ក្រុមហ៊ុន Huawei ដាក់អោយតេស្តសាកល្បង ស្មាតហ្វូន 03 ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី 2016

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាបានសម្រេចបញ្ចេញស្មាតហ្វូនម៉ូដែលថ្មី 03 ស៊េរី អោយអតិថិជន Fan អ្នកសារព័ត៌មាន តេស្ត និងសាកល្បង ស្របពេលគ្នា ជាមួយគ្នានឹងការ ប្រារព្ធពិធី “Huawei Fans Party” ដើម្បី​អបអរ​ឆ្នាំថ្មី Huawei ថ្មី 2016 នៅផ្សារ ទំនើបអ៊ីអនម៉ល ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2015 វេលាម៉ោង​ 4:30 PM ដល់ម៉ោង 6:30PM។

ក្រុមហ៊ុន Huawei ដាក់អោយតេស្តសាកល្បង ស្មាតហ្វូន 03 ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី 2016

អ្នកគាំទ្រដែលប្រើប្រាស់ផលិត Huawei ជាច្រើនរូប និង Huawei Cute Boys & Girls ពិធីការនីដ៍ល្បីវ័យក្មេង សម្រស់គួរ អោយខ្នាញ់ ចូលចិត្តថតរូបសែលហ្វី និងតារាបង្ហាញម៉ូត ជ័យលាភី Cambodia’s Next Top Model កញ្ញា ចាន់ គង្គារ   ព្រមទាំងអ្នកសារព័ត៌មាន ជាតិ ជាច្រើន ចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធី “Huawei Fans Party” ដើម្បីប្រើប្រាស់សាកល្បង ស្មាតហ្វូនស៊េរីថ្មីៗរបស់ Huawei លេងហ្គេម និងច្រៀង ចម្រៀងកម្សាន្តយករង្វាន់។

លោក អែម យុទ្ធូ ប្រធានទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេស​កម្ពុជា​ មាន​ ប្រសាស​ន៍​ថា៖ “ គោលបំណង នៃការប្រារព្ធ “Huawei Fans Party”  គឺដើម្បីថ្លែងអំណរគុណ ដល់អ្នក​គាំទ្រផលិតផល Huawei ទាំងអស់ និងផ្ដល់ឱកាសឲ្យ ពួកគាត់បានជួបជុំគ្នា តេស្ត​ផលិត​​ផល​ថ្មី លេងហ្គេម និងច្រៀងលេង កម្សាន្តយករង្វាន់ពី Huawei ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ​សកល​ 2016។  ឆ្លៀត​ក្នុងឱកាសនេះក្រុមហ៊ុន Huawei ក៏បានដាក់ អោយអតិថិជន Fan អ្នកសារព័ត៌មានសាកល្បង   នូវស្មាតហ្វូនស៊េរីថ្មី 03 ម៉ូដែល​ក្នុង​ពេល​តែ​មួយ ដើម្បីស្វាគមន៍ ឆ្នាំថ្មីផងដែរ។”

ស្មាតហ្វូន Huawei ស៊េរីថ្មីទាំង 03 ស៊េរី Huawei GR5, Huawei GR3, និង Huawei Y6 Pro គឺជាស្មាតហ្វូន​ដែលស័ក្តិសម​បំផុត សម្រាប់​មនុស្ស​គ្រប់វ័យ​ដែល ចូល​ចិត្ត​ប្រើ​​ប្រាស់ស្មាតហ្វូន ដែលមានអេក្រង់ធំល្មម ដំណើរការលឿន និងមាន​ថាមពលថ្មខ្លាំង ដែលនឹង មានលក់ចាប់ពី ពាក់កណ្តាលខែ មករា ឆ្នាំ ២០១៦ តទៅ។ 

លក្ខណៈសម្បត្តិរបស់ Huawei ស៊េរីថ្មីទាំង 03
Huawei GR5: អេក្រង់ទំហំ 5.5 FHD កាមេរ៉ាក្រោយ 13MP  កាមេរ៉ាមុខ 5MP អង្គចងចាំ 2GB RAM  16GB ROM ថាមពលថ្ម 3000 mAh ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop  ស៊ីមពីរ អាចប្រើបណ្ដាញ 4G LTE​បាន។ លក្ខណៈ ពិសេស របស់ GR5 គឺអតិថិជន អាចប្រើ ក្រយ៉ៅដៃបញ្ជារថតរូប រឺ back to menu រឺ scroll ដើម្បីជ្រើសរើស shortcut ជាពិសេសតួ រចនា ឡើងដ៍ទាក់ទាញ និងស្រោបដោយ លោហៈធាតុដ៍មាំ តម្លៃ ប្រហាក់ ប្រហែល $259។
Huawei GR3: អេក្រង់ទំហំ 5.0 HD កាមេរ៉ាក្រោយ 13MP  កាមេរ៉ាមុខ 5MP អង្គចងចាំ 2GB RAM  16GB ROM ថាមពលថ្ម 2200 mAh ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 ។ រាងកាន់តែទាក់ទាញ តួស្រោបលោហៈធាតុ  កាមេរ៉ាច្បាស់ ល្បឿនអ៊ីនធើណិតលឿនដូចព្យុះ បណ្ដាញ 4G និងប្រើបានស៊ីមពីរ តម្លៃ ប្រហាក់ ប្រហែល $189។

Huawei Y6 Pro: អេក្រង់ទំហំ 5.0 HD កាមេរ៉ាក្រោយ 13MP  កាមេរ៉ាមុខ 5MP អង្គចងចាំ 2GB RAM  16GB ROM ថាមពលថ្ម 4000 mAh ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop តម្លៃ ប្រហាក់ ប្រហែល $159 ។

គួរបញ្ជាក់ថាក្នុងឆ្នាំ 2015 នេះក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនសរុប ទាំងអស់ជាង 100 លានគ្រឿងទូទាំងពិភពលោក​ និងបានក្លាយខ្លួនជា ក្រុមហ៊ុន​មួយក្នុង ចំណោម​ក្រុមហ៊ុន​ស្មាតហ្វូន​​ យក្សទាំងបីក្នុង​ ពិភពលោក។ នៅក្នុងប្រទេស កម្ពុជាវិញស្មាតហ្វូន `` មានលក់ទូទាំង 25 ខេត្តក្រុងទូទាំងប្រទេស មិនថាតំបន់​ ទីប្រជុំជន ឬតំបន់ចុងកាត់មាត់ ញកឡើយ អតិថិជនអាចរកជាវស្មាតហ្វូន Huawei បានគ្រប់ម៉ូដែល ក្នុងតំលៃសមរម្យ។ មិនតែប៉ុណ្ណោះ គ្រប់ស្មាតហ្វូន Huawei សុទ្ធសឹងតែមាន ប័ណ្ណធានាជួសជុលរយៈ ពេលមួយឆ្នាំ។

ក្រៅពីសេវាកម្មធានាជួសជុល រាល់ពេលជាវស្មាតហ្វូន Huawei ​ដែលមាន 4G LTE អតិថិជន ទាំងអស់ នឹងទទួលបានស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ក្រៅប្រព័ន្ធ 5$ (ម្ដង) និងទឹកប្រាក់ ក្នុងប្រព័ន្ធ 10$ រួមជាមួយអ៊ីនធើណេត 4GB ជារៀងរាល់ខែក្នុង​រយៈ ពេលពេញ​មួយឆ្នាំ​ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ 2$ ចាប់ពីខែទីពីរតទៅ។

ក្រុមហ៊ុន Huawei ដាក់អោយតេស្តសាកល្បង ស្មាតហ្វូន 03 ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី 2016
ក្រុមហ៊ុន Huawei ដាក់អោយតេស្តសាកល្បង ស្មាតហ្វូន 03 ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី 2016
ក្រុមហ៊ុន Huawei ដាក់អោយតេស្តសាកល្បង ស្មាតហ្វូន 03 ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី 2016
ក្រុមហ៊ុន Huawei ដាក់អោយតេស្តសាកល្បង ស្មាតហ្វូន 03 ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី 2016

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត