អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!

ជប៉ុន៖ វាលែងជាបញ្ហាទៀតហើយ ចំពោះអ្នកប្រើប្រាស់ ទូរស័ព្ទដៃស្មាតហ្វូន ទាំងអស់ ដែលចង់ប្រើទូរស័ព្ទដៃ នៅពេលងូតទឹក ដោយសុវត្ថិភាព និងមិនភ័យខ្លាចពីការជ្រុះ ចូលទៅក្នុងទឹក ទៀតឡើយ ជាមួយនឹង ផលិតផលថ្មី គឺខ្នើយខ្យល់ពិសេស មានឈ្មោះថា «Bath Air Pillow Smartphone Holder»។

អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!

ខ្នើយខ្យល់ពិសេស «Bath Air Pillow Smartphone Holder» នេះ មិនត្រឹមតែអាច ការពារទូរស័ព្ទ ពីការធ្លាក់ចូលទឹកឡើយ វាថែមទាំងអាចទ្រ និងជាខ្នើយ ដ៏មានផាសុខភាព សម្រាប់អ្នកប្រើប្រាស់ នៅពេលងូតទឹក ទៀតផង។

ចំពោះរបៀបប្រើប្រាស់ ខ្នើយខ្យល់នេះ គឺងាយស្រួលបំផុត ដោយគ្រាន់តែ យកខ្នើយខ្យល់នោះ មកកើយពីក្រោយក្បាល រួចដាក់ទូរស័ព្ទដៃ របស់អ្នក ចូលទៅក្នុង ថង់ប្លាស្ទីកមួយ ដែលជាប់ជាមួយ ដងនៃខ្នើយខ្យល់នោះ ពេលនោះអ្នកនឹងអាច ប្រើទូរស័ព្ទបាន ដោយមិនភ័យខ្លាច វាធ្លាក់ចូលទឹក ទៀតឡើយ។ (ដូចរូបខាងក្រោម)

អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!

ជាមួយគ្នានេះដែរ ដងនៃខ្នើយខ្យល់នោះ គឺអាចតម្រូវ ឲ្យសមល្មម ទៅនឹងប្រវែងដៃ របស់អ្នកបាន ខណៈថង់ប្លាស្ទីក សម្រាប់ការពារទូរស័ព្ទដៃនោះ មានទំហំសមល្មម អាចដាក់ទូរស័ព្ទដៃ ស្ទើរគ្រប់ម៉ូដែល ទាំងអស់ តែម្តង។

គួរបញ្ជាក់ផងដែរថា ខ្នើយខ្យល់ពិសេសនេះ ត្រូវបានរចនាឡើង ដោយអ្នកស្រី Nory Fukuda មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយវាមានចំនួន ៣ពណ៌ គឺ ពណ៌ស ពណ៌ផ្កាឈូក និងពណ៌ប្រផេះ លក់ក្នុងតម្លៃ ៣៩ដុល្លារ។

អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!
អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!

យ៉ាងណាមិញ ក្រៅពីប្រើប្រាស់ ខ្នើយខ្យល់នេះ សម្រាប់ការពារទូរស័ព្ទ នៅពេលងូតទឹក អ្នកក៏អាចយកវា មកធ្វើជាខ្នើយកើយ នៅពេលដែលអ្នកគេង ផងដែរ ពោលគឺ គេងបណ្តើរ អាចប្រើប្រាស់ ទូរស័ព្ទបណ្តើរ ដោយមិនចាំបាច់ ប្រើដៃកាន់ឡើយ៕

អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!
អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!
អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!អស់ក្តីកង្វល់! ពេលងូតទឹក ក៏អាចប្រើទូរស័ព្ទដៃ បានដែរ ជាមួយនឹង ខ្នើយខ្យល់ពិសេសនេះ!

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត