សាមសុងដាក់តាំងទូរទឹកកកប្រើអុីនធឺណែត ក្នុងកម្មវិធី គ្រឿងអេឡិចត្រូនិច CES 2016

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុងដែលនាំមុខគេក្នុងការច្នៃប្រឌិតផលិត សម្ភារៈផ្ទះបាយ បានបង្ហាញនូវទូរ ទឹកកកម៉ាក ថ្មីនៅក្នុងទីផ្សារ ដែលអាចប្រើការ បានច្រើនយ៉ាង នៅក្នុងផ្ទះបាយ ។

សាមសុងដាក់តាំងទូរទឹកកកប្រើអុីនធឺណែត ក្នុងកម្មវិធី គ្រឿងអេឡិចត្រូនិច CES 2016

លោក John Herrington ដែលជាអនុប្រធានជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងទូទៅនៃសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុនសាមសុង អាមេរិកបានមាន ប្រសាសន៍ថា៖ «សាមសុងបានកែច្នៃ សម្ភារៈផ្ទះបាយឲ្យមាន លក្ខណៈទំនើបដែលអតិថិជនមិន ត្រឹមតែចង់ប៉ុណ្ណេាះទេ តែថែមទាំងត្រូវការជា ចាំបាច់ទៀតផង។ ជាងនេះទៅទៀត ពួកយើងបានបំពាក់ប្រព័ន្ធអីុនធឺណែត មិនត្រឹមតែជាមួយ ទូរទឹកកកប៉ុណ្ណោះ​ទេ តែជាមួយសម្ភារៈ​ សំរាប់ចំអិនអាហារដទៃទៀតដែលប្រើប្រាស់ដោយ ភ្ជាប់ជាមួយ Wi-Fi ធ្វើអោយការ​ចំអិន​អាហារ មានភាពងាយស្រួលជាមុន»។ 

ទូរទឹកកកសម្រាប់ប្រើក្នុងគ្រួសារ អាចភ្ជាប់ទំនាក់ទំនងនៅក្នុងគ្រួសារដោយមានបំពាក់នូវអេក្រង់ ទូរទស្សន៍មួយដែលមានទំហំ 21.5 អុីន នៅផ្នែកខាងក្រៅ។ អេក្រង់ដែលមាន រូបច្បាស់មួយនេះ អាចឲ្យលោក អ្នកដាក់បង្ហាញនិងចែករំលែកកាលវិភាគ ជាមួយអ្នកដ៏ទៃ បង្ហេាះរូបភាព និង កត់កំណត់ ត្រាផ្សេងៗ យ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ។

ទូរទឹកកកនេះ ក៏អាចឲ្យលោកអ្នកអាចគ្រប់គ្រងគ្រឿងទេស បន្លែ និងសាច់បានយ៉ាងងាយ ចាត់ចែង ប្រភេទអាហារដែលអ្នក ត្រូវការ និងអាហារដែលជិតផុតកំណត់ ដើម្បីកាត់បន្ថយកាកសំណល់ផ្សេងៗ ធ្វើឲ្យទូរទឹកកកមានភាពទូលាយជាងមុន។  កាមេរ៉ា ចំនួន3ត្រូវបានបំពាក់នៅក្នុង ទូរទឹកកកនេះដែល លោកអ្នកអាចមើលឃើញតាមរយៈទូរស័ព្ទដៃរបស់ អ្នកគ្រប់ពេលវេលា មិនថាជាពេលដែល លោកអ្នក កំពុងតែដើរទិញឥវ៉ាន់ ក្នុងផ្សារក៏ដោយ។ លោកអ្នកគ្រាន់ទាញទូរស័ព្ទ សាមសុងហើយពិនិត្យមើល ទូរទឹកក របស់អ្នកបាន។ លោកអ្នកលែងបារម្ភថាខ្វះរបស់របរក្នុង ទូរទឹកកកទៀតហើយ។

ក្រៅពីនេះទៀតលោកអ្នកក៏អាចស្តាប់តន្រ្តី មើលទូរទស្សន៍ ជាពិសេសគឺការប្រកួតបាល់ទាត់ នៅពេល ដែលកំពុងធ្វើម្ហូបនៅក្នុង ផ្ទះបាយ តាមរយៈអេក្រងរបស់ទូរទឹកកកជាលក្ខណៈគ្រួសារមួយនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖  

សាមសុងដាក់តាំងទូរទឹកកកប្រើអុីនធឺណែត ក្នុងកម្មវិធី គ្រឿងអេឡិចត្រូនិច CES 2016

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេ ផ្នែកអុីនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុង ឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត