ក្រុមហ៊ុនសាមសុងបាន ប្រកាសផលិតផល ថ្មីបំផុតទៅក្នុងគ្រួសារ Galaxy

ក្រុមហ៊ុនសាមសុងបានប្រកាសផលិតផលថ្មីបំផុតទៅក្នុងគ្រួសារGalaxy គឺ សាមសុង Galaxy S7 និង Galaxy S7 edge។ ទូរស័ព្ទសាមសុង Galaxy S7 និង Galaxy S7 edge ជាទូរស័ព្ទដែលនាំមុខគេ ដោយសារតែមាន រូបរាងដ៏ប្រណីត កាមេរ៉ាកាន់តែ ទំនើបដែលអាចថតបាននៅ ក្នុងទីងងឹត មានកម្មវិធីល្អៗជាច្រើន ហើយអាច ប្រើប្រាស់បានច្រើនជាមួយផលិតផល ផ្សេងៗទៀតរបស់សាមសុង។

ក្រុមហ៊ុនសាមសុងបាន ប្រកាសផលិតផល ថ្មីបំផុតទៅក្នុងគ្រួសារ Galaxyក្រុមហ៊ុនសាមសុងបាន ប្រកាសផលិតផល ថ្មីបំផុតទៅក្នុងគ្រួសារ Galaxy

កាមេរ៉ារបស់សាមសុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយ រូបភាពកាន់តែភ្លឺច្បាស់ ទេាះជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។  ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel  មានLensធំជាងមុន មានaperture និងភិចសែល កាន់តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យករូបភាពក្នុងទីងងឹតបានច្បាស់ហើយលឿនជាងមុន ។

ទូរស័ព្ទGalaxy S7មានអេក្រង់ទំហំរហូតដល់ទៅ 5,1អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ5,5អ៊ីន។ ទូរស័ព្ទទាំងពីរនេះ ត្រូវបានផលិតចេញពីកញ្ចក់ 3D និងលោហធាតុ ដែលភ្លឺរលោង ហើយរឹងមាំព្រមទាំងមានគែមកោងសងខាងងាយស្រួល កាន់ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូល ដែលមិនបានលើក និងសារផ្សេងៗបានគ្រប់ពេល ទេាះអ្នកមិនប្រើម្រាមដៃប៉ះទូរស័ព្ទក៏ដោយ។

ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារការជ្រាបទឹកដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវshortcut ដែលលោកអ្នកអាចប្រើអុីម៉ែល ថតselfie ថតpanorama និងប្រើកម្មវីធីផ្សេងៗបានយា៉ងសាមញ្ញភ្លាមៗ។ សាមសុង Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទេាះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះ ទៀត វាមានកន្លែងដាក់សុីមពីរ  ហើយអ្នកអាចបន្ថែម អង្គចងចាំមួយទៀត រហូតដល់ទៅ 200GB ពេលដែលប្រើ សីុមតែមួយ។

សាមសុងក៏បានអភិវឌ្ឍន៍គ្រប់ផ្នែកទាំងអស់មិនថា hardware និង software ដើម្បីឲ្យអ្នកប្រើប្រាស់ លេងហ្គេមបានយូរជាងមុនដោយសារ តែថ្មកាន់បានយូរ ហើយទូរស័ព្ទមិនឡើងកំដៅ លឿនដូចទូរស័ព្ទផ្សេង ទៀត។ ជាមួយនឹងបច្ចេកវិទ្យាថ្មី Game Launcher អ្នកប្រើប្រាស់អាចថត ការលេងហ្គេមលើទូរស័ព្ទ ពេលកំពុងលេងហើយ ចែករំលែកទៅមិត្តភ័ក្តឬក៏អ្នកលេង ដទៃទៀត។ ដោយមានការសហការ គ្នារវាងសាមសុង និង Vulkan API អ្នកប្រើទូរស័ព្ទនេះអាចលេងហ្គេម ដែលមានក្រាហ្វិចធំហើយមិនសុីថ្មខ្លាំង ។

ក្រុមហ៊ុនសាមសុងបាន ប្រកាសផលិតផល ថ្មីបំផុតទៅក្នុងគ្រួសារ Galaxyក្រុមហ៊ុនសាមសុងបាន ប្រកាសផលិតផល ថ្មីបំផុតទៅក្នុងគ្រួសារ Galaxy

ទូរស័ព្ទGalaxy S7 និង Galaxy S7 edgeនឹងមានក្នុងទីផ្សារប្រទេសកម្ពុជានៅពាក់កណ្តាលខែមិនា ឆ្នាំ2016នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖⁣

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ​ឡើង​ នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេ ផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍ វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុង ឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេស ដោយ​មាន​បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ ។

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត