សាមសុងលើកទឹកចិត្តអតិថិជនឲ្យ ជាវផលិតផលស្របច្បាប់

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុងបានចាប់ផ្តើមបិទ sticker “Cambodia Privilege” នៅគ្រប់ផលិតអេឡិចត្រូនិច សាមសុង (Samsung Consumer Electronics) ដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្ស ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងផលិតផល អេឡិចត្រូនិចដទៃទៀត ដែលមាននៅក្នុងទីផ្សារកម្ពុជា នៅសប្តាហ៍នេះ ដើម្បីធានាថា គ្រប់អតិថិជន ដែលជាវផលិត ផលអេឡិចត្រូនិច របស់សាមសុង ទទួលបាននូវ ផលិតផលពិត របស់ក្រុមហ៊ុន និងជៀសវាងការខាត បង់ប្រយោជន៍ផ្សេងៗ។

សាមសុងលើកទឹកចិត្តអតិថិជនឲ្យ ជាវផលិតផលស្របច្បាប់

អតិថិជន​ទាំងអស់ដែលជាវ សម្ភារៈអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានរបស់សាមសុង​អាចសួររក ផលិតផលដែលមាន បិទសញ្ញា“Cambodia Privilege”​​​ ប័ណ្ណធានាជាភាសាខ្មែរ សញ្ញា “1 YEAR Official Warranty”​​ និងសញ្ញាតែមប្រិយ៍ពន្ធគយ​។  ក្នុងករណីដែលផលិតផលអេឡិចត្រូនិច ប្រើប្រាស់ ក្នុងគេហដ្ឋានរបស់ សាមសុង​ ពុំមានបិទគ្រប់សញ្ញាទាំងបីខាងលើ ឬមានតែសញ្ញាណាមួយ ក្នុងចំណោមសញ្ញាទាំងបី ខាងលើនោះបញ្ជាក់ថាផលិតផលនេាះ ជាផលិតផលមិនស្របច្បាប់ ឬជា ផលិតផលក្លែងក្លាយ​។

សាមសុងលើកទឹកចិត្តអតិថិជនឲ្យ ជាវផលិតផលស្របច្បាប់

អត្ថប្រយោជន៍នានាដែលអតិថិជន នឹងទទួលបានពីការជាវផលិតផលអេឡិចត្រូនិចសាមសុងសម្រាប់ ប្រើក្នុងគេហដ្ឋាន ដែលនាំចូលស្រប ច្បាប់រួមមានដូចជា៖

រាល់់ការជាវផលិតផលអេឡិចត្រូនិចសាមសុងដែលស្របច្បាប់មានន័យលោកអ្នកកំពុងតែ ជួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវ ផលិតផលដែលនាំចូល គេចពន្ធនានា ដើម្បីធានាបាននូវតម្លាភាពនៃ ការប្រកួតប្រជែងស្របច្បាប់ និងទទួលបាន ចំណូលពីការបង់ពន្ធ សម្រាប់ថវិកាជាតិ​ ក៏ដូចជាគាំទ្រនូវ ផលិតផលដែលនាំចូលស្របច្បាប់ដើម្បីចូលរួមបំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីការរីកចំរើនដល់ ប្រទេសកម្ពុជាទាំងអស់គ្នា។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាត ជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត