina បានបន្ទោសខ្លួនឯងថា រឿងនេះកើតឡើងដោយសារតែ កំហុសរបស់នាង ដែលផ្តោតលើការងារខ្លាំងពេក ដែលមិនបានបំពេញតួនាទី ជាភរិយាល្អមួយរូប។ ចំណែកឯលោក Chang បានសរសេរថា រវាងអ្នកទាំងពីរ រីករាយជាលក្ខណៈបងប្អូន ប្រសើរជាងមានភាពស្និទ្ធស្នាល តិចតួចក្នុងជីវិតអាពាហ៍ពិពាហ៍។ 

ទោះជាយ៉ាងណាក៏ដោយ ក្រោយការប្រកាសនេះ បណ្តាសារព័ត៌មានតៃវ៉ាន់ ក៏បានជីកកកាយនូវបញ្ហារង្គោះរង្គើររបស់នាង Selina និងស្វាមី ថាបណ្តាលមកពី លោក Chang បានលួចផិតក្បត់ ក្រោយលេចលឺថា គេបានលួចចូល KTV ជាមួយនឹង តារាម៉ូដែលស្រីវ័យក្មេង អាយុ២២ឆ្នាំ នាង Jessie Zhuo នាពេលកន្លងមក។ ប៉ុន្តែព័ត៌មាននោះ ត្រូវបាននាង Zhuo ច្រានចោលថា នាងបានជួបលោក Chang តែម្តងគត់ ក្នុងកិច្ចការសាលាតែប៉ុណ្ណោះ!៕

ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ពិធីអាពាហ៍ពិពាហ៍របស់ Selina និងលោក Chang

ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការនាង Jessie Zhuo

ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ក្តៅៗ! នាង Selina សមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ប្រកាសលែងលះស្វាមី ជាផ្លូវការ
ក្រុម S.H.E

ប្រភព Shanghaiist

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload