Huawei សម្ភោធ Matebook ក្នុងសន្និសិទពិព័ណ៌រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ 2016

Huawei សម្ភោធ Matebook ក្នុងសន្និសិទពិព័ណ៌រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ 2016 មុខងារថ្មីៗដ៏សម្បូរបែបនាំជូនមកនូវ ស្រួលសម្រាប់ជំនួញអ្នក

កាលពីថ្ងៃទី 21 កុម្ភៈ 2016 ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ក្នុងសន្និសិទពិព័ណ៌រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិតពិភពលោកប្រចាំឆ្នាំ 2016 (WMC 2016) ក្រុមហ៊ុន Huawei បានដាក់សម្ភោធ tablet ថ្មីរបស់ ខ្លួនគឺ ​Huawei Matebook ដែលជាឧបករណ៍ 2រួមគ្នាតែមួយ ពោលគឺជា Tablet ផង ជាកំព្យូទ័រផង ដែលត្រូវបានរចនាឡើងយ៉ាង ពិសេសសម្រាប់អ្នកប្រើប្រាស់ដែលជាអ្នកប្រកបមុខរបរ ជំនួញ។ ការរចនាឡើងក្រោមបទពិសោធ ជោគជ័យរបស់ Huawei ដើម្បីធ្វើឲ្យឧបករណ៍នេះមានភាព ប្រណីត និងមានសមត្ថភាពខ្ពស់បំផុតនោះ​ Huawei Matebook គឺជាឧបករណ៍មានមុខងារមានគុណ ប្រយោជន៍យ៉ាងច្រើន ដែលរួមផ្សំទាំងភាពងាយស្រួលក្នុងការដាក់តាមខ្លួន ទាំងប្រសិទ្ធិភាពនៃការប្រើ ប្រាស់ទាំងសម្រាប់ធ្វើការងារ និងលេងកំសាន្តផងដែរ។

Huawei សម្ភោធ Matebook ក្នុងសន្និសិទពិព័ណ៌រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ 2016

លោក Richard Yu ដែលជាអគ្គនាយកប្រតិបត្តិជាន់ខ្ពស់ ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បានថ្លែងថា “ជាមួយនឹង tablet នេះ Huawei កំពុងតែបង្ហាញនូវសក្តានុពលភាព នៃការរចនា និងគុណភាពនៃការផលិតដោយ នាំយកនូវផលិតផលដែលរចនាឡើងយ៉ាងប្រណីត ទៅកាន់ទីផ្សារ ដែល tablet នេះផ្តល់នូវមុខមាត់ថ្មីដល់ការធ្វើជំនួញ ហើយដែលអាច តភ្ជាប់ជាមួយឧបករណ៍ផ្សេងៗបានស្ទើគ្រប់ កាលៈទេសៈ។” លោកបន្តទៀតថា “Huawei បានទទួលភាពជោគជ័យក្នុងការនាំយកនូវបទពិសោធនៃ យល់ដឹងនិងភាពឥតខ្ចោះ ដើម្បីរចនាឡើងនូវផលិតផល ឧបករណ៍ចល័តដែល​ទាំងគុណភាព និងការរចនា ល្អដាច់គេ សម្រាប់បម្រើទីផ្សារ អតិថិជនប្រកបមុខជំនួញ តាមរយៈការនាំយកនូវឧបករណ៍ដែលមាន សមត្ថភាពខ្ពស់សម្រាប់ធ្វើការងារ និងមាន មុខងារកំសាន្តអារម្មណ៍ជាច្រើនផងដែរ។”

Huawei សម្ភោធ Matebook ក្នុងសន្និសិទពិព័ណ៌រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ 2016

កម្រាស់ស្តើងអស្ចារ្យ - Tablet ដ៏ថ្មីសន្លាងជាមួយនឹងការរចនាទំនើបទាន់សម័យ

ជាមួយនឹងការច្របាច់បញ្ចូលគ្នា រវាងមុខងារទូរស័ព្ទចល័តដែលមាន សមត្ថភាពខ្ពស់ និងមុខងារកម្មវិធីដ៏ សម្បូររបស់ កំព្យូទ័រ laptop នោះ Matebook ត្រូវបានរចនាឡើង ជាមួយនឹងភាពទាក់ទាញមិនអាច ប្រកែកបាន។ រចនាឡើងជាមួយកម្រាស់ដ៏ស្តើង និងរលោងចែងចាំង tablet នេះត្រូវបានបំពាក់ដោយតួ អាលុយមីញ៉ូម គុណភាព ខ្ពស់ដែលផ្តល់​នូវភាពប្រណីត និងទាន់សម័យ កម្រាស់ដ៏ស្តើង និងទម្ងន់ដ៏ស្រាលត្រឹមតែ 640 ក្រាម នោះធ្វើឲ្យអ្នកប្រើប្រាស់មានភាព ងាយស្រួលក្នុងការដាក់តាមខ្លួន។ 

ស្រោមក្តារចុច ក្តារចុច និង Touchpad -  បង្កើតនូវភាពទាន់សម័យ និងភាពងាយស្រួលនៃការប្រើប្រាស់

ស្រោមក្តារចុចរបស់ Huawei Matebook ត្រូវបានរចនាឡើងដើម្បីភាពងាយស្រួលនៃការប្រើប្រាស់ ដែលស្បែក PU ដ៏ស្រទន់នោះគឺស៊ីគ្នាបំផុតទៅ នឹងការប្រើប្រាស់មុខងារដ៏ សម្បូរលើឧបករណ៍នេះ។ ស្រោមក្តារចុចនេះទៀតសោតក៏ មានភាពរឹងមាំធ្វើការ អាយុកាលប្រើប្រាស់ធន់ជាប់បានយូរផងដែរ។ ក្តារចុចនេះមានកម្រាស់ត្រឹមតែ 1.5មីលីម៉ែត្រតែ ប៉ុណ្ណោះជាមួយបន្ទះ តួអក្សរដាច់ៗពីគ្នា ធ្វើឲ្យបរិវេណលើក្តារចុចនេះ មានភាពទូលាយបញ្ចៀសនូវការរាលដៃ វ៉ៃខុស តួអក្សរផងដែរ។

អេក្រង់ច្បាស់ត្រជាក់ភ្នែក - ភាពភ្លឺច្បាស់ និងឆ្លាតវៃនឹកស្មានមិនដល់

អេក្រង់ touch screen ប្រភេទ IPS ទំហំ 12 អ៊ីញ ដែលអាចប្រើបានច្រើនបែបផែនរបស់ Matebook ត្រូវបានបំពាក់បន្ថែម ជាមួយនឹងស៊ុមដ៏ស្តើងបំផុត ហើយដែលផ្ទៃអេក្រង់មិនជ្រៅចុះទៅក្នុងនោះទេ គឺស្ថិតមកលើ ដល់ទៅ 84%។ អេក្រង់របស់ Matebook មានទំហំ Resolution ដល់ទៅ 2160x1440 និងមានមុំ 160ដឺក្រេពេញភ្នែកតែម្តង។

ថ្មកាន់បានយូរ - រចនាឡើងសម្រាប់ការប្រើប្រាស់គ្រប់ពេលវេលា

ដើម្បីធានាថា Huawei Matebook អាចផ្តល់នូវការប្រើប្រាស់ប្រកបដោយថាមពល និងសមត្ថភាពជា ឧបករណ៍ ចល័តនោះ រយៈពេលដែលថ្មអាចកាន់ និងថាមពលថ្មគឺជាចំនុចគុណ សម្បត្តិអាទិភាពនៅពេល ដែលយើង រចនា ឧបករណ៍នេះឡើង។ ថ្មដែលមានថាមពលដល់ទៅ 33.7 វ៉ាត់ម៉ោង ប្រភេទ Lithium របស់ Matebook ធ្វើឲ្យឧបករណ៍នេះអាចដំណើរការបានរហូតដល់ទៅ 9 ម៉ោងសម្រាប់ការប្រើប្រាស់បែបការងារ 9ម៉ោងជាប់ៗ គ្នាសម្រាប់ការប្រើអ៊ិនធើណិត និង រហូតដល់ទៅ 29 ម៉ោងសម្រាប់ការចាក់តន្រ្តី។ 

ប្រសិទ្ធិភាពនៃសមត្ថភាព និងភាពឆា្លតវៃ - រចនាឡើងដើម្បីមុខងារកម្មវិធីច្រើនសម្បូរបែប

Huawei Matebook មានប្រព័ន្ធដំណើរការ Windows 10 និងបំពាក់ដោយអង្គប្រតិបត្តិរបស់ Intel ស៊េរីM Core ដែលផ្តល់នូវល្បឿនលឿន និងមុខងារកម្មវិធីសម្រាប់មុខ ជំនួញយ៉ាងច្រើន រួមទាំងកម្មវិធី Microsoft Office ដែលអ្នកអាចប្រើបានគ្រប់ពេល។ ឧបករណ៍នេះអាចមានអង្គចងចាំរហូតដល់ទៅ 8GB ប្រភេទ LPDDR3 និងទំហំផ្ទុកប្រភេទ SSD រហូតដល់ទៅ 512GB។ ដោយប្រើប្រាស់ឧបករណ៍គុណភាពខ្ពស់ និងល្បឿន លឿន Huawei បានរចនា​ Matebook ឡើងដោយ គ្មានកង្ហារជំនួយនោះទេ ដែលធ្វើឲ្យ tablet នេះអាចដំណើរ ការ ដោយគ្មាន សម្លេងរំខាននៅពេលប្រើប្រាស់។ 

MatePen - លើសពីប៊ិច Stylus ធម្មតា

នៅពេលប៊ិច Stylus ធម្មតាអាចប្រើបានត្រឹមតែសរសេរកំណត់ត្រានោះ​ ប៊ិន Stylus MatePen របស់ Matebook មាននូវប្រព័ន្ធរំញោចដល់ទៅ 2048 កម្រិត ដែលអាចចាប់បានរាល់ចលនា និងការគូសវាស ឬប្រើប្រាស់តាមដែល អ្នកប្រើប្រាស់ចង់បាន យ៉ាងលឿនបំផុតដូចផ្លេកបន្ទោ។

មុខងារប៉ះភ្លាមដោះសោរភ្លាមដ៏រហ័សដំបូងគេលើលោក

Huawei Matebook ផ្តល់នូវប្រព័ន្ធការពារដ៏រឹងមាំជាទីទុកចិត្តខណៈដែលមុខងារប្រើក្រយ៉ៅដៃមាន ល្បឿនលឿន ដែលមានប្រព័ន្ធប្រាសាទរំញោច 360ដឺក្រេ ធ្វើឲ្យការស្កេនក្រយ់ៅដៃអ្នករហ័សជាទីបំផុត។ ប៉ះ sensor ភ្លាម ដោះសោរ​អេក្រង់ភ្លែត មុខងារប្រើក្រយ៉ៅដៃដ៏រហ័សបំផុតក្នុងវិស័យឧបករណ៍​ចល័ត។ Matebook នឹងមកដល់ ទីផ្សារអាស៊ីអ៊ឺរ៉ុប និងអាមេរិចខាងជើងនៅប៉ុន្មានខែខាងមុខនេះហើយនឹងមាន ជម្រើសពណ៌ពីរ គឺប្រផេះ និងមាស។ ដោយមានតម្លៃចាប់ផ្តើមពី 699 ដុល្លារ MateBook ផ្តល់នូវតម្លៃសមរម្យបំផុតក្នុងលំដាប់ឧបករណ៍ចល័តឆ្លាតវៃ ។

ពានរង្វាន់ពី WMC 2016

Huawei Matebook បានទទួលការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បណ្តាអ្នកនិពន្ធនិង សារព័ត៌មានល្បឺៗនៅលើពិភពលោក បានចាត់ទុកថា Huawei Matebook ជា " Tablet ដ៏គួរឲ្យចាប់អារម្មណ៍" ដោយអះអាងថា វាមានអេក្រង់ល្អ អស្ចារ្យ ថាមពលថ្មល្អឥតខ្ចោះ ការរចនាល្អឯកកម្មវិធី ស្កេនម្រាមដៃមាន ល្បឿនលឿននៅលើទីផ្សារបច្ចុប្បន្ន  ព្រមទាំងទទួលពាន់រង្វាន់ចំនួន 13 ក្នុងពិព័ណ៌រនោះដែរ។

ជាងនេះទៅទៀត ដោយសារការរចនាយ៉ាងល្អឯក រាងស្តើងឆើតឆាយ មុខងារល្អឥតខ្ចោះ លក្ខណៈពិសេសៗកម្រិត កំពូល និងពេញដោយអត្ថប្រយោជន៍ជាច្រើន ជាហេតុផលធ្វើឲ្យទូរស័ព្ទ Huawei Mate 8 ទទួលបាន ពានរង្វាន់បន្ថែមទៀតចំនួន 12 ដូចជា "រង្វាន់ទូរស័ព្ទដៃល្អបំផុត" "រង្វាន់ស្មាតហ្វូនល្អបំផុត" "ពានរង្វាន់ ស្មាតហ្វូនល្អបំផុត" ពី WMC 2016 ។

Huawei សម្ភោធ Matebook ក្នុងសន្និសិទពិព័ណ៌រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ 2016
Huawei សម្ភោធ Matebook ក្នុងសន្និសិទពិព័ណ៌រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ 2016
Huawei សម្ភោធ Matebook ក្នុងសន្និសិទពិព័ណ៌រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ 2016

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត