អនាគតស្វាមី គង់ ច័ន្ទស្រីមុំ ទិញចិញ្ចៀនពេជ្រ តម្លៃជាង ៦ម៉ឺនដុល្លារ ជាកាដូរៀបការ

ភ្នំពេញៈ ខណៈដែលនៅសល់ពេល ត្រឹមតែ១សប្តាហ៍ទៀត តារាសម្តែងរូបស្អាត សាច់សរប្រៀបដូច បណ្តូលចេក កញ្ញា គង់ ច័ន្ទស្រីមុំ និង លោក កឹម សីហា ដឹកដៃគ្នាចូល រោងការតាម ប្រពៃណីនោះ នៅពេលថ្មីៗនេះ ស្រាប់តែ អនាគតស្វាមីរបស់ ស្រីមុំ បានធ្វើឲ្យនាង មានការ ភ្ញាក់ផ្អើល ទប់ទឹកភ្នែកមិនជាប់ ព្រោះតែអនាគតស្វាមី នាងបានទិញ ចិញ្ចៀនពេជ្រ តម្លៃជាង ៦ម៉ឺនដុល្លារ ជាកាដូជូនដល់ ភរិយារូបស្អាត ក្នុងថ្ងៃរៀបការ ខាងមុខនេះ។

នាពេលកន្លងមក តារាសម្តែង ស្រីស្អាត កូនកាត់ចិន កញ្ញា គង់ ច័ន្ទស្រីមុំ ធ្លាប់បានថ្លែងអះអាង ប្រាប់អ្នកសារព័ត៌មានថា ពិធីមង្គលការ របស់នាង នេះគឺមិនមានការទិញ ចិញ្ចៀនថ្មីអ្វីឡើយ ពោលគឺនាងបាន យកចិញ្ចៀនដែល គូស្នេហ៍ លោក កឹម សីហា ជូននាងជាកាដូ ក្នុងថ្ងៃខួប កំណើត ដែលមានតម្លៃជិត ២ម៉ឺនដុល្លារនោះ ព្រោះថា ចិញ្ចៀនមួយនោះ បាននាំលាភសំណាង ឲ្យនាងជោគជ័យ ជាមួយការងារ រហូតមកដល់ពេលនេះ ហើយនាងក៏មិន ប្រាថ្នាចង់បាន ចិញ្ចៀនផ្សេងដែរ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យនាង មានការភ្ញាក់ផ្អើល និងរំភើបចិត្តស្ទើរ ទប់ទឹកភ្នែកមិនជាប់នោះ គឺអនាគតស្វាមី របស់នាង បានលួចទៅសម្ងំ ធ្វើចិញ្ចៀន ពេជ្រថ្មី សម្រាប់នាងដែលមាន តម្លៃជាង ៦ម៉ឺនដុល្លារ ដោយនាងបាន សរសេរសារ បង្ហាញពីអារម្មណ៍ រំភើបរបស់ខ្លួន ទម្លាយប្រាប់ អ្នកគាំទ្រថា « បងតែងតែ ធ្វើអោយអូន ភ្ញាក់ផ្អើររហូត អរគុណដែល កន្លងមកតែងតែ ធ្វើអ្វីគ្រប់យ៉ាង និងទិញរបស់ដ៏ មានតំលៃសំរាប់អូន ទាំងដែល ខ្លួនឯងផ្ទាល់ មិនដែល ចង់បានអ្វី សំរាប់ខ្លួនឯងឡើយ អូនដឹងថារបស់នេះ ពិតជាមានតំលៃ តែវានៅតែមិន ស្មើរនិងទឹកចិត្ត ក្តីស្រលាញ់ ការយកចិត្ត ទុកដាក់ ដែលបង មានកន្លង មកសំរាប់អូនឡើយ រយៈពេល៩ឆ្នាំ ដែលអូនតែងតែ ពន្យាពេលវេលា ដើម្បីស្គាល់ពីបង អោយបានច្បាស់ ពេលនេះ វាជាពេល ចុងក្រោយ ហើយ ដែលអូនត្រូវផ្ញើរជីវិត និងសុភមង្គលនៅ លើបងអូន សន្យារួមរស់ ជាមួយបង អស់មួយជីវិត » ។

សូមជម្រាប ផងដែរថា កញ្ញា គង់ ច័ន្ទស្រីមុំ បានត្រៀមខ្លួនជាង ១០ម៉ឺនដុល្លារ ចូលរោងការ ជាមួយ លោក កឹម សីហា នៅថ្ងៃទី១៤ ខែមីនា ខាងមុខនេះ ដោយពួកនាង ទាំងពីរនាក់ រៀបចំពិធីមង្គលការ នៅសណ្ឋាគារ សូហ្វីតែល សម្រឹតសម្រាំង យកការរៀបចំដែល ល្អប្រណិតទាំងភ្នួង ទាំងផ្កា និងការរៀបចំ កម្មវិធីផ្សេងៗ សុទ្ធសឹងតែជួល អ្នកជំនាញមកពី ប្រទេសថៃ បើតាមគម្រោង គឺពួកគេទាំងពីរនាក់ ត្រៀមអញ្ជើញភ្ញៀវ ប្រមាណ៦០-៧០តុ ដោយមាន ភ្ញៀវកិត្តិយស ទាំងក្នុងនិងក្រៅ រង្វង់សិល្បៈ អញ្ជើញចូលរួម ថែមទៀតផង ៕

អនាគតស្វាមី គង់ ច័ន្ទស្រីមុំ ទិញចិញ្ចៀនពេជ្រ តម្លៃជាង ៦ម៉ឺនដុល្លារ ជាកាដូរៀបការ
អនាគតស្វាមី គង់ ច័ន្ទស្រីមុំ ទិញចិញ្ចៀនពេជ្រ តម្លៃជាង ៦ម៉ឺនដុល្លារ ជាកាដូរៀបការ
អនាគតស្វាមី គង់ ច័ន្ទស្រីមុំ ទិញចិញ្ចៀនពេជ្រ តម្លៃជាង ៦ម៉ឺនដុល្លារ ជាកាដូរៀបការ
អនាគតស្វាមី គង់ ច័ន្ទស្រីមុំ ទិញចិញ្ចៀនពេជ្រ តម្លៃជាង ៦ម៉ឺនដុល្លារ ជាកាដូរៀបការ
អនាគតស្វាមី គង់ ច័ន្ទស្រីមុំ ទិញចិញ្ចៀនពេជ្រ តម្លៃជាង ៦ម៉ឺនដុល្លារ ជាកាដូរៀបការ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload