តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង

កូរ៉េខាងត្បូង៖ ប្រិយមិត្តខ្មែរឡូត ប្រហែលជាធ្លាប់បានអាន អំពីជីវិតក្រីក្រលំបាករបស់តារា Kpop មួយចំនួនរួចមកហើយ។

ចុចអាន៖ តារា K-Pop ល្បីៗ ទាំង ៨រូប ដែលមាន ប្រវត្តិ ក្រីក្រ លំបាក មុនពេល ក្លាយខ្លួនជាតារា

ប៉ុន្តែថ្ងៃនេះ សូមបង្វែរអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា ក្រឡេកមកមើលប្រវត្តិជីវិតខ្លះៗ ដែលគួរឲ្យចាប់អារម្មណ៍ របស់តារាKpop មួយចំនួន ដែលពួកគេបានកើតមក ក្នុងត្រកូលអ្នកមានស្តុកស្តម ឬគេហៅថា (កូនអ្នកមាន) តាំងពីកើតវិញម្តង។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីលោកអ្នកអានរួច លោកអ្នកប្រាកដជាភ្ញាក់ផ្អើល ថាតើពួកគេមានដល់កំរិតណា!

ដូចនេះ តាមដានទាំងអស់គ្នា៖

១)​ Super Junior (Sungmin)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
សមាជិកក្រុម Super Junior លោក Sungmin ឪពុករបស់លោកគឺជាប្រធាន និងជាស្ថាបនិកក្រុមហ៊ុន SendBill ដែលជាកម្មវិធីបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិច (App E-tax) នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ហើយឪពុករបស់លោក ក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Network Mania ផងដែរ។

២) 2PM (Nichkhun)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង

លោក Nichkhun មិនត្រឹមតែសង្ហានោះទេ ថែមទាំងជាអ្នកមានទៀតផង។ ម្តាយរបស់លោក គឺជានាយកប្រតិបត្តិក្រុមហ៊ុន Union Medical ដែលជាក្រុមហ៊ុនឱសថល្បីឈ្មោះមួយ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាសិស្សរៀននៅសាលា Wanganui Collegiate នៃប្រទេសណូវែលសេឡង់ ដែលជាសាលារៀនមួយ ដែលមានកិត្យានុភាព និងរៀបចំផ្តាច់មុខដោយមហាក្សត្រអង់គ្លេសទៀតផង។

៣) Block B (P.O)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង

ក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានដឹងថាលោក P.O សមាជិកក្រុម Block B គឺជាកូនអ្នកមានម្នាក់ ដែលឪពុករបស់លោក គឺជាម្ចាស់ផ្សារទំនើបមួយកន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង។ តែបើទោះបីជា លោកបានអះអាងថា ពាក្យចចាមអារ៉ាមនេះ ត្រូវបានគេបំផ្លើសក៏ដោយ ប៉ុន្តែគេបានសង្កេតឃើញថា នៅថ្ងៃខួបកំណើតរបស់ P.O លោកប៉ារបស់គាត់ បានជូនកាដូឡានស៊េរីទំនើបដ៏ថ្មីស្រឡាងមួយគ្រឿងទៀតផង។

៤) Super Junior (Kyuhyun)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
មានមនុស្សជាច្រើន បានដឹងរួចមកហើយថា​ គ្រួសាររបស់លោក Kyuhyun គឺជាអ្នកមានទ្រព្យសម្បត្តិ ពីព្រោះថា សាលាភាសាកូរ៉េក៏ធំមួយកន្លែង ត្រូវបានបង្កើតឡើងដោយឪពុករបស់លោកនៅឯតៃវ៉ាន់ ហើយឪពុករបស់លោកក៏ជា សាស្រ្តាចារ្យនៃសកលវិទ្យាល័យ Kyunghee ផងដែរ។

៥) GOT7 (Jackson)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
លោក Jackson គឺជាអ្នករ៉េបមួយរូប​ ប្រចាំក្រុមចម្រៀងប្រុស GOT7 ដែលបច្ចុប្បន្ននេះ លោកកំពុងខិតខំព្យាយាមរកលុយដោយខ្លួនឯង នៅក្នុងវិស័យចម្រៀង Kpop នេះ ។ ប៉ុន្តែបើយោងតាមប្រភពបានឲ្យដឹងថា ឪពុករបស់លោក Jackson គាត់មានឈ្មោះថា Wang Ruiji ដែលគាត់គឺជាអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិហុងកុងតំណាងឲ្យប្រទេសចិន និងទទួលបានជ័យលាភីលេខ១ នៅក្នុងកម្មវិធីការប្រកួតកីឡា Asian Games ឆ្មាំ១៩៧៨ ទៀតផង។ លោកJackson ក៏បានរៀននៅសាលា American International School នៅឯទីក្រុងហុងកុងផងដែរ ដែលនេះសបញ្ជាក់ថា គ្រួសារលោកគឺជាអ្នកមានទ្រព្យសម្បត្តិ។

៦) Tiny G (Mint)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
នៅក្នុងកម្មវិធីទូរទស្សន៏មួយ របស់កូរ៉េ ដែលមានឈ្មោះថា “Dirty Talk” ដោយពេលនោះកញ្ញា Dohee បាននិយាយរៀបរាប់ខ្លះៗ អំពីគ្រួសាររបស់កញ្ញា Mint ថា៖ «ការងាររបស់ម្តាយMint គឺពិតជាមានច្រើនមុខណាស់ និងសុទ្ធតែខុសៗពីគ្នា រីឯឪពុករបស់ Mint គឺជាម្ចាស់ហាងលក់ទូរស័ព្ទដៃរាប់សិបកន្លែង»។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃកំណើតរបស់ Mint ម្តាយរបស់នាង បានជូនកាដូថ្ងៃកំណើត​នូវផ្ទះមួយខ្នង ដោយដាក់ឈ្មោះរបស់ Mint ផ្ទាល់ថែមទៀតផង។ នាងពិតជាក្មេងស្រីដ៏សំណាងមែន ព្រះនាងតូច។

៧) iKON (B.I)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
ឪពុករបស់លោក B.I គឺជាអតីតនាយកប្រតិបត្តិ នៃសម្ព័ន្ធ Seunghwa Pretech។ បើទោះបីជា ឪពុករបស់លោក B.I ធ្លាប់មានជម្លោះ រឿងអាម៉ាសយ៉ាងណាក៏ដោយ ក៏មិនអាចផ្លាស់ប្តូរ តារាជើងថ្មីរូបនេះ ដែលកើតមកក្នុងត្រកូលអ្នកមានបានដែរ។

៨) G-Friend (Umji)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
បើយោងតាមប្រភពនានា បានឲ្យដឹងថា ក្រុមគ្រួសាររបស់ Umji គឺអ្នកមានស្តុកស្តម ដោយឪពុករបស់នាង ត្រូវបានគេស្គាល់ថា គឺជាប្រធានសម្ព័ន្ធ Yeonsu នៃមន្ទីរពេទ្យធ្មេញ S Mao ដែលមានគ្លីនិក រហូតដល់៤០សាខានៅទូទាំងប្រទេស ព្រមទាំងមានបុគ្គលិក ជាទន្តពេទ្យ ចំនួនជាង ២០០នាក់ ឯណោះ។

៩) BTOB (Sungjae)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
នៅក្នុងកម្មវិធីកូរ៉េមួយ ដែលមានឈ្មោះថា “Radio Star” លោក sungjae ជាសមាជិកក្រុម BTOB ដែលត្រូវមានគេបង្ហាញថា លោកគឺជាអ្នកមានជាងគេនៅក្នុងក្រុមនេះ។ លើសពីនេះ លោកពិធីករ Kim Gu Ra បាននិយាយថា៖ «គ្រួសាររបស់លោកSungjae គឺពិតជាល្អណាស់។ ឪពុករបស់លោក ធ្វើការនៅសហគ្រាស បចេ្ចកវិទ្យាមួយ»។​លោក Sungjae ថា៖ «ឪពុករបស់ខ្ញុំ គឺជានាយកប្រតិបត្តិនៃ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនោះតែម្តង»។

១០) PSY

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
លោក Psy និយាយថា លោករស់នៅក្នុងស្រុក Gangnam តាំងពីកើតមក ចំនែកឯទីក្រុងសេអ៊ូល ជាជីវិតរបស់លោក។ លោក Psy បានក្លាយទៅជាប្រធានប្រតិបត្តិ នៃសាជីវកម្ម DI និងម្ចាស់ជាភោជនីយដ្ឋានមួយ តាំងពីលោកកើតមកម៉្លេះ។

១១) CLC (Sorn)

តារា Kpop ដែលកើតក្នុងត្រកូល អ្នកមានស្តុកស្តម្ភ ដែលអ្នកមិនធ្លាប់បានដឹង
ពាក្យចចាមរ៉ាម ជុំរិញរឿងគ្រួសាររបស់កញ្ញា Sorn សមាជិកក្រុមចម្រៀង CLC ដែលថាម្តាយរបស់នាង គឺជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ និងឪពុកនាងជាអ្នកនយោបាយមួយរូបទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា នាងបានបកស្រាយវាដោយផ្ទាល់ហើយថា៖ «តាមពិតទៅ ម្តាយរបស់ខ្ញុំគាត់គ្រាន់តែជាមេផ្ទះធម្មតាតែប៉ុណ្ណោះ រីឯឪពុកខ្ញុំកាលពីមុន​ គាត់ជាតារាសម្តែងមួយរូប ប៉ុន្តែឥលូវនេះ គាត់ធ្វើការជាមួយនឹងប្រធានាធិបតី»។

ប្រភព៖ Koreaboo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload