រដ្ឋាភិបាលនេប៉ាល់គ្រោង នឹងតាមដានការ លក់ទូរស័ព្ទខុសច្បាប់

ក្រសួងហិរញ្ញវត្ថុបានជំរុញអោយក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ និងភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេស នេប៉ាល់ ណែនាំប្រព័ន្ធតាមដាន ទូរស័ព្ទដៃដើម្បីបង្ក្រាបកា រនាំចូលនិងលក់ទូរស័ព្ទដៃខុសច្បាប់។

ក្នុងអំឡុងពេលជួបប្រជុំជាមួយអ្នកដែលពាក់ព័ន្ធនៅក្រសួងហិរញ្ញវត្ថុ លោក Bishnu Prasad Paudel រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុបានជំរុញអោយ ក្រសួងព័ត៌មាននិង បច្ចេកវិទ្យា​គមនាគមន៍ អាជ្ញាធរទូរគមនាគមន៍ នេប៉ាល់(NTA) និងនិយ័តកផ្នែកទូរគមនាគមន៍ អោយអនុវត្តប្រព័ន្ធចុះបញ្ជី អត្តសញ្ញាណសម្ភារៈ (EIR)  ដូច្នេះរដ្ឋាភិបាលនឹង អាចទទួលបានប្រយោជន៍ ច្រើនតាមរយៈ អនុវត្តប្រព័ន្ធយ៉ាងពេញលេញ។

និយ័តកផ្នែកទូរគមនាគមន៍និងអ្នកផ្តល់សេវាទូរគមនាគមន៍ត្រូវបានស្នើរសុំអោយអនុវត្ត ប្រព័ន្ធថ្មីនេះនៅ ពាក់កណ្តាល ខែមេសាឆ្នាំនេះ។

អាជ្ញាធរទូរគមនាគមន៍នេប៉ាលបាននិយាយថា វាត្រូវបានគេរៀបចំគោលការណ៍ណែនាំបណ្តោះអាសន្ន ដើម្បី អនុវត្តប្រព័ន្ធ EHR នេះ។ បន្ទាប់ពីប្រព័ន្ធនេះត្រូវបានបង្ហាញ ឈ្មួញនិងអ្នកចែកចាយ ទូរស័ព្ទដៃនឹងត្រូវចុះ  អត្តសញ្ញាណឧបករណ៍ ទូរស័ព្ទចល័តជាអន្តរជាតិ(IMEI) នៅអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ និងការិយាល័យ អតិថិជននៅពេលនាំ​ចូលទូរស័ព្ទដៃ។

បច្ចុប្បន្ននេះ អាជ្ញាធរទូរគមនាគមន៍នេប៉ាល់បាននិងកំពុងអនុញ្ញាតអោយឈ្មួយទូរស័ព្ទដៃលក់ ទូរស័ព្ទបន្ទាប់ ពីពួកគេទទួល បានប័ណ្ណអនុញ្ញាត(TAC)។ ប្រព័ន្ធថ្មីដែលនឹង ត្រូវបង្ហាញនេះគឺជា ប្រព័ន្ធដែលមានកំរិត ខ្ពស់ជាង ប្រព័ន្ធដែល មានកន្លងមក នេះគឺជាអ្វីដែលលោក Min Prasad Aryal អ្នកនាំពាក្យ របស់អាជ្ញាធរទូរគមនាគមន៍ នេប៉ាល់ បានលើកឡើង។

លោក Aryal បាននិយាយថា៖ «វានឹងកាត់បន្ថយទីផ្សារក្រៅច្បាប់របស់ទូរស័ព្ទដៃ និងជួយគ្រប់ គ្រងសកម្មភាព ល្មើសច្បាប់ដែល នឹងជួយដល់ទូរស័ព្ទចល័ត»។ លោកបានបន្ថែមថា អាជ្ញាធរក៏នឹងអាច បិទទូរស័ព្ទបានដែរ ប្រសិនបើវាបាត់ ដូច្នេះវាជួយការពារ ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់ អ្នកប្រើប្រាស់ទូរស័ព្ទ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលបាននិងកំពុងពង្រីក​ ប្រាក់បង្វិលលើពន្ធដារ​បន្ថែម ​50% ទៅលើទូរស័ព្ទដៃ ដើម្បីជំរុញ ការនាំចូលស្របច្បាប់។ ការនាំចូលទូរស័ព្ទដៃ ប្រចាំឆ្នាំ​មានដល់ទៅ 16ពាន់លានរ៉ូពី នៅក្នុងសារពើរពន្ធឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ​ ប្រព័ន្ធដែលនឹងបង្ហាញនេះនឹងបង្អាក់ទឹកចិត្តដល់អ្នកដែលធ្វើដំណើរ ទៅក្រៅប្រទេស ពីការនាំយកគ្រឿង ម៉ាស៊ីនកំប៉ិកកំប៉ុកនេះ ព្រោះពួកគេត្រូវចុះបញ្ញី EIR ​នៅអាជ្ញាធរទូរ គមនាគមន៍នេប៉ាល់ តាមរយៈអ្នក ចែកចាយដែលជាតំណាងក្រុមហ៊ុន។ មានតែម៉ាកសញ្ញា និង ស៊េរីដែលទទួលបាន ប័ណ្ណអនុញ្ញាតប៉ុណ្ណោះដែលអាចចុះ បញ្ជីនៅក្នុងប្រព័ន្ធ EIRបាន។

 រដ្ឋាភិបាលនេប៉ាល់គ្រោង នឹងតាមដានការ លក់ទូរស័ព្ទខុសច្បាប់

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត