គិតម៉េចទៅបើ iPhone 7 លែងមានរន្ធ សម្រាប់ដោត កាសស្តាប់ទៀតនោះ?

បរទេស៖ ដំណឹងថ្មីៗជាច្រើន ចេះតែមានឡើងជាបន្តបន្ទាប់ សម្រាប់ទូរស័ព្ទជំនាន់ថ្មីនោះគឺ iPhone 7 និង iPhone 7 Plus តែសម្រាប់លើកនេះ គឺហាក់បានធ្វើឲ្យ មានការភ្ញាក់ផ្អើលខ្លាំងបន្តិច ដែលនោះគឺជាដំណឹងមួយ លើកឡើងថាប្រភេទទូរស័ព្ទថ្មីទាំងនេះ នឹងមិនមានរន្ធសម្រាប់ ដោតកាសស្តាប់ ដូចមុនឡើយ។

យោងតាមប្រភពព័ត៌មាន ដែលទទួលបានពី ទំព័រសារព័ត៌មានរបស់ ប្រទេសចិន បានឲ្យដឹងថា ប្រភពមួយចំនួននៅក្នុង ក្រុមហ៊ុនជាដៃគូ និងជាអ្នកផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Apple បានអះអាងថា ទូរស័ព្ទដៃ iPhone 7 និង​ iPhone 7 Plus នឹងលែងមានរន្ធសម្រាប់ ដោតកាសស្តាប់ ដូចមុនទៀតហើយ ជំនួសដោយការភ្ជាប់តាមរយៈ Wireless Bluetooth ឬក៏ Lightning Connector វិញ។

ប្រភពដដែលបានបន្តទៀតថា ផលិតផលជំនាន់ថ្មីរបស់ Apple ត្រូវបានគេរំពឹងថា នឹងដាក់ចេញលក់ ជាមួយនឹងកាសស្តាប់ប្រភេទ Wireless ប៉ុន្តែនេះក៏មានន័យថា សម្រាប់កាសស្តាប់ធម្មតា នឹងមិនអាចដំណើរការ ជាមួយទូរស័ព្ទប្រភេទ iPhone 7 និង iPhone 7 Plus ទាំងនេះបានឡើយ។

យ៉ាងណាមិញ ដំណឹងមួយនេះ ហាក់បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនប្រភេទ iPhone មានភាពមិនសប្បាយចិត្តនោះឡើយ ហើយក៏មានក្រុមមនុស្ស មួយចំនួនតូចបានធ្វើការ ស្នើសុំឲ្យខាងក្រុមហ៊ុន ពិនិត្យឡើងវិញនូវចំណុចមួយនេះ ប្រសិនណាបើដំណឹងដែលថា ទូរស័ព្ទជំនាន់ថ្មី ពិតជាមិនមានរន្ធសម្រាប់ ដោតកាសស្តាប់ ពិតប្រាកដមែននោះ។

គូសបញ្ជាក់ផងដែរថា ដំណឹងមួយនេះ បានក្លាយទៅជាចំណុច ដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមួយ ក៏ព្រោះថាកាសស្តាប់ម៉ាកល្បីៗ និងមានសមត្ថភាពខ្ពស់ដែលដំណើរការបាន ដោយការដោតចូលក្នុងឧបករណ៍ ត្រូវបានចរាចរដាក់លក់ នៅលើទីផ្សាររួចមកហើយ ដូច្នេះប្រសិនណាទូរស័ព្ទជំនាន់ថ្មី iPhone 7 និង iPhone 7 Plus ពិតជាមិនមានរន្ធ សម្រាប់ដោតកាសមែននោះ គឺវាបានធ្វើឲ្យ អ្នកទិញ និងអ្នកផលិត មិនទទួលបានផលចំណេញ អ្វីឡើយ៕

គិតម៉េចទៅបើ iPhone 7 លែងមានរន្ធ សម្រាប់ដោត កាសស្តាប់ទៀតនោះ?
Concept ថ្មីដែលអាចជា រូបរាងរបស់ទូរស័ព្ទជំនាន់ថ្មី

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត