សាហាវ! យន្តហោះប្រភេទថ្មី ជិះពីក្រុងឡុងដ៏ ទៅញូវយ៉ក ចំណាយពេលតែ ១១នាទី

បរទេស៖ វាមិនមែនជារឿងធម្មតាទេ ដែលអ្នកអាចធ្វើដំណើរពីក្រុងឡុងដ៏ ទៅកាន់ក្រុងញូវយ៉ក ដោយប្រើប្រាស់រយៈពេលត្រឹមតែ១១នាទី។

សាហាវ! យន្តហោះប្រភេទថ្មី ជិះពីក្រុងឡុងដ៏ ទៅញូវយ៉ក ចំណាយពេលតែ ១១នាទី

ប្រិយមិត្តសាកស្រមើលស្រមៃទៅមើល ថាតើវាអស្ចារ្យប៉ុណ្ណា នៅពេលដែលអ្នក អាចធ្វើដំណើរដោយយន្តហោះ លើចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ ដោយប្រើពេលខ្លីបំផុត ត្រឹម១១នាទី?

នេះជាយន្តហោះប្រភេទថ្មី ដែលមានសមត្ថភាពអស្ចារ្យ ប្រើប្រាស់កំលាំងជំរុញរ៉ុក្កែត ធាក់រុញយន្តហោះទាំងមូលឲ្យហោះទៅលឿនបំផុត ដោយឆ្លងកាត់អាត្លង់ទិក ត្រឹមតែ១១នាទីប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ យន្តហោះខាងលើ អាចផ្ទុកអ្នកដំណើរបានត្រឹម១០នាក់ប៉ុណ្ណោះ និងមានតំលៃថ្លៃខ្លាំងណាស់សំរាប់ការជិះម្តងៗ។

សាហាវ! យន្តហោះប្រភេទថ្មី ជិះពីក្រុងឡុងដ៏ ទៅញូវយ៉ក ចំណាយពេលតែ ១១នាទី

អ្នកផ្តួចផ្តើមគ្រោងនឹងបង្កើត យន្តហោះកំពូលល្បឿនខាងលើនេះ ឈ្មោះ លោក Charles Bombardier បានប្រាប់ឲ្យដឹងថា យន្តហោះនេះអាចហោះហើរក្នុងល្បឿន ២០,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវាលឿនជាង២-៣ដងនៃ គំនិតគ្រោងបង្កើតយន្តហោះល្បឿនលឿន របស់គាត់មុនៗ។ វានឹងប្រើប្រាស់ liquid oxygen (អុកសុីសែនរាវ) រឺ ប្រេងកាតរ៉ុក្កែត ដោយការរចនារបស់វា នឹងត្រូវគិតគូរយ៉ាងម៉ត់ចត់ចំពោះការទង្គិចនឹងខ្យល់ នៅផ្នែកច្រមុះ និងស្លាបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គេសង្ឃឹមថាយន្តហោះដ៏អស្ចារ្យនេះ នឹងអាចលេចចេញរូបរាងក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕

 

ប្រភព

ដោយ លូហាន

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត