ក្រៅពីទូរស័ព្ទ និងនាឡិកាដៃវៃឆ្លាត នៅពេលនេះ អ្នកជំនាញ បង្កើតបាន «កញ្ចក់វៃឆ្លាត» ហើយ!

បរទេស៖ ឧបករណ៍បច្ចេកវិទ្យា ដ៏ថ្មីស្រឡាង និងអស្ចារ្យមួយទៀតហើយ ត្រូវបានអ្នកជំនាញបង្កើតឡើង បន្ទាប់ពីឧបករណ៍សំខាន់ៗមួយចំនួនដូចជា ទូរស័ព្ទដៃវៃឆ្លាត (Smart Phone) និងនាឡិកាដៃវៃឆ្លាត (Smart Watch) ជាដើម ដែលនោះគឺជាផលិតផល កញ្ចក់វៃឆ្លាត (Smart Mirror) វិញម្តង ដែលមានតួនាទី និងលក្ខណៈពិសេសជាច្រើន សម្រាប់មនុស្ស។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រភេទកញ្ចក់វៃឆ្លាត មួយនេះត្រូវបានបង្កើតឡើង ដោយផ្ទាល់ដៃពីសំណាក់លោក Max Braun វិស្វករផ្នែកប្រូក្រាមកុំព្យូទ័រ នៃក្រុមហ៊ុន Google។

ក្រៅពីទូរស័ព្ទ និងនាឡិកាដៃវៃឆ្លាត នៅពេលនេះ អ្នកជំនាញ បង្កើតបាន «កញ្ចក់វៃឆ្លាត» ហើយ!
កញ្ចក់វៃឆ្លាត ដែលជាឧបករណ៍បច្ចេកវិទ្យា ដ៏ថ្មីស្រឡាងមួយ

កញ្ចក់វៃឆ្លាត ឬ Smart Mirror នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងបន្ទប់ទឹកនៃផ្ទះរបស់ Max ហើយវាមានលក្ខណៈពិសេសជាច្រើន។ កញ្ចក់វៃឆ្លាតនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហើយអ្នកប្រើប្រាស់ អាចធ្វើការតាមដានព័ត៌មាន មើលការព្យាករណ៍អាកាសធាតុ បានទៀតផង។ ក្រៅពីនេះនៅមានកម្មវិធី Reminders ដែលអាចជួយរំលឹក កុំឲ្យអ្នកភ្លេចកិច្ចការសំខាន់ៗ ដែលអ្នកត្រូវធ្វើនៅពេលបន្ទាប់ ជាដើម។

កញ្ចក់ប្រភេទនេះ ធ្វើឡើងដោយមានការបញ្ចូលនូវគ្រឿងផ្សំ ពិសេសៗជាច្រើន រួមជាមួយនឹងការភ្ជាប់ទៅនឹង បន្ទះកញ្ចក់អេក្រង់សម្រាប់បង្ហាញរូបភាពទៀតនោះ ទើបធ្វើឲ្យវាមានលក្ខណៈពិសេសជាងកញ្ចក់សម្រាប់ឆ្លុះធម្មតា។

យ៉ាងណាមិញ គេនឹងរំពឹងថា ប្រភេទកញ្ចក់វៃឆ្លាតនេះ នឹងអាចដាក់ឲ្យធ្វើចរាចរណ៍លក់នៅលើទីផ្សារ ក្នុងពិភពលោកនៅពេលខាងមុខ ព្រោះវាជាឧបករណ៍បច្ចេកវិទ្យាដ៏ថ្មីប្លែក និងមានប្រយោជន៍ សម្រាប់ជួយសម្រាល ការងាររបស់មនុស្ស៕

ក្រៅពីទូរស័ព្ទ និងនាឡិកាដៃវៃឆ្លាត នៅពេលនេះ អ្នកជំនាញ បង្កើតបាន «កញ្ចក់វៃឆ្លាត» ហើយ!
ក្រៅពីទូរស័ព្ទ និងនាឡិកាដៃវៃឆ្លាត នៅពេលនេះ អ្នកជំនាញ បង្កើតបាន «កញ្ចក់វៃឆ្លាត» ហើយ!
លក្ខណៈពិសេស មួយចំនួនរបស់ កញ្ចក់វៃឆ្លាត (smart mirror)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត