បើសិនជា រូបរាងទូរស័ព្ទ iPhone 7 ដំណើរការ iOS 10 អញ្ចឹងមែន ពិតជាឡូយណាស់! (មានវីដេអូ)

បរទេស៖ ទន្ទឹមនឹងពេល នៃការដាក់តាំងបង្ហាញនូវផលិតផល ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple មិនទាន់មកដល់នោះ មានព័ត៌មាន និងការលើកឡើងជាច្រើន របស់ក្រុមអ្នកជំនាញជុំវិញរូបរាង ក៏ដូចជាការវិវត្តន៍ថ្មីៗ ទាក់ទងទៅនឹង ផលិតផលទាំងនោះ។

តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញរបស់វេបសាយ បានបញ្ចេញនូវវីដេអូ ដែលបង្ហាញអំពីគំនិត (concept) ថ្មី ចំពោះផលិតផលបន្ទាប់ របស់ក្រុមហ៊ុន Apple ដែលនោះគឺជា iPhone 7 រួមជាមួយនឹង ប្រព័ន្ធប្រតិបត្តិការថ្មីគឺ iOS 10 តែម្តង។

បើសិនជា រូបរាងទូរស័ព្ទ iPhone 7 ដំណើរការ iOS 10 អញ្ចឹងមែន ពិតជាឡូយណាស់! (មានវីដេអូ)
នេះអាចជារូបរាង របស់ទូរស័ព្ទ iPhone 7 ដែលមិនមាន Home Button

ក្រុមអ្នកជំនាញនេះ បានជឿជាក់ថា ទូរសព្ទ iPhone 7 អាចនឹងមានទំហំ ៥.៤អ៊ីញ រួមជាមួយនឹង កញ្ចក់អេក្រង់ដែលមានគុណភាពដល់ទៅ ២០៤៨x១០៨០ pixel ហើយចំពោះរូបរាង Home Button ដែលតែងតែបង្ហាញខ្លួន នៅអេក្រង់ខាងមុខ សម្រាប់ទូរសព្ទ iPhone នាពេលកន្លងមក អាចនឹងលែងមានទៀតដែរ។

ងាកមកមើលវីដេអូវិញ យើងអាចដឹងបានថា ទូរសព្ទ iPhone 7 រួមជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ iOS 10 គឺបានបញ្ចូលនូវបច្ចេកវិទ្យាថ្មី រួមជាមួយនឹង ដំណើរការរឹតតែងាយស្រួល ជាងមុនថែមទៀតសម្រាប់អ្នកប្រើប្រាស់។

បន្ថែមពីនេះទៀត ក្រុមអ្នកជំនាញនៃ iPhone-Tricks ក៏បានសន្និដ្ឋានដែរថា iPhone 7 អាចនឹងលែងមានរន្ធសម្រាប់ ដោតកាសស្តាប់ ដោយជំនួសមកវិញ តាមរយៈការភ្ជាប់ជាមួយ Wireless Bluttooth ឬក៏ Lightning Connector វិញ៕

ចង់ដឹងថាតើ រូបរាង iPhone 7 ថ្មី រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 10 អាចមានលក្ខណៈ យ៉ាងម៉េចនោះ សូមទស្សនាវីដេអូ ខាងក្រោម៖

បើសិនជា រូបរាងទូរស័ព្ទ iPhone 7 ដំណើរការ iOS 10 អញ្ចឹងមែន ពិតជាឡូយណាស់! (មានវីដេអូ)
iPhone 7 អាចនឹងលែងមាន រន្ធសម្រាប់ដោតកាសស្តាប់ ទៀតហើយ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត