OUKITEL K4000 ទូរស័ព្ទស្មាតហ្វូន អាចប្រើជាញញួរ ដំដែកគោល បានមកដល់ទីផ្សារកម្ពុជាហើយ!

រាជធានីភ្នំពេញ ថ្ងៃទី ១៣​ ខែកុម្ភៈ ឆ្នាំ ២០១៦៖ OUKITEL ជាម៉ាកទូរស័ព្ទដ៏ល្បីមួយនៅ ប្រទេសចិន និងកំពុងមានវត្តមានក្នុងទីផ្សារ ប្រទេសកម្ពុជាហើយ ជាមួយការចេញលក់ទូរស័ព្ទ ស្មាតហ្វូន នៅទីផ្សារកម្ពុជា ចំនួន ៧ ម៉ូដែលគឺ Oukitel C1, Oukitel Original One, Oukitel U2, Oukitel U8, Oukitel U10, Oukitel U7 Pro​ និង Oukitel K10000 ។​ នៅថ្ងៃនេះ OUKITEL បានដាក់សម្ពោធជាផ្លូវការទូរស័ព្ទរបស់ខ្លួននៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនសែលកាត ជាមួយនឹងការដាក់បង្ហាញ នូវទូរស័ព្ទម៉ូដែលថ្មី របស់ខ្លួនដ៏ពិសេសបំផុតគឺ OUKITEL K4000 ជាស្មាតហ្វូន ដែលមានអេក្រង់រឹងមាំ ការពារការកោសឆ្កូត អាចប្រើជាញញួរដំដែកគោលបាន។

OUKITEL K4000 ទូរស័ព្ទស្មាតហ្វូន អាចប្រើជាញញួរ ដំដែកគោល បានមកដល់ទីផ្សារកម្ពុជាហើយ!

ជាកិច្ចស្វាគមន៍ពីសំណាក់ លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនសែលកាត បានចូលរួម ស្វាគមន៍ ការមកដល់ ជាពិសេសនៃទូរស័ព្ទ Oukitel K4000 ដែលមានអេក្រង់រឹងមាំ ជាមួយថាមពលថ្មកាន់ បានយូរ។ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរសព្ទ ចល័តជាទីទុកចិត្ត និងឈានមុខគេនៅ កម្ពុជា ស្វាគមន៍ នឹងកិច្ចសហការជាដៃគូ ជាមួយក្រុមហ៊ុន Polaris Mobile International ក្នុងការនាំមកទូរស័ព្ទស្មាតហ្វូន ដែលមានតម្លៃសមរម្យបំផុត ប្រកបដោយគុណភាព និងមានបំពាក់បច្ចេកវិទ្យាថ្មី ទំនើប 4G LTE ដែលកំពុងពេញនិយមស្រប ពេលដែលក្រុមហ៊ុន សែលកាតបាន ដាក់ដំណើរការ ប្រពន្ធ័ប្រតិបត្តិការ 4G LTE។ ទូរស័ព្ទ​ ស្មាតហ្វូន Oukitel ទាំងអស់ម៉ូដែលក៏នឹងមានលក់នៅគ្រប់ការិយាល័យ សែលកាតទាំងអស់​​​​​​ ព្រមទាំងមានការផ្ដល់ជូន គម្រោងបង់រំលស់រយៈពេល 12ខែ បូករួមទាំងកញ្ចប់ គម្រោងសម្រាប់ទូរស័ព្ទ លេងអ៊ីនធើណិត និងផ្ញើសារ បណ្ដាញសង្គមផងដែរ។ 

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការទូរស័ព្ទ OUKITEL លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile International បានមានប្រសាសន៍ថា “ Oukitel K4000 ជាស្មាតហ្វូន 4G ដែលអតិថិជន នឹកស្មានមិន ដល់ពីសមត្ថភាពរបស់វា ដែលអាចប្រើជាញញួរដំដែកគោល ម៉ូតូកិនមិនបែក ​មាន​ថាមពល​ថ្មកាន់បានយូរ។ និយាយរួមទៅ វាមិនចាំបាច់ពឹងផ្អែក Powerbank, Case, និងស្រ្គីនកញ្ចក់ ដូចជាស្មាតហ្វូន ធម្មតានោះទេ។ OUKITEL​ ជាទូរស័ព្ទស្មាតហ្វូន ដែលមានតម្លៃសមរម្យបំផុត សមត្ថភាពខ្ពស់ រចនាឡើងបែប ទាន់សម័យ មានមុនងារ គួរជាទីគាប់ចិត្ត ថែមទាំងមានភ្ជាប់ជាមួយប្រព័ន្ធ 4G ដែលជាបច្ចេកវិទ្យា ចុងក្រោយក្នុងការ ប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា។”

OUKITEL K4000 ទូរស័ព្ទស្មាតហ្វូន អាចប្រើជាញញួរ ដំដែកគោល បានមកដល់ទីផ្សារកម្ពុជាហើយ!OUKITEL K4000 ទូរស័ព្ទស្មាតហ្វូន អាចប្រើជាញញួរ ដំដែកគោល បានមកដល់ទីផ្សារកម្ពុជាហើយ!

ដើម្បីដឹងអោយកាន់តែច្បាស់ និងលម្អិតអំពី ស្មាតហ្វូន OUKITEL K4000 មានលក្ខណសម្បត្តិ ដូចតទៅ: Oukitel K4000 មានស៊ីម ២ ដំណើរការលើប្រព័ន្ធ 4G មានអេក្រង់ទំហំ 5 អ៊ីញ ប្រភេទ IPS អាចបង្ហាញរូបភាពបានក្នុងកម្រិត 1280 x 720 ភិចសែល ប្រើអេក្រង់ជា Tempered Glass ចំនួន 3 ស្រទាប់ ដោយកញ្ចក់ ការពារ ជាប្រភេទ 2.5D ដែលអាចការពារ កម្លាំងឆ្កូត កម្លាំងសង្កត់ និងរឹងមាំ អាចការពារ ការប៉ះទង្គិចបាន យ៉ាងល្អបំផុត។

Oukitel K4000 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop v5.1 មានអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនទំហំ 16GB និង សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់ដោយ បន្ទះឈីប MediaTek MT6735 មានស៊ីភីយូ ចំនួន 4 គ្រាប់ មានល្បឿន 1.0 GHz មាន GPU ប្រភេទ Mali T720 អមមកជាមួយនឹង រ៉េមទំហំ 2GB បំពាក់ទៅដោយកម្លាំងថ្មរហូតដល់ 4000 mAh ដើម្បីធានាថាជាស្មាតហ្វូន មានថ្មកាន់បានយូរ។ Oukitel K4000 ត្រូវបានបំពាក់ មកជាមួយនឹង កាមេរ៉ាខាងក្រោយ ទំហំ 13 មេហ្គាភិចសែល ប្រើប្រាស់ ស៊ិនស័ររបស់ SONY និងកាមេរ៉ាខាងមុខ មានទំហំ 5 មេហ្គាភិចសែល។

OUKITEL K4000 ទូរស័ព្ទស្មាតហ្វូន អាចប្រើជាញញួរ ដំដែកគោល បានមកដល់ទីផ្សារកម្ពុជាហើយ!

អំពីក្រុមហ៊ុនទូរស័ព្ទ Oukitel

OUKITEL ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shenzhen Yunji Intelligent Technology Co. Ltd ដែលមាន រោងចក្រនៅខេត្តស៊ិនចិន ប្រទេសចិន ដែលបានចាប់ផ្តើមផលិត ស្មាតហ្វូនក្នុងឆ្នាំ 2007 ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតសំខាន់ ទៅលើការរចនា រូបរាងទូរស័ព្ទ, R&D, សង្វាក់ផលិតកម្ម និងសេវាកម្មអតិថិជន ក្នុងប្រទេសចិនក៏ដូចជាសាកលលោក។ គេហទំព័រ:

អំពីក្រុមហ៊ុន Polaris Mobile International

Polaris Mobile International Co, Ltd. ជា​ក្រុមហ៊ុន​ចែកចាយ​ទូរស័ព្ទ​ចល័ត​មួយ​នៅ ក្នុង​ប្រទេស​កម្ពុជា កំពុង​ចែកចាយ​ ទូរស័ព្ទ​ម៉ាក​ថ្មី Oukitel InFocus Philips​។ កិច្ចសហប្រតិបត្តិការ​រវាង Oukitel និង Polaris Mobile ធ្វើអោយ​យើង​មាន​ទំនុក ចិត្ត​ក្នុងការ​ផ្តល់​ផលិតផល​ល្អ គុណភាព​ខ្ពស់​និង​ តម្លៃ​សមរម្យ​ ដល់​អតិថិជន​កម្ពុជា​។

មជ្ឈមណ្ឌល​តាំង​លក់ និង​ជួសជុល ផូ​ឡា​រី​ស​
​អគារ​លេខ 461 មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​ព្រលឹត ខ័​ណ្ឌ 7 មករា​ ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។
ទូរស័ព្ទ 023 217 668 / 078 266 168

គេហទំព័រ:

សារអេឡិចត្រូនិច:

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត