ការតាំងពិព័រណ៍ទូរស័ព្ទទំនើប 4G LTE ដោយសែលកាត ផ្តល់ជូនកាដូ និងការលក់បញ្ចុះតម្លៃ ដ៏ពិសេសបំផុត

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ក្រុមហ៊ុនសែលកាត បានសហការជាមួយនឹង ក្រុមហ៊ុនផលិតទូរស័ព្ទឈានមុខចំនួន៦ក្រុមហ៊ុន ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទូរស័ព្ទទំនើប 4G LTE  លើកដំបូងក្នុងប្រទេសកម្ពុជា។

ចំពោះព្រឹត្តិការណ៍ ពិព័រណ៍ទូរស័ព្ទទំនើប4G LTE ប្រព្រឹត្តធ្វើចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ មករា ដែលមានការចូលរួមសហការរវាងក្រុមហ៊ុនសេវា ទូរស័ព្ទចល័តជាមួយក្រុមហ៊ុន Oppo,  Microsoft,  LG,  Polaris,  Blackview,  និង Xiaomi ដើម្បីផ្តល់ជូនអតិថិជនទាំងអស់ នូវទូរស័ព្ទ 4G LTE ពិសេស ដ៏សំបូរបែប ហើយក៏មានផ្តល់ជូនកាដូ​និងការបញ្ចុះតម្លៃ ពី៥ភាគរយ ទៅ៥០ភាគរយ ព្រមទាំងកញ្ចប់គម្រោងសែលកាត ឥតគិតថ្លៃផងដែរ។

ការតាំងពិព័រណ៍ទូរស័ព្ទទំនើប 4G LTE  ដោយសែលកាត ផ្តល់ជូនកាដូ និងការលក់បញ្ចុះតម្លៃ ដ៏ពិសេសបំផុត  
មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ មិនត្រឹមតែមានទូរស័ព្ទទំនើបចុងក្រោយបំផុតនោះទេ តែក៏មានការលេងល្បែងកម្សាន្ត ការចាប់រង្វាន់ និងកម្មវិធីសប្បាយៗជាច្រើនទៀត ដែលមានដូចជា ដងថត Selfie និងដុំសាកទូរស័ព្ទ ជាដើម ក្នុងចំណោមរបស់ផ្សេងៗជាច្រើន។ ហើយអ្នករៀបចំកម្មវិធីសែលកាត ក៏ផ្តល់ឱកាសដល់អតិថិជនឲ្យទទួលបានលេខពិសេស តាមលក្ខខណ្ឌងាយៗ ដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទយ៉ាងតិច១ដុល្លារ និងភ្ជាប់គម្រោង XG ឬគម្រោងអស្ចារ្យប៉ុណ្ណោះ។

ការតាំងពិព័រណ៍ទូរស័ព្ទទំនើប 4G LTE  ដោយសែលកាត ផ្តល់ជូនកាដូ និងការលក់បញ្ចុះតម្លៃ ដ៏ពិសេសបំផុត
ការតាំងពិព័រណ៍ទូរស័ព្ទទំនើប 4G LTE  ដោយសែលកាត ផ្តល់ជូនកាដូ និងការលក់បញ្ចុះតម្លៃ ដ៏ពិសេសបំផុត

បើប្រៀបធៀប ជាមួយនឹង​3G គឺប្រព័ន្ធ 4G LTE   ផ្តល់ជូនល្បឿនអ៊ិនធើណេតលឿនគ្មានគូប្រៀប។​ ជាឧទាហរណ៍ ការទាញយកហ្គេមមួយទំហំ ២០MB ចំណាយពេល មិនដល់២៥វិនាទីផង បើប្រៀបធៀបជាមួយ 3G គឺចំណាយពេលដល់ ២៥វិនាទី ហើយចំពោះការមើលវីដេអូ​ គុណភាពច្បាស់តាមអ៊ិនធើណេតវិញ គឺមិនដល់ ៣០វិនាទី ខណៈ ​3G វិញចំណាយពេល ពី១នាទី ទៅ៥នាទី។

ការតាំងពិព័រណ៍ទូរស័ព្ទទំនើប 4G LTE  ដោយសែលកាត ផ្តល់ជូនកាដូ និងការលក់បញ្ចុះតម្លៃ ដ៏ពិសេសបំផុត
ការតាំងពិព័រណ៍ទូរស័ព្ទទំនើប 4G LTE  ដោយសែលកាត ផ្តល់ជូនកាដូ និងការលក់បញ្ចុះតម្លៃ ដ៏ពិសេសបំផុត

ប្រព័ន្ធប្រតិបត្តិការ 4G LTE  របស់សែលកាត គ្របដណ្តប់ទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំង៦ រួមមានខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះសីហនុ កំពង់ចាម និងស្វាយរៀង៕

ដោយ៖ កា
ខ្មែរឡូត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត