វិធីសាស្ត្រ ស្តាប់ចម្រៀងតាម YouTube កាន់តែងាយស្រួល ដោយមិនចាំបាច់ បើកទូរស័ព្ទចោល សម្រាប់អ្នកប្រើ iPhone (មានវីដេអូ)

បរទេស៖ វាជារឿងទូទៅមួយ ដែលអ្នកនិយមប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ចូលចិត្តស្តាប់ចម្រៀង តាមរយៈឧបករណ៍មួយនេះ ខណៈដែលពួកគេ ធ្វើការងារផ្សេងទៀត ដើម្បីកំដរអារម្មណ៍ ក៏ដូចជាបំបាត់ ភាពធុញថប់ជាដើម។

យ៉ាងណាមិញ ក៏នៅមានបញ្ហាមួយចំនួន ទាក់ទងទៅនឹង កម្មវិធីសម្រាប់ចាក់ចម្រៀង ទាំងនេះដោយសារថា បទចម្រៀងមួយចំនួន គឺមិនបានស្ថិតនៅ ក្នុងនោះដើម្បីអាចឲ្យ អ្នកប្រើប្រាស់ស្តាប់បាននោះទេ។ ដោយឡែកសម្រាប់ ការចាក់ចម្រៀងតាម YouTube ដើម្បីស្តាប់នោះ គឺជារឿងល្អ ព្រោះមានបទចម្រៀង ទាំងអស់ដែលយើងអាច ស្តាប់បាន ក៏ប៉ុន្តែទាមទារឲ្យ យើងបើកទូរស័ព្ទ និងផ្តោតអារម្មណ៍ នៅលើវារហូតផងដែរ។

ដូច្នេះហើយ នាពេលថ្មីៗនេះមាន វិធីសាស្ត្រដ៏ល្អប្រសើរមួយ អាចឲ្យអ្នកប្រើប្រាស់ ជាពិសេសគឺអ្នកប្រើប្រាស់ ទូរស័ព្ទប្រភេទ iPhone ធ្វើការចាក់ចម្រៀងស្តាប់តាម YouTube បានដោយមិនចាំបាច់ បើកចោលរហូតនោះទេ ដោយគ្រាន់តែ ធ្វើតាមជំហានទាំងនេះ៖

១.បើក YouTube តាមរយៈកម្មវិធី Safari

វិធីសាស្ត្រ ស្តាប់ចម្រៀងតាម YouTube កាន់តែងាយស្រួល ដោយមិនចាំបាច់ បើកទូរស័ព្ទចោល សម្រាប់អ្នកប្រើ iPhone (មានវីដេអូ)

អ្នកត្រូវតែបើកវីដេអូ (វីដេអូចម្រៀង) នៅក្នុង YouTube តាមរយៈ Safari ក៏ប៉ុន្តែប្រសិនណា បើអ្នកបើកហើយ មានលោតពាក្យ (Open this page in “YouTube”) នោះអ្នកត្រូវ ចុចយកពាក្យ Cancel។

២.ស្វែងរកបទចម្រៀង របស់អ្នក

នៅពេលដែលអ្នក ចូលដល់ក្នុងគេហទំព័រ YouTube តាមរយៈកម្មវិធី Safari ហើយនោះ អ្នកគួរតែស្វែងរក បទចម្រៀងដែល អ្នកត្រូវការស្តាប់ តាមរយៈមុខងារ Search រួចចាប់ផ្តើម ដំណើរការវីដេអូ ដូចធម្មតា។

៣.ចុចប៊ូតុង Home Button

ក្រោយពីវីដេអូចម្រៀង ដំណើរការហើយនោះ អ្នកចុច លើប៊ូតុង Home Button នៃទូរស័ព្ទរបស់អ្នក ដោយមិនចាំបាច់ ត្រូវការចុចផ្អាក ឬក៏បញ្ឈប់ វីដេអូរបស់អ្នក ជាមុននោះឡើយ។ (វាក៏នៅតែដំណើរការ ប្រសិនបើអ្នក ចាក់សោរបិទទូរស័ព្ទ របស់អ្នកផងដែរ)។

៤.បើកដំណើរការ Control Centre

វិធីសាស្ត្រ ស្តាប់ចម្រៀងតាម YouTube កាន់តែងាយស្រួល ដោយមិនចាំបាច់ បើកទូរស័ព្ទចោល សម្រាប់អ្នកប្រើ iPhone (មានវីដេអូ)

អូសម្រាមដៃរបស់អ្នក ពីក្រោមឡើងលើ ទៅលើអេក្រង់ទូរស័ព្ទ នោះវានឹងលោតចេញ នូវផ្ទាំង Control Centre (ដែលអ្នកអាច សារេពន្លឺ ឬក៏បើក/បិទ wifi បាននៅទីនេះ) ពេលនោះអ្នក នឹងឃើញចំណងជើង នៃវីដេអូរបស់អ្នក

៥.ចុចប៊ូតុងចាក់វីដេអូ រួចរីករាយកំសាន្ត

ជាចុងក្រោយ អ្នកគ្រាន់តែចុច លើប៊ូតុងចាក់បន្ត ជាការស្រេចហើយ អ្នកនឹងអាចស្តាប់វីដេអូ ចម្រៀងអ្នកបាន ដោយមិនចាំបាច់ បើកទូរស័ព្ទ ឬក៏ផ្តោតអារម្មណ៍ ទៅលើទូរស័ព្ទដូចមុនទៀតឡើយ។

នេះគឺជាវិធីសាស្ត្រ ដ៏ល្អមួយទៀតហើយ សម្រាប់អ្នកនិយម ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ដើម្បីអាចឲ្យយល់ដឹង ពីគន្លឹះនានា សម្រាប់បច្ចេកទេសថ្មីៗ៕

វិធីសាស្ត្រ ស្តាប់ចម្រៀងតាម YouTube កាន់តែងាយស្រួល ដោយមិនចាំបាច់ បើកទូរស័ព្ទចោល សម្រាប់អ្នកប្រើ iPhone (មានវីដេអូ)
វិធីសាស្ត្រថ្មី​ សម្រាប់ស្តាប់ចម្រៀង នៅលើ iPhone

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត