អីយ៉ាស់! ទូរសព្ទស្មាតហ្វូន ដំបូងគេបង្អស់ អាចលាងទឹក ដុសសាប៊ូបាន

ជប៉ុន៖ តើអ្នកមានកង្វល់ ពីបញ្ហាទូរសព្ទដៃមិនសូវមានអនាម័យ និង មានបាក់តេរីមេរោគលើ ទូរសព្ទទំនើបស្មាតហ្វូន មែនទេ ? តែពេលនេះ បញ្ហានេះលែងជាកង្វល់ទៀតហើយ ដោយតាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរសព្ទស្មាតហ្វូន ដែលផលិតនៅប្រទេសជប៉ុនមានតម្លៃប្រមាណ ១៧៥ដុល្លារមួយប្រភេទ ត្រូវបានគេដឹងថា ជាទូរសព្ទស្មាតហ្វូន ដំបូងគេបង្អស់ អាចយកទៅដុស លាងជាមួយទឹកសាប៊ូបាន។

ក្រុមហ៊ុនទូរសព្ទជប៉ុន KDDI ដែលជាក្រុមហ៊ុន ផលិតទូរសព្ទ ស្មាតហ្វូនប្រភេទថ្មីបានឲ្យដឹងថា ទូរសព្ទម៉ូឌែលចុងក្រោយ និងថ្មីបំផុតហៅថា Digno Rafre របស់ក្រុមហ៊ុនមួយនេះ អាចដុសលាងជាមួយសាប៊ូបាន នឹងត្រូវដាក់លក់ នៅប្រទេសជប៉ុនសប្តាហ៍ក្រោយនេះ។

ក្នុងនោះដែរ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនខាងលើ បានប្រាប់ថា ក្រុមអ្នកផលិតទូរសព្ទ បានសាកល្បងលាងទូរសព្ទ ស្មាតហ្វូនដែលទើបផលិតនេះ លើសពី ៧០០ដង ដើម្បីតេស្តសាកល្បង ប្រសិទ្ធភាពរបស់វា ហើយទទួលបានជោគជ័យ។ អ្នកនាំពាក្យដដែល រៀបរាប់បន្តថា ទូរសព្ទលាងសាប៊ូបាននេះ ឆ្លើយតបទៅឪពុកម្តាយ ដែលព្រួយបារម្ភអំពីការប្រើប្រាស់ទូរសព្ទ របស់កូនៗពួកគេ មិនអនាម័យគ្រប់គ្រាន់ តែសំរាប់ទូរសព្ទនេះ ពួកគេនឹងអាច លាងសំអាត និងគ្មានមេរោគប៉ះពាល់ទៀតទេ។ ប៉ុន្តែអ្នកនាំពាក្យនេះ ក៏បានបញ្ជាក់ថា មានតែសាប៊ូប៉ុន្មានប្រភេទប៉ុណ្ណោះ ដែលមានលក់នៅទីផ្សារជប៉ុន អាចប្រើសំរាប់យកមកដុសលាង ទូរសព្ទតម្លៃនេះបាន៕

អីយ៉ាស់! ទូរសព្ទស្មាតហ្វូន ដំបូងគេបង្អស់ អាចលាងទឹក ដុសសាប៊ូបាន

អីយ៉ាស់! ទូរសព្ទស្មាតហ្វូន ដំបូងគេបង្អស់ អាចលាងទឹក ដុសសាប៊ូបាន
ទូរសព្ទ អាចលាងទឹកនិង សាប៊ូដំបូងគេ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត