តើអ្នកដឹងទេថាសាមសុង Galaxy S មានលក្ខណៈពិសេស ដូចម្ដេចខ្លះ?

បើយើងក្រឡេកទៅមើលទូរស័ព្ទ​ទំនើបៗ​របស់​ក្រុម​ហ៊ុន​​សាមសុង​ បច្ចុប្បន្ននេះ​មានការវិវត្ត យ៉ាងលឿន​និងមាន​គំនិត​ច្នៃ ប្រឌិតថ្មីៗ​ដែលធ្វើ​អោយ​អតិ​ថិ​ជន ពេញចិត្តគ្រប់ៗគ្នា ហើយអ្វីដែលគួរកត់ សម្គាល់នេាះគឺ គ្រួសារ​របស់​​ Galaxy S ពីមួយជំនាន់ទៅមួយ​ ជំនាន់​មាន រូបរាង និងមុខងារកាន់​តែពិសេស​ និង​អស្ចារ្យ​បំផុត។

តើអ្នកដឹងទេថាសាមសុង Galaxy S មានលក្ខណៈពិសេស ដូចម្ដេចខ្លះ?
តើអ្នកដឹងទេថាសាមសុង Galaxy S មានលក្ខណៈពិសេស ដូចម្ដេចខ្លះ?

កាលពីឆ្នាំ 2010 សាមសុងបានផលិត Galaxy S ជាលើកដំបូង ដែលមានអេក្រង់ 4-inch អង្គចងចាំ 16 GB កាមេរ៉ាខាងក្រោយមានទំហំ 5 មេហ្កាភិចសែល និងថាមពលថ្មអាច ប្រើបានដល់ទៅ 13 ម៉ោង 50​នាទី​។ ហើយនៅឆ្នាំ 2011 សាមសុង​បាន​បញ្ចេញ សមាជិកគ្រួសារថ្មីរបស់ Galaxy S គឺ សាមសុង Galaxy S2 ដែលមានអេក្រង់ ​ 4.3-inch ​កម្រាស់ 8.49mm និងមានទម្ងន់​116 ក្រាម ចំណែក​ឯ​កាមេរ៉ា​ក្រោយមានទំហំ 8 មេហ្កាភិចសែលរួមជាមួយ LED flash និងកាមេរ៉ាមុខ 2មេហ្កាភិចសែល។​​

នៅក្នុងឆ្នាំ 2012 សមាជិកគ្រួសារថ្មីមួយទៀតរបស់ Galaxy S បានបង្ហាញរូបរាង​ដែល​គួរ​អោយ​ទាក់ ទាញមកលើ ទីផ្សារនៃ បណ្តាប្រទេសនានារួម ទាំងកម្ពុជាផងដែរ។ សាមសុង Galaxy S3​ មានទំហំកាន់តែធំជាង S និង​ S2 គឺមានទំហំ 4.8-inch ថាមពលថ្មរបស់ទូរស័ព្ទទំនើបនេះ កាន់បានយូរដែល អាចនិយាយបានដល់ទៅ 21.60ម៉ោង ថែមទាំងមានពណ៌ច្រើនសំរាប់ តម្រូវតាមចិត្តរបស់អតិថិជន។​

នៅខែ មិនា ឆ្នាំ 2013 ទូរស័ព្ទដៃទំនើប សាមសុង  Galaxy S4 បានសម្ពោធជាផ្លូវការ ដែលមានកាមេរ៉ាក្រោយ 13 មេហ្កាភិចសែល អេក្រង់ទំហំ 5 inch Full HD និងថាមពលថ្ម 2,600 mAh។

សាមសុងតែងតែរកនូវអ្វីដែលថ្មី​ដើម្បីបម្រើ​ដល់សេចក្តី​ត្រូវការ​របស់អតិថិជន។ បន្ទាប់ពី Galaxy S4 សាមសុងបាន បញ្ចេញ ទូរស័ព្ទស៊េរីថ្មី មួយទៀតនៅ ក្នុង ឆ្នាំ 2014 គឺ សាមសុង Galaxy S5 ដែលមានអេក្រង់ទំហំ 5.10-inch touch screen។ សម្រាប់កន្លែងផ្ទុកឯកសារមានដល់ទៅ 16GB និងអាចបន្ថែមរហូតដល់ទៅ​128GB តាម​រយៈ microSD card។

អ្វីដែលគួរអោយភ្ញាក់ផ្អើលនៅក្នុងឆ្នាំ 2015 សាមសុងបានបញ្ចេញ ទូរស័ព្ទទំនើបដែលមាន រូបរាងថ្មី ប្លែក។ សាមសុង បានចេញទូរស័ព្ទ​ Galaxy S ពីរម៉ូដែល គឺ Galaxy S6 និង Galaxy S6 edge ដែលមាន រូបរាងកាន់តែស្អាត កាន់តែទាក់ទាញ ជាពិសេស Galaxy S6 edgeដែល​មាន​កញ្ចក់​កោង​ខុសពីសមាជិក Galaxy S ដទៃៗទៀត។ អេក្រង់របស់វាមានទំហំ 5.1-inch មាន RAM 3 GB និង​កន្លែង ផ្ទុកឯកសារ 128 GB។

នៅឆ្នាំ 2016 នេះ ទូរស័ព្ទស៊េរីថ្មីរបស់សាមសុង គឺ Galaxy S7 ត្រូវបានបង្ហាញនៅក្នុងកម្មវិធី ទូរស័ព្ទពិភពលោក កាលពីថ្ងៃទី 21 ខែ កុម្ភៈ ក្នុងទីក្រុងបាសេឡូណា​ ប្រទេសអេស្ប៉ាញ។ កាមេរ៉ារបស់សាមសុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាព កាន់តែភ្លឺច្បាស់ទេាះ ជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។  ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel  មានLensធំជាងមុន មានaperture និងភិចសែលកាន់ តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យក រូបភាពក្នុងទីងងឹតបា នច្បាស់ហើយលឿនជាងមុន ។ ទូរស័ព្ទGalaxy S7មានអេក្រង់ទំហំរហូតដល់ទៅ 5,1អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ5,5អ៊ីន។ ទូរស័ព្ទទាំងពីរនេះ ត្រូវបានផលិតចេញ ពីកញ្ចក់ 3D និងលោហធាតុ ដែលភ្លឺរលោង ហើយរឹងមាំព្រមទាំងមានគែមកោងសង ខាងងាយស្រួលកាន់ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូល ដែលមិនបានលើក និងសារផ្សេងៗបានគ្រប់ពេល ទោះអ្នកមិនប្រើម្រាមដៃប៉ះទូរស័ព្ទក៏ដោយ។ ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាច ការពារការជ្រាបទឹក ដោយមាន ប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវshortcut ដែលលោកអ្នក អាចប្រើអុីម៉ែល ថតselfie ថតpanorama និងប្រើកម្មវីធីផ្សេង ៗបានយ៉ាងសាមញ្ញភ្លាមៗ។ សាមសុង Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះ ទៀត វាមានកន្លែងដាក់ស៊ីមពីរ  ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើ ស៊ីមតែមួយ។

ទូរស័ព្ទGalaxy S7 និង Galaxy S7 edgeនឹងមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជានៅ ពាក់កណ្តាល ខែមិនា ឆ្នាំ2016នេះ។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត