សូមស្វែងយល់ពីផលិតផលទូរសព្ទ និងថេប្លែត សាមសុង ដែលនាំចូលស្របច្បាប់!

ដើម្បីការពារនូវអត្ថប្រយោជន៍ដល់អតិថិជនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សូមអំពាវនាវអោយអតិថិជន​​ ទាំងអស់ដែលជាវផលិតផលទូរសព្ទ ឬ​ថេប្លែត សាមសុង​ មេត្តាសួររកផលិតផល ដែលមានបិទសញ្ញា “Cambodia Privilege”​​​ សញ្ញា “1 YEAR Official Warranty”​​ និងសញ្ញាតែមប្រិយ៍ពន្ធគយ​ ដូចរូបខាងក្រោម  ដើម្បីទទួលបាននូវផលិតផល ដែលនាំចូលស្របច្បាប់ និងដើម្បីជៀសវាងនូវផលប៉ះពាល់នានា។

សូមស្វែងយល់ពីផលិតផលទូរសព្ទ និងថេប្លែត សាមសុង ដែលនាំចូលស្របច្បាប់!

ក្នុងករណីដែលផលិតផលទូរស័ទ្ទ​ ឬ​ថេប្លែត សាមសុង ពុំមានបិទគ្រប់សញ្ញាទាំងបីខាងលើ ឬមាន តែសញ្ញាណាមួយក្នុង ចំណោមសញ្ញាទាំងបីខាងលើ នោះបញ្ជាក់ថាជាផលិតផល មិនស្របច្បាប់ ឬជាផលិតផលក្លែងក្លាយ។  

សូមបញ្ជាក់ថា sticker “Cambodia Privilege” ត្រូវបានផលិតឡើងដោយក្រុមហ៊ុន សាមសុង ដើម្បីសំគាល់ផលិតផលទូរសព្ទ និងថេប្លេត សាមសុង ដែលនាំចូលស្របច្បាប់ ហើយនឹងត្រូវបិទលើគ្រប់ទូរសព្ទ និង​ថេប្លេត សាមសុងចាប់ពី សប្តាហ៍នេះតទៅ ដើម្បីអតិថិជន ងាយស្រួលចំណាំ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នានាដែលអតិថិជន នឹងទទួលបានពីការជាវទូរសព្ទ ឬក៏ថេប្លែតរបស់ សាមសុងដែលនាំចូលស្របច្បាប់។

​ក្រុមហ៊ុនសូមសំណូមពរ ដល់រាជរដ្ឋាភិបាលមេត្តាជួយទប់ស្កាត់នូវផលិតដែលនាំចូល គេចពន្ធនានា ដើម្បីធានាបាននូវ តម្លាភាពនៃការប្រកួតប្រជែងស្របច្បាប់ និងទទួលបាន ចំណូលពីការបង់ពន្ធ សម្រាប់ថវិកាជាតិ​ ហើយក៏សំណូមពរដល់ អតិថិជនទាំងអស់គាំទ្រនូវ ផលិតផលដែលនាំចូលស្រប ច្បាប់ដើម្បីចូល រួមបំពេញកតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីការរីកចំរើន ដល់ប្រទេសកម្ពុជាទាំងអស់គ្នា។

សូមស្វែងយល់ពីផលិតផលទូរសព្ទ និងថេប្លែត សាមសុង ដែលនាំចូលស្របច្បាប់!
សូមស្វែងយល់ពីផលិតផលទូរសព្ទ និងថេប្លែត សាមសុង ដែលនាំចូលស្របច្បាប់!
សូមស្វែងយល់ពីផលិតផលទូរសព្ទ និងថេប្លែត សាមសុង ដែលនាំចូលស្របច្បាប់!

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត