ឯកឧត្តម ប្រាក់ សុខុន ចូលរួមពិព័រណ៌ គមនាគមន៍កំរិតពិភពលោកឆ្នាំ 2016 (WMC 2016) និងទស្សនាស្តង់ ក្រុមហ៊ុន HUAWEI

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍ ចូលរួមពិព័រណ៌គមនាគមន៍កំរិតពិភពលោកឆ្នាំ 2016 (WMC 2016) និងទស្សនាស្តង់ក្រុមហ៊ុន HUAWEI

កាលពី ថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2016 នៅទីក្រុងប៉ាសេឡូណាប្រទេសអេស្បាញ បានបើកពិព័រណ៌ទូរសព្ទ័ និងគមនាគមន៍ កំរិតពិភពលោក (MWC 2016) ដែលមានរយៈពេល ចាប់ពីថ្ងៃ 22 ដល់25 កុម្ភៈ ឆ្នាំ2016 ។ ក្នុងឱកាសនោះ គណៈប្រតិភូរដែល ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍ ក៍បានចូលរួមទស្សនា ប្រជុំ និងផ្លាស់ប្តូរយោបល់ ដោយស៊ីជម្រៅ ជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់ ក្រុមហ៊ុន Huawei និងទស្សនាស្តង់ដ៍ធំរបស់ Huawei ផងដែរ ។

ឯកឧត្តម ប្រាក់ សុខុន ចូលរួមពិព័រណ៌ គមនាគមន៍កំរិតពិភពលោកឆ្នាំ 2016 (WMC 2016) និងទស្សនាស្តង់ ក្រុមហ៊ុន HUAWEI

នារសៀលថ្ងៃ 22 កុម្ភៈ នោះដែរ ឯកឧត្តម ក៍បានដឹកនាំគណៈប្រតិភូរទស្សនាស្តង់ដ៍ធំរបស់ Huawei ដែលបាន តាំងនិងបង្ហាញក្នុង ពិព័រណ៌ទូរសព្ទ័ និងគមនាគមន៍កំរិតពិភពលោក (MWC 2016) ដោយយល់ និងស្គាល់អំពី បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតថ្មីៗ លើវិស័យអ៊ីនធើណិត បណ្តាញតភ្ជាប់ កំរិត 4.5G និង 5G  ឧបករណ៍ គមនាគមន៍ ទូរសព្ទ័ Smart phones និងកុំព្យូទ័រកូនកាត់ Huawei Mate Book ជាដើម របស់ក្រុមហ៊ុន ។ នៅក្នុងស្តង់ដ៍ធំ និងប្លុកក្រុមហ៊ុន Huawei ដែលបានដាក់បង្ហាញ ឯកឧត្តម ក៍បានយល់កាន់តែច្បាស់អំពីដំណើរ វិវឌ្ឍន៍បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងបទពិសោធន៍ជំនាញរបស់ Huawei ក្នុងបណ្តាញ 5G កាលានុវត្តភាពនា ពេលអនាគត មជ្ឍមណ្ឌលសន្ទស្សន៍ និងទីក្រុងសុវត្ថិភាព ជាដើម ដែលអាចយក បទពិសោធន៍ទាំងនោះ ទៅអនុវត្តក្នុងការអភិវឌ្ឍន៍វិស័យ ICT (បច្ចេកវិទ្យាព៌ត័មាន និងទូរគមនាគមន៍) ក្នុងពេលអនាគតនៅកម្ពុជា ។ 

ឯកឧត្តម ប្រាក់ សុខុន បានផ្លាស់ប្តូរយោបល់ ពិភាក្សា ស៊ីជម្រៅជាមួយលោក  Pang Jimin នាយកផ្នែក ទំនាក់ ទំនងជាមួយ រដ្ឋាភិបាលេនៅទូទាំង ពិភពលោកនៃក្រុមហ៊ុន Huawei និងលោក Lyu Qingchen (CEO) នាយក ប្រតិបត្តិការជាន់ខ្ពស់ក្រុមហ៊ុន Huawei ប្រចាំនៅ ប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ និងកោតសរសើរថា ៉ ក្រុមហ៊ុន Huawei និងក្រសួងប្រៃសណីយ៍  និង ទូរគមនាគមន៍ មានសហប្រតិបត្តិការទូលាយក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស  វិទ្យាស្ថាន បណ្តាញអ៊ីនធើណិត និង Cloud Computing ជាដើម ។ Huawei សំរេចបាននូវសមិទ្ធិផលដ៍ល្អប្រសើរ នៅកម្ពុជានិងនៅទូទាំងពិភពលោក ។ ឯកឧត្តម សង្ឈឹមថា Huawei នឹងអភិវឌ្ឍន៍កាន់តែល្អ ហើយក៍រំពឹងថាក្រសួងនឹង ធ្វើកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យក៍ដូចជាបច្ចេកវិទ្យាថ្មីៗ ជាមួយ Huawei អោយកាន់តែស៊ីជម្រៅ ដើម្បីរួមវិភាគទា នធំធេងក្នុងការ អភិវឌ្ឍន៍វិស័យ ICT នៅកម្ពុជា ។  ៉

ឯកឧត្តម ប្រាក់ សុខុន ចូលរួមពិព័រណ៌ គមនាគមន៍កំរិតពិភពលោកឆ្នាំ 2016 (WMC 2016) និងទស្សនាស្តង់ ក្រុមហ៊ុន HUAWEI
ឯកឧត្តម ប្រាក់ សុខុន ចូលរួមពិព័រណ៌ គមនាគមន៍កំរិតពិភពលោកឆ្នាំ 2016 (WMC 2016) និងទស្សនាស្តង់ ក្រុមហ៊ុន HUAWEI

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត