ហួសចិត្ត! តារាស្រីម្នាក់ មិនដឹងស្លៀកពាក់អី ថតរូបស្រាតបង្ហោះសួរគេ

បារាំង៖ ដោយមិនដឹងត្រូវស្លៀកពាក់អ្វី តារាម៉ូដែលស្រីម្នាក់ បានថតរូបស្រាត រួចបង្ហោះសួរគេ ដើម្បីឲ្យគេជួយផ្តល់ជាគំនិតដល់នាង។

ហួសចិត្ត! តារាស្រីម្នាក់ មិនដឹងស្លៀកពាក់អី ថតរូបស្រាតបង្ហោះសួរគេ

តារាម៉ូដែល នាង Emily Ratajkowski ធ្វើឲ្យបុរសៗស្ទើរហូរឈាមតាមច្រមុះ ក្រោយនាងបានបង្ហោះ រូបថតអាក្រាតកាយ ពីមុខកញ្ចក់មួយសន្លឹក នៅលើ Instagram កាលពីយប់ថ្ងៃពុធកន្លងទៅថ្មីៗនេះ នៅក្នុងទីក្រុងប៉ារីស បន្ទាប់ពីនាងវិលវល់ក្នុងអារម្មណ៍ ពិបាកសំរេចចិត្ត និងមិនដឹងថាត្រូវស្លៀកសម្លៀកបំពាក់អ្វីនោះ។

មិនខុសអី្វពីនាង Kim Kardashians ដែរនោះ តារាស្រីអាយុ ២៤ឆ្នាំរូបនេះ បានបង្ហោះរូបថតបង្ហាញ រាង្គកាយដ៏តូចច្រឡឹងរបស់នាង នៅពីមុខកញ្ចក់ថតដោយទូរស័ព្ទដៃ ដោយមានបិទបាំង ចំណុចកេរ្តិ៍ខ្មាសតិចតួចតែប៉ុណ្ណោះ។ នាងបានសរសេរថា៖ "តើខ្ញុំគួរស្លៀកពាក់អ្វីយប់នេះ?។ ជាក់ស្តែងរូបថតរបស់នាងមួយប៉ុស្តិ៍នេះ ធ្វើឲ្យនាងមានភាពល្បីល្បាញមិនស្ទើរនោះទេ រហូតដល់មានសារព័ត៌មាន យកទៅចុះផ្សាយព្រោងពា្រតផងដែរ។

គួរបញ្ជាក់ផងដែរថា នាង Emily បានកំពុងនឹងជោគជ័យ ក្នុងការងារដើរមូ៉ត ដោយសាររូបរាង និងទេពកោសល្យរបស់នាង ជាក់ស្តែងថ្មីៗនេះ នាងកំពុងមមាញឹកនឹងបំពេញការងារ នៅឯក្រុងប៉ារីស ក្នុងកម្មវិធីបង្ហាញម៉ូដ (Miu Miu's Paris Fashion Week)​ ផងដែរ៕

ហួសចិត្ត! តារាស្រីម្នាក់ មិនដឹងស្លៀកពាក់អី ថតរូបស្រាតបង្ហោះសួរគេ
ហួសចិត្ត! តារាស្រីម្នាក់ មិនដឹងស្លៀកពាក់អី ថតរូបស្រាតបង្ហោះសួរគេ
ហួសចិត្ត! តារាស្រីម្នាក់ មិនដឹងស្លៀកពាក់អី ថតរូបស្រាតបង្ហោះសួរគេ
ហួសចិត្ត! តារាស្រីម្នាក់ មិនដឹងស្លៀកពាក់អី ថតរូបស្រាតបង្ហោះសួរគេ
ហួសចិត្ត! តារាស្រីម្នាក់ មិនដឹងស្លៀកពាក់អី ថតរូបស្រាតបង្ហោះសួរគេ

ប្រភព Dailymail

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload