កម្មវិធីថ្មី ឡូយហួសសម្រាប់ ដាក់ម៉ោងរោទ៍ ហើយបើចង់បិទ ទាល់តែថត Selfie ឬលេងហ្គេម ឲ្យឈ្នះសិន (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវកម្មវិធីទូរស័ព្ទដៃមួយប្រភេទ សម្រាប់ដាក់ធ្វើជាម៉ោងរោទ៍ ក៏ព្រោះតែកម្មវិធីនេះ ទាមទារឲ្យមានការថតរូបជាលក្ខណៈ Selfie ដើម្បីបញ្ឈប់ម៉ោង កុំឲ្យរោទ៍បន្តទៅមុខទៀត ដែលជាប្រយោជន៍ សម្រាប់អ្នកគេងស្ពឹក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កម្មវិធីដ៏ប្លែកមួយនេះ មានឈ្មោះថា The Mimicker Alarm ត្រូវបានបង្កើតឡើងដោយក្រុម Microsoft Project Oxford ដែលក្នុងនោះ គឺបានបញ្ចូលគំនិតថ្មីៗ ដែលជាលក្ខណៈហ្គេម ដល់ទៅ៣ប្រភេទ ដើម្បីអាចឲ្យអ្នក ប្រើប្រាស់ជ្រើសរើស សម្រាប់បញ្ចូលទៅក្នុង កម្មវិធីម៉ោងរោទ៍ របស់ពួកគេ។

កម្មវិធីថ្មី ឡូយហួសសម្រាប់ ដាក់ម៉ោងរោទ៍ ហើយបើចង់បិទ ទាល់តែថត Selfie ឬលេងហ្គេម ឲ្យឈ្នះសិន (មានវីដេអូ)
ដំណើរការនៃ កម្មវិធីម៉ោងរោទ៍ដ៏ប្លែក The Mimick Alarm

លក្ខណៈពិសេសនៃ កម្មវិធីថ្មីមួយនេះ គឺតម្រូវឲ្យអ្នកដែល ជាម្ចាស់ទូរស័ព្ទ ត្រូវភ្ញាក់ឡើងហើយ លេងហ្គេមឲ្យឈ្នះសិន ដើម្បីអាចឲ្យសម្លេងរោទ៍ ដែលកំពុងបន្លឺនៅក្នុងទូរស័ព្ទនោះ ឈប់បាន ហើយហ្គេមទាំងនោះ គឺគ្រាន់តែអ្នកធ្វើតាម ការណែនាំ និងផ្តោតសំខាន់ទៅលើ ការថត Selfie ប៉ុណ្ណោះ។

Allison Light ប្រធានគ្រប់គ្រងកម្មវិធីមួយនេះ បាននិយាយថា “កម្មវិធីរបស់យើង គឺមានភាពល្អប្រសើរ និងប្លែកច្រើនជាង កម្មវិធីម៉ោងរោទ៍ដទៃ ព្រោះថាវាមានលាយឡំ ទៅដោយហ្គេម និងគំនិតប្លែកៗ ដែលយើងស្មានមិនដល់”។

គូសបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ន កម្មវិធី The Mimicker Alarm នេះអាចរកបាន តែសម្រាប់ឧបករណ៍ប្រភេទ Android ប៉ុណ្ណោះ៕

កម្មវិធីថ្មី ឡូយហួសសម្រាប់ ដាក់ម៉ោងរោទ៍ ហើយបើចង់បិទ ទាល់តែថត Selfie ឬលេងហ្គេម ឲ្យឈ្នះសិន (មានវីដេអូ)
ហ្គេមប្លែកៗ ដើម្បីអាចឲ្យអ្នកលេង សម្រាប់បញ្ឈប់សម្លេងរោទ៍

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត