បច្ចេកវិទ្យាថ្មី អាចជួយជីវិត អ្នកដំណើរលើយន្តហោះ នៅពេលជួប ឧប្បទ្ទវហេតុ (មានវីដេអូ)

បរទេស៖ នៅពេលថ្មីៗនេះ មានវីដេអូបង្ហាញអំពីបច្ចេកវិទ្យាថ្មីមួយ ក្នុងការជួយសង្រ្គោះមនុស្ស ឲ្យរស់រានមានជីវិត នៅពេលយន្តហោះ ជួបគ្រោះថ្នាក់ជាយថាហេតុ ហើយដែលវីដេអូនេះដែរ បាននិងកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយត្រូវបានផលិតឡើង ជាគំនិតផ្ទាល់ របស់អ្នកជំនាញម្នាក់ ឈ្មោះ Vladimir Tatarenko ដែលរូបគាត់ជាអ្នកសិក្សា ទៅលើវាអស់រយៈពេល ៣ឆ្នាំមកហើយ។

បច្ចេកវិទ្យាថ្មី អាចជួយជីវិត អ្នកដំណើរលើយន្តហោះ នៅពេលជួប ឧប្បទ្ទវហេតុ (មានវីដេអូ)
បច្ចេកវិទ្យាថ្មី ក្នុងការបំបែកយន្តហោះជា២ ដើម្បីជួយសង្រ្គោះ ជីវិតមនុស្ស

បើយើងមើលតាមវីដេអូនោះ យើងនឹងបានឃើញថា បច្ចេកវិទ្យាថ្មីដែលបង្កើតឡើងដោយលោក Tatarenko គឺចង់ធ្វើយ៉ាងណា ដើម្បីអាចឲ្យយន្តហោះ បែកចេញជា ២ចំណែក រាល់ពេលដែលវាជួបគ្រោះថ្នាក់ម្តងៗ ដូច្នេះជីវិតអ្នកដំណើរនៅលើនោះ អាចស្រោចស្រង់បានសឹងទាំងអស់តែម្តង។ ក្នុងនោះដែរ បើតាមការវិភាគ គឺបានបង្ហាញថា វិធីសាស្ត្រនោះ គឺបំបែកតួយន្តហោះ ដោយមួយបំណែក ជាកន្លែងអ្នកដំណើរអង្គុយ និងមួយបំណែកទៀត ជាកន្លែងកាបីនបញ្ជាយន្តហោះ ហើយបន្ទាប់មកធ្វើឲ្យវាអណ្តែត ធ្លាក់ចុះមកដីវិញថ្នមៗ ដោយមានការជួយយឺតយោងពីឆ័ត្រយោងធំៗ ព្រមទាំងមានអេប៉ុងទ្រពីក្រោម ដែលអាចធ្វើឲ្យមាន ការអណ្តែតនៅលើទឹកផងដែរ។

ទោះយ៉ាងណាក៏ដោយ បច្ចេកវិទ្យាថ្មីមួយនេះ ហាក់មិនបានបង្ហាញអំពីវិធីសាស្ត្រ ដែលអ្នកបើកយន្តហោះ អាចគេចខ្លួនពីគ្រោះថ្នាក់បាននោះឡើយ ហើយវាបានក្លាយជាចម្ងល់ ចោតឡើងជាច្រើនផងដែរ។

ជុំវិញវីដេអូនេះដែរ លោក Vladimir Tatarenko បានប្រាប់ឲ្យដឹងថា “នៅពេលដែល ក្រុមវិស្វករយន្តហោះ ជាច្រើនជុំវិញពិភពលោក ព្យាយាមធ្វើឲ្យយន្តហោះ រឹតតែមានសុវត្ថិភាពនោះ កត្តាមនុស្សគឺជារឿងដ៏សំខាន់មួយ ដែលគួរតែផ្តោតទៅលើ”។

បច្ចេកវិទ្យាថ្មី អាចជួយជីវិត អ្នកដំណើរលើយន្តហោះ នៅពេលជួប ឧប្បទ្ទវហេតុ (មានវីដេអូ)
បច្ចេកវិទ្យាថ្មី អាចជួយជីវិត អ្នកដំណើរលើយន្តហោះ នៅពេលជួប ឧប្បទ្ទវហេតុ (មានវីដេអូ)
វិធីសាស្ត្រសំខាន់ៗ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ដែលស្ថិតនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ធ្លាក់យន្តហោះ

នេះគឺជាគំនិត ក៏ដូចជាបច្ចេកវិទ្យាថ្មីមួយ ដែលអាចជួយជីវិតមនុស្ស នៅលើយន្តហោះ ដែលជួបគ្រោះថ្នាក់បានច្រើន ហើយវាគឺជារឿងដ៏ល្អប្រសើរមួយ ប្រសិនណាបើពិតជាមានវិធីសាស្ត្រ និងបច្ចេកវិទ្យាដូចបែបនេះមែននោះ៕

តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត