ឡូយម៉េស! គ្រឿងយន្តតូចមួយ អាចបើកឡើង តាមជញ្ជាំង បានចុះឡើង ដោយគ្មានបញ្ហា (មានវីដេអូ)

បរទេស៖ បច្ចេកវិទ្យាដ៏ថ្មីស្រឡាង ប្រកបដោយភាពអស្ចារ្យ ប្លែកមួយទៀតហើយ ត្រូវបានរកឃើញ និងបង្កើតឡើងដោយក្រុមអ្នកជំនាញ ដែលនោះគឺជាគ្រឿងយន្តមួយប្រភេទ មានសមត្ថភាពអាចបើកបរចុះឡើង នៅតាមជញ្ជាំងធំតូច បានតាមចិត្ត ដោយគ្មានបញ្ហានោះឡើយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឿងយន្តដ៏ថ្មីប្លែក ដែលអាចបើកឡើង តាមជញ្ជាំងបានមួយនេះ មានឈ្មោះថា VertiGo ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Disney Research Zurich និង ETH ក្នុងគោលបំណង ផលិតនូវគ្រឿងយន្តមួយ ដែលមានជំនាញច្រើនយ៉ាង សម្រាប់ផ្នែកបរិស្ថាន ទាំងក្នុងទីក្រុង និងក្នុងបរិវេណសំណង់អគារផ្សេងៗ ជាពិសេសគឺអាច បើកកាត់លើស្មៅ ផ្លូវដែលមានស្ថានភាពលំបាក ឬក៏នៅលើផ្ទៃដែល មានជាចន្លោះៗ ជាដើម។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា បច្ចេកទេសដែលនាំឲ្យ គ្រឿងយន្តដ៏ថ្មីប្លែកមួយនេះ អាចបើកលើជញ្ជាំង ឬក៏ឈប់ នៅពេលមានការផ្លាស់ប្តូរ ទីតាំងពីផ្តេក ទៅបញ្ឈរបាននោះ ដោយសារតែវាមាន កង់ខាងមុខចំនួន២ ដែលអាចកាច់ចង្កូត ទៅឆ្វេងស្តាំ ព្រមទាំងរំកិល ទៅមុខបានយ៉ាងរលូន។ ក្រៅពីនេះ VertiGo ក៏មានស្លាបចក្រដល់ទៅ២ ដែលស្ថិតនៅលើ ខ្នងរបស់វា ដោយស្លាបចក្រនៅខាងក្រោយ មានតួនាទីជំរុញ ឲ្យគ្រឿងចក្រ ធ្វើដំណើរទៅមុខ ស្របពេលដែលមួយទៀត មានតួនាទី ជំរុញឲ្យគ្រឿងចក្រ ធ្វើដំណើរទៅខាងលើ។

ឡូយម៉េស! គ្រឿងយន្តតូចមួយ អាចបើកឡើង តាមជញ្ជាំង បានចុះឡើង ដោយគ្មានបញ្ហា (មានវីដេអូ)ឡូយម៉េស! គ្រឿងយន្តតូចមួយ អាចបើកឡើង តាមជញ្ជាំង បានចុះឡើង ដោយគ្មានបញ្ហា (មានវីដេអូ)
VertiGo ដែលមានសមត្ថភាព អាចបើកលើជញ្ជាំងបាន

ក្រុមអ្នកជំនាញ ក៏បាននិយាយបញ្ជាក់ទៀតថា “វិធីប្រើប្រាស់ នៃការបញ្ចូលគ្នា រវាងកម្លាំងម៉ាស៊ីន Servomotors បានធ្វើឲ្យទម្រង់ ទាំងក្នុងទាំងក្រៅនៃម៉ាស៊ីនតូចៗទាំងនោះ មានដំណើរការ យ៉ាងប្រសើរ ទើបអាចធ្វើឲ្យគ្រឿងយន្តប្រភេទនេះ មានចលនាដោយឯករាជ្យ និងមានសមត្ថភាព ទប់ទល់នឹងកម្លាំងទំនាញបានយ៉ាងល្អ ហើយនេះក៏ជាចំណុច អាចឲ្យវាបើកនៅលើជញ្ជាំង ដោយសេរីបានផងដែរ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាឧបករណ៍បច្ចេកវិទ្យា ដ៏ថ្មីប្លែកមួយទៀតហើយ ដែលក្រុមអ្នកជំនាញ ទើបនឹងបង្កើតបាន ហើយបើចង់ដឹងថា VertiGo នេះមានសមត្ថភាពយ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៕

ឡូយម៉េស! គ្រឿងយន្តតូចមួយ អាចបើកឡើង តាមជញ្ជាំង បានចុះឡើង ដោយគ្មានបញ្ហា (មានវីដេអូ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត