គ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy S

ខណៈពេលដែលមនុស្សជាច្រើនកំពុងតែរងចាំមើលនូវទូរស័ព្ទសេរីថ្មីរបស់ក្រុមហ៊ុនសាមសុង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនកំពុងតែនិយាយអំពីទូរស័ព្ទសេ៊រីថ្មីរបស់សាមសុងទាំងពីរម៉ូដែលដែលនឹងបង្ហាញខ្លួននៅថ្ងៃទី21 ខែកុម្ភៈ នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

គ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy S

យោងតាមគេហទំព័របច្ចេកវិទ្យា GSMarena បានឲ្យដឹងថា ទូរស័ព្ទសាមសុង Galaxy S7 និង S7 Edge នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2016 ក្នុងកម្មវិធីទូរស័ព្ទពិភពលោក។ ទូរស័ព្ទមួយ នេះនឹងមានអង្គចងចាំទំហំ 32GB ហើយអ្នកប្រើប្រាស់អាចបន្ថែមអង្គចងចាំបានទៀតផង។

ចំណែកឯគេហទំព័រCnet បាននិយាយថា សាមសុង Galaxy S7 Edge នឹងមានថ្មធំជាងសាមសុង Galaxy S6 Edge រហូតដ៏ទៅ38%។ បើនិយាយពីថាមពលថ្មវិញគឺ S7 Edgeមានរហូតដល់ទៅ3,600mAhហើយមាន អេក្រង់ទំហំរហូតដល់ទៅ5,5 អុីន ខណៈពេលដែល S6 Edge មានថាមពលថ្មត្រឹមតែ2600mAh និងមានអេក្រង ទំហំត្រឹមតែ5,1 អុីនប៉ុណ្ណេាះ។

គ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy S

ស្របពេលជាមួយគ្នានេះផងដែរ គេហទំព័រ CNN Money បាននិយាយថា ទូរស័ព្ទដៃរបស់ក្រុមហ៊ុន សាមសុងកំពុងតែនាំមុខគេនៅពិភពលោក ហើយទូរស័ព្ទដៃប្រមាណជា22% ដែលកំពុងប្រើនៅក្នុងពិភពលោក នេះជារបស់ក្រុមហ៊ុនសាមសុង។ ទូរស័ព្ទសាមសុងទាំងពីរនេះ នឹងមានដាក់បញ្ចូលនូវបច្ចេកវិទ្យា3D touchដូចទូរស័ព្ទ iPhone 6S ដែលធ្វើឲ្យមានភាពខុសគ្នានៅពេលដែលអ្នកប្រើប្រាស់​ចុចលើអេក្រង់របស់​ទូរស័ព្ទតិចឬខ្លាំង។ លើសពីនេះទៀត ទូរស័ព្ទនេះអាចការពារធូលី និងការជ្រៀបទឹកជម្រៅរហូតដល់មួយម៉ែត។ បើនិយាយ​ពីកាម៉េរ៉ាវិញ វាមិនលៀនចេញដូចពីមុនៗនេាះឡើយហើយអាចថតរូបបានស្អាត​ទេាះជា​នៅក្នុង​ទីកន្លែង​ងងឹតក៏ដោយ។ បច្ចុប្បន្ននេះមានអត្ថបទជិត20លាននៅលើអុីនធឺណែតដែលកំពុងនិយាអំពីទូរស័ព្ទសេរីថ្មីរបស់សាមសុង។ ទេាះជាយ៉ាងណាក៏ដោយការពិតពីទូរស័ព្ទសាមសុង Galaxy S7 និង S7 Edge នឹងត្រូវបង្ហាញនៅថ្ងៃទី២១ នេះ។ នៅក្នុងប្រទេសកម្ពុជា ទូរស័ព្ទទាំងនេះនឹងមានវត្តមានក្នុងពេលឆាប់ៗផងដែរ។ សូមរងចាំមើលទាំងអស់​គ្នាថាតើ​ទូរស័ព្ទទាំងពីនេះមានអ្វីពិសេសប្លែកខ្លះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

អំពីក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។ ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ ៕

គ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy S
គ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy S
គ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy S
គ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy Sគ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy S
គ្រប់គ្នាៗ កំពុងនិយាយពី ទូរស័ព្ទសាមសុង Galaxy S

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត