ខេមរៈ សេរីមន្ត សំណូមពរឲ្យមហាជន ថែរក្សា ការពារ និងស្រលាញ់​ ធម្មជាតិ

ភ្នំពេញៈ កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ លោក ខេមរៈ សេរីមន្ត បានរំលេចសារមួយ ក្នុងន័យចង់រំលឹក និងសំណូមពរ ទៅលើមហាជនចូលរួម ចំណែកថែរក្សាការពារ និងស្រលាញ់ ធនធានធម្មជាតិ ដែលយើងមាន ព្រោះថាធម្មជាតិ ជាផ្នែកសំខាន់ណាស់សម្រាប់ មនុស្ស និងសត្វ ។

បើទោះបីជាតារា ចម្រៀងល្បីឈ្មោះ លោក ខេមរៈ សេរីមន្ត មានការមមាញឹក ជាមួយការងារ សិល្បៈខ្លាំង ស្ទើរតែគ្មាន ពេលសម្រាក់ ក៏ដោយ តែលោកនៅតែ ឆ្លៀតពេលរំលឹកទៅដល់មហាជន ក៏ដូចជាអ្នកគាំទ្រ លោកជាច្រើន ឲ្យចូលរួមការពារ ស្រលាញ់ បរិស្ថាននិងធម្មជាតិ ដោយលោកបានសរសេរសារ និងភ្ជាប់មកជាមួយរូប ដែលលោកថត នៅក្នុងសួនច្បារ មួយកន្លែង នៅប្រទេសថៃថា « ធម្មជាតិជាផ្នែក ដ៏សំខាន់ សម្រាប់មនុស្ស និងសត្វនៅក្នុង លោករួមគ្នា ថែរក្សាធម្មជាតិ ទាំងអស់គ្នាណា» ៕

ខេមរៈ សេរីមន្ត សំណូមពរឲ្យមហាជន ថែរក្សា ការពារ និងស្រលាញ់​ ធម្មជាតិ
ខេមរៈ សេរីមន្ត សំណូមពរឲ្យមហាជន ថែរក្សា ការពារ និងស្រលាញ់​ ធម្មជាតិ
ខេមរៈ សេរីមន្ត សំណូមពរឲ្យមហាជន ថែរក្សា ការពារ និងស្រលាញ់​ ធម្មជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload