ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិន ពិសេសផ្ទួនៗអបអរការ ប្រគុំតន្ត្រី JESSIE J បុណ្យណូអែល​ និងចូលឆ្នាំសកល

ក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី 3 ពិភពលោក Huawei ផ្ដល់ប្រូម៉ូសិនពិសេសផ្ទួនៗ​ ដើម្បីអបអរ​ការ​ប្រគុំ​តន្ត្រី JESSEI  J កាល​ពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2015 បុណ្យណូអែល និងចូលឆ្នាំសកលខាងមុខ។

ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិន ពិសេសផ្ទួនៗអបអរការ ប្រគុំតន្ត្រី JESSIE J  បុណ្យណូអែល​ និងចូលឆ្នាំសកល
ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិន ពិសេសផ្ទួនៗអបអរការ ប្រគុំតន្ត្រី JESSIE J  បុណ្យណូអែល​ និងចូលឆ្នាំសកល
នៅក្នុងការប្រគុំតន្រ្តីដ៏គគ្រឹងគគ្រេងដែលមានការចូលរួមពីកំពូលតារាចម្រៀងរបស់​ ចក្រភពអង់គ្លេស JESSEI J នៅកោះ ពេជ្រនេះ អតិជនមិនត្រឹមតែទទួល បានភាពរីករាយពី ការសម្ដែង បទចម្រៀង​​លំដាប់​ អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានឱកាស ឈ្នះរង្វាន់ទូរស័ព្ទ Huawei ស៊េរីថ្មីៗ​បំផុត ជាច្រើន​គ្រឿង​ដូចជា៖ P8 max, P8 Gold, P8 Lite Gold, X2, Honor 6 Plus។

លើសពីនេះ អតិថិជនក៏អាចទិញស្មាតហ្វូន Huawei ដែលមានដាក់លក់នៅក្នុងការប្រគុំតន្រ្តី ក្នុងតម្លៃពិសេស ដែលមានការថែម ជូនរបស់ថែមយ៉ាងច្រើនប្រភេទផងដែរ។ របស់ថែម​ អាច​មាន​ដូចជា៖ កាសប្លូធូស ដងសែលហ្វី Bluetooth Speaker ស្រោម មេម៉ូរីកាត កាតាប មួក អាវយឺត​ និងរបស់ថែមផ្សេងៗទៀត។

ក្រៅពីប្រូម៉ូសិនពិសេសនៅក្នុងការប្រគុំតន្ត្រីនេះ ក្រុមហ៊ុនស្មាតហ្វូន Huawei ក៏បានផ្ដល់​ជូន ប្រូម៉ូសិន​ ពិសេសដើម្បីអបអរ បុណ្យណូអែល និងចូលឆ្នាំសកលផងដែរ។ ហើយប្រូម៉ូសិននេះ ធ្វើឡើងចាប់​ ពីថ្ងៃទី​នេះរហូតដល់ថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2015 ហើយអតិថិជន ដែលទិញ ស្មាតហ្វូន Huawei មួយគ្រឿង នឹងទទួលបានតម្លៃពិសេស និងរបស់ថែម 4 យ៉ាងផ្សេងគ្នា តាមម៉ូដែលនីមួយៗ។

គួរបញ្ជាក់ថាប្រូម៉ូសិនបុណ្យណូអែល និងចូលឆ្នាំសកលរបស់ Huawei មានតែនៅហាងទូរស័ព្ទ នៅ​រាជធានីភ្នំពេញណា ដែលមានបុគ្គលិកផ្នែកលក់របស់ Huawei និងនៅតាមហាងដែលមានស្ដង់ Huawei តែប៉ុណ្ណោះ។

ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិន ពិសេសផ្ទួនៗអបអរការ ប្រគុំតន្ត្រី JESSIE J  បុណ្យណូអែល​ និងចូលឆ្នាំសកល
ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិន ពិសេសផ្ទួនៗអបអរការ ប្រគុំតន្ត្រី JESSIE J  បុណ្យណូអែល​ និងចូលឆ្នាំសកល
ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិន ពិសេសផ្ទួនៗអបអរការ ប្រគុំតន្ត្រី JESSIE J  បុណ្យណូអែល​ និងចូលឆ្នាំសកល
ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិន ពិសេសផ្ទួនៗអបអរការ ប្រគុំតន្ត្រី JESSIE J  បុណ្យណូអែល​ និងចូលឆ្នាំសកល

អំពីក្រុមហ៊ុន Huawei

ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវ​បាន​ចែក​ចាយ​ទៅ​ដល់ ជាង 170 ប្រទេស  និងមានបុគ្គលិកជាង 17ម៉ឺននាក់ បម្រើ​ឲ្យ​អតិថិជន​ច្រើន​ ជាង​មួយ​ភាគ​បី​នៃ​ចំនួន ​ប្រជាជន​សរុប​នៅ​ លើ​ពិភពលោក។ ក្រុមហ៊ុន Huawei មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍ (R & D) 16 ​កន្លែង​នៅ​ជុំវិញ​ពិភព​លោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម ក្រុមហ៊ុនអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្ម​សម្រាប់​ អតិថិជន​ ទទួល​ចែក​ចាយ​ នូវ​ផលិតផល នានារួមមាន ស្មាតហ្វូន ឧបករណ៍​អ៊ីនធើណេតចល័ត (MBB) ឧបករណ៍​អ៊ីនធើណេត​ តាមផ្ទះ  និងសេវាកម្ម Clould ។ ជាមួយ​បទពិសោធន៍​ អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់​រយៈពេល​ជាង 20ឆ្នាំ ជា​បណ្តាញ​សកល​ដ៏ ទូលំទូលាយ ប្រតិបត្ដិការ​​​អាជីវកម្ម​លំដាប់​ ពិភពលោក ព្រម​ទាំង​ជា​ដៃ​គូ​ដ៏​ មាន​បទ​ពិសោធន៍ ក្នុងវិស័យ ទូរគមនាគមន៍ ក្រុមហ៊ុន Huawei បាន​បង្កើត​បណ្តាញ​​ ប្រតិបត្តិការ​សកល​មួយ រួមជាមួយ​ដៃគូ​ការងារ​ ដែលពោរ​ពេញ​ ដោយ​សមត្ថភាព។ ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​​ពាំនាំ​យកបច្ចេកវិទ្យា​ ចុង​ក្រោយបំផុតជូនដល់អតិថិជន ផ្តល់​ជូន​ពិភពលោក​ នូវលទ្ធភាពនានា និង​​ការ​បង្កើត​​បទពិសោធន៍​ ដ៏អស្ចារ្យ​សម្រាប់​ អ្នកប្រើ​ប្រាស់​គ្រប់​ទីកន្លែង៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត