Huawei បញ្ចោញស្មាតហ្វូនទំនើប លំដាប់កំពូលពីរ គឺ Huawei Mate 8 និង Huawei GR5

Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដ៍ល្បឺលំដាប់ថ្នាក់លេខ 3 ផ្នែក ក្នុងពិភពលោក បានចេញ លក់ និងសម្ពោធទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីបំផុត ពីរម៉ូដែលគឺ Huawei Mate 8 និង Huawei GR5 នៅផ្សារទំនើប AEON នារសៀលថ្ងៃ ទី 20 កុម្ភៈ 2016 ។ កម្មវិធីសម្ពោធនេះប្រារព្ធ ឡើង ដោយមានការចូលរូមពីភ្ញៀវកិត្តិយស ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន កំពូលតារា ចំរៀងកញ្ញា មាស សុខសោភា ពិធីការនី ខៀវ សានសានា តារាបង្ហាញម៉ូត ដៃគូរអាជីវកម្មរួមទាំងបណ្តារអ្នកសារព័ត៌មានសរុបប្រមាណ 60 នាក់ ដើម្បីចែករំលែក នូវភាពភ្ញាក់ផ្អើល ទទួលបទពិសោធន៍ផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យចុងក្រោយ បំផុតរបស់ Huawei។

Huawei បញ្ចោញស្មាតហ្វូនទំនើប លំដាប់កំពូលពីរ គឺ Huawei Mate 8 និង Huawei GR5

គួររំលឹកផងដែរថា Huawei Mate 8 បានចេញលក់ជាផ្លូវការដ៍ធំបំផុតនៅទីស្នាក់ធំ នៅប្រទេសចិន នាខែ វិច្ឆិកា 2015 និងទទួលពាន់រង្វាន់ និងការកោតសរសីររួមជាមួយនឹង ពានរង្វាន់ ដ៍ច្រើន ក្នុងការតាំងពិពណ៌ដ៍ធំលំដាប់អន្តរជាតិនៅអាមេរិច (CES) កាលពីខែ មករា ឆ្នាំ 2016 ថ្មីៗ កំពុងទទួលពេញនិយមលក់ដាច់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលឆ្លើយតបទៅនឹងតម្រូវការ និងមុខងារពិសេសៗសម្រាប់អ្នកប្រកបមុខជំនួញ ដែលជាជំនួយ ការប្រចាំថ្ងៃដ៍ល្អបំផុតក្នុងដំណើរការអាជីវកម្ម ។ Huawei ​បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ 2015 នេះ ជាមួយនឹងការកើនឡើងប្រាក់ចំណូល 70% ធៀបនឹងឆ្នាំមុន ដែលធ្វើឲ្យទីផ្សារតំបន់ អាស៊ីអាគ្នេយ៍មានសក្ដានុពលយ៉ាងខ្លាំងក្នុង ការរីកចម្រើន។ ប្រាក់ចំណេញសរុបរបស់យើងទទួលបានជាង 20 ពាន់លានដុល្លារក្នុងឆ្នាំ 2015 ស្របពេល ដែលយើងបាននាំចេញស្មាតហ្វូនប្រមាណ 108 លានដើមទូទាំង សកលលោក។

លោក Zhoubohua (John) (ចន) នាយកផ្នែកលក់និងអភិវឌ្ឍនអាជីវកម្ម នៃក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានថ្លែងថា «Huawei Mate 8 ស្មាតហ្វូនទំនើបស៊េរីថ្មី ដំណើរការបានលឿន និងមានថាមពលថ្មកាន់បានយូរផ្ដល់នូវ “សមត្ថភាពកំពូល” ដល់អ្នកប្រើប្រាស់សម័យថ្មី។ កំពូលស្មាតហ្វូនមួយម៉ូដែលទៀតគឺ Huawei GR5 ដែល ស្មាតហ្វូន G ស៊េរី ភ្ជាប់មកនូវជាមួយបច្ចេកវិទ្យា ស្គេនក្រយ៉ៅដៃ កាមេរ៉ាដែលមាន សមត្ថភាពខ្ពស់ និង អេក្រង់ដែលមានការរចនាពិសេសសម្រាប់យុវវ័យសម័យថ្មី»។

លោកក៍បានបន្ថែម «ស្មាតហ្វូន Huawei ចាប់ផ្តើមទទួលប្រជាប្រិយភាពក្នុងចំណោមអ្នក ប្រើប្រាស់រហូតដល់ទទួលចំណែកទីផ្សារលេខ 3 នៅកម្ពុជា និងបរិមាណលក់កើនឡើង 3ដង ក្នុងឆ្នាំ 2015 បើធៀបនឹង 2014 ។ ឆ្លៀតឱកាសនេះ ក្រុមហ៊ុនក៍សូមថ្លែងអំណរគុណ ដល់អតិថិជន ដៃគូរអាជីវកម្ម ដេប៉ូ ម្ចាស់ហាង ដែលបានជួយជំរុញ និងលក់បានស្មាតហ្វូន Huawei ដែលបានគាំទ្រ ក៍ដូចជាជ្រើសយកស្មាតហ្វូន Huawei ទិញនិងប្រើ ហើយសង្ឈឹម ថាក្នុងឆ្នាំ 2016 នេះក្រុមហ៊ុន នឹងកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង និងរំពឹងថានឹង មានកំណើនទ្វេរដងទៀត បើធៀបនឹង 2015» ។

Huawei បញ្ចោញស្មាតហ្វូនទំនើប លំដាប់កំពូលពីរ គឺ Huawei Mate 8 និង Huawei GR5

Huawei Mate 8: ស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូល Huawei Mate 8 បំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយ ទំហំកាមេរ៉ាមុខ 16MP ទំហំកាមេរ៉ាក្រោយ 8MP បន្ថែមនូវបច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កំរិតអាជីពថតបានលឿន មុខងារថតវីដេអូយឺតៗ និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជា ការជ្រើសរើស ISO, S, EV, AF, WB... ស្មើនឹងលោកអ្នកមានកាមេរ៉ាអាជីពនៅជាប់ខ្លួន។ បើនិយាយពីថាមពលថ្មវិញគឺខ្លាំង ទំហំ 4000 mAh នាំមុខគេខាងសំចៃថ្ម ដោយប្រើធម្មតា បានរយៈពេល 2ថ្ងៃពេញ។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មបានរហ័ស Mate 8មានលទ្ធភាព បញ្ចូលថាមពលថ្មដែលប្រើបាន 1ថ្ងៃពេញ ប្រើពេលវេលា ត្រឹមតែ 30 នាទី ។

Huawei បញ្ចោញស្មាតហ្វូនទំនើប លំដាប់កំពូលពីរ គឺ Huawei Mate 8 និង Huawei GR5

Huawei Mate 8 ជាស្មាតហ្វូនដំបូងគេបំផុតដែលបំពាក់ដោយអង្គប្រតិបត្តិការ Kirin 950 2.5GHx Octa-Core (Processors 4 x A72 2.3 GHz + 4 x A53 1.8 GHz) ដែលអានបង្កើន ថាមពលរហូតដល់ 100% និង GPU ដំណើរការបានរហូត ដល់ 125% ព្រមទាំងមាន ថាមពលខ្លាំងជាង Kirin 925 រហូតដល់ 70%។ Mate 8 បំពាក់ប្រព័ន្ធដំណើរការចុងក្រោយ Android 6.0 ផ្ដល់នូវតុល្យភាពថាមពលប្រកបដោយប្រសិទ្ធភាព ដោយល្បឿនលឿនបំផុត ដូចផ្លេកបន្ទោរ ប្រើបាន ស៊ីម 2 ល្បឿនអ៊ីនធើណិត 4G LTE ដោយបណ្តាញតភ្ជាប់ជា សកលជាង 200 ប្រទេស ជាមួយនឹងល្បឿនប្រតិបត្តិការណ៍ ដែលមាន RAM 4GB និងទំហំម៉ាស៊ីន ROM 64 GB ។ ការរចនាល្អឥតខ្ចោះជាមួយរូបរាងយ៉ាងប្រណីត Huawei Mate 8 ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងល្អឥតខ្ចោះ បំពាក់ដោយអេក្រង់ ទំហំ 6 អ៊ីញមានសភាពរលោង និងហាប់ណែនល្អ និងមិនប៉ះពាល់ដល់ទំហំផ្ទៃអេក្រង់។ អេក្រង់កញ្ចក់កែវថ្លា ដូចពេជ្ររាងកោង និងតួស្រោបអាលុយមីញ៉ូម 100% ហាប់ រាង ស្តើង ស្អាត គួរឲ្យចង់ប្រើជាទីបំផុត។ បទពិសោធន៍នៃការប្រើប្រាស់មុខងារស្កេនក្រយ៉ៅដៃជំនាន់ទី២ និងសុវត្ថិភាពខ្ពស់ Huawei Mate 8 បំពាក់ដោយបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់ថ្មី ជាមួយនឹងបច្ចេកវិទ្យា ការពារបានប្រសើរជាងមុន។ បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់ថ្មី គ្រាន់តែចំណាយពេល ប្រមាណកន្លះវីនាទី រឺតែមួយប៉ប្រិចភ្នែក ដើម្បីដោះសោរ ទទួលទូរសព្ទ័ បិទសំលេងនាឡិ ការរោទិ និងថតរូបបែបសែលហ្វី ។

អតិថិជនដែលទិញ Huawei Mate 8 នឹងទទួលបានប័ណ្ណ VIP និងសេវាកម្មដូចជា ការប្តូរ ជូនថ្មីក្នុងរយៈពេល 7 ថ្ងៃ ការធានាមួយឆ្នាំ សេវាទៅទទួលយកនិងដឹកជញ្ជូនដល់ទីកន្លែង ឥតគិតថ្លៃ សេវាលាងសម្អាតជូនចំនួនពីរដងសេវាអាទិភាព សម្រាប់អតិថិជន VIP ព្រម ទាំងរង្វាន់ VIP ពិសេសៗ និងអត្ថប្រយោជន៍សម្រាប់អតិថិជន VIP ចូលរួមក្នុងកម្មវិធីនានា របស់ ក្រុមហ៊ុន Huawei ។ Huawei GR5 បទពិសោធន៍ថ្មីស្មាតហ្វូនកាលីប ត្រូវនឹងយុវវ័យជំនាន់ថ្មី Huawei GR5 បំពាក់នូវមុខងារស្កេនក្រយ៉ៅដៃជំនាន់ថ្មីទី 2 ដែលអាចអោយអ្នកប្រើកាន់តែងាយស្រួល លឿន កាន់តែឆ្លាតវៃ មានមុខងារច្រើនជាងមុខងារស្កេនក្រយ៉ៅដៃស្មាតហ្វូនដទៃ។ កាមេរ៉ាក្រោយទំហំ 13 PM និងកាមេរ៉ា មុខទំហំ 5MP អេក្រង់ ទំហំ 5.5 អ៊ីញ (1080x1920) កំរិត FHD អង្គប្រតិបត្តិការប្រភេទ Qualcomm Snapdragon 615 (4x1.5Ghz+4x1.2Ghz) ប្រព័ន្ធប្រតិបត្តិការ Android 5.1 ល្បឿនដំណើរការ RAM 2GB និងទំហំក្នុងម៉ាស៊ីន ROM 16GB ។ ជាងនេះទៅទៀត Hauwei GR5 អាចប្រើបានស៊ីមពីរ និងល្បឿនអ៊ិនធើណិត 4G LTE ។ ចំណែកឯថាមពលថ្មខ្លាំង ទំហំ 3000 MAh និងប្រើបានយូរពេញ 1ថ្ងៃ។

Huawei បញ្ចោញស្មាតហ្វូនទំនើប លំដាប់កំពូលពីរ គឺ Huawei Mate 8 និង Huawei GR5

Huawei Mate 8 មានលក់នៅគ្រប់ហាងធំៗ គ្រប់ 25 ខេត្តក្រុង នៅកម្ពុជា ក្នុងតម្លៃ ប្រមាណ589 ដុល្លារ ដែលមានពីរពណ៌ គឺមាសនិងមាសកាហ្វេ ដោយបន្ថែមកាដូ ដូចជា ស្រោមទូរសព្ទ័ហ្សីន ដបទឹកដែកដ៍ស្រស់ស្អាត VIP Card ព្រមទាំងអាចទទួលបាននូវកញ្ចប់ប្រើអ៊ីនធើណិត Power + ពីក្រុមហ៊ុន Smart ដោយមិនគិតថ្លៃរយៈពេល 4 អាទិត្យ ។ ចំណែកឯ Huawei GR5 មានពណ៌មាស តម្លៃត្រឹមតែ 259 ដុល្លារ ដោយមានថែម កាដូដូចជា ស្រោមទូរសព្ទ័ និងដងថតសែលហ្វី រួមជាមួយនឹងកញ្ចប់ប្រើអ៊ីនធើណិត Power + ពីក្រុមហ៊ុន Smart ដោយមិនគិតថ្លៃរយៈពេល 4 អាទិត្យ ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត