ធ្លាប់ដឹងទេ ថាមានហ្គេម បង្កប់នៅលើ Chrome ពេលដាច់អ៊ិនធើណេត (មានវីដេអូ)

បរទេស៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ហើយប្រហែលជា មានមនុស្សតិចណាស់ ដែលដឹងអំពីវា ដោយនោះគឺជាប្រភេទ ហ្គេមម្យ៉ាង ត្រូវបានបង្កប់នៅលើ Chrome ដែលជា Browser សម្រាប់រុករកដ៏ធំមួយ នៅលើអ៊ិនធើណេត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានហ្គេមមួយប្រភេទ តែងលេចឡើងនៅពេលណា ដែលយើងបើកគេហទំព័រ Chrome ចំពេលដែលអ៊ិនធើណេត មានបញ្ហា ឬក៏មិនដំណើរការ។ ហើយនាពេលនេះ យើងច្បាស់ជាឃើញនូវ រូបសត្វដាយណូស័រមួយ ជាមួយនឹងពាក្យនៅខាងក្រោមនោះដែលមានន័យថា “មិនអាចភ្ជាប់ទៅកាន់អ៊ីនធឺណែតបាន”។

ធ្លាប់ដឹងទេ ថាមានហ្គេម បង្កប់នៅលើ Chrome ពេលដាច់អ៊ិនធើណេត (មានវីដេអូ)
រូបភាព និងអក្សរដែលលេចឡើង នៅពេលដែលដាច់អ៊ិនធើណេត

ដូច្នេះពេលដែល អ្នកឃើញបែបនេះហើយ គ្រាន់តែចុចនូវប៊ូតុង Space Bar នៅលើក្តារចុចរបស់អ្នក នោះអ្នកនឹងបានហ្គេម មួយលេងភ្លាមៗផងដែរ។

គូសបញ្ជាក់ផងដែរថា មូលហេតុដែលមានហ្គេមមួយនេះ ក៏ព្រោះតែ Google មិនចង់ឲ្យអ្នកប្រើប្រាស់ កើតអារម្មណ៍ធុញទ្រាន់ នៅពេលដែលដាច់អ៊ិនធើណេត៕

ធ្លាប់ដឹងទេ ថាមានហ្គេម បង្កប់នៅលើ Chrome ពេលដាច់អ៊ិនធើណេត (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត