ចិន​ចុះ​យន្តហោះ​សាក​ទៀត​លើ​ព្រ​លាន​យន្តហោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៦ មក​រា បាន​ធ្វើការ​សាកល្បង​ចុះឡើង​ទៀត​ប្រកបដោយ​ជោគជ័យ​នៃ​យន្តហោះ​២​គ្រឿង​នៅ​ឯ​ព្រ​លាន​យន្តហោះ​ថ្មី​ទើប​កសាង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។

យន្តហោះ​ស៊ី​វិល​ទាំង​២​គ្រឿង​នេះ ដែល​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ MEILAN ក្រុង​ហៃ​គូ​ទីប្រជុំជន​ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ចិន​បាន​ចុះ​នៅ​ព្រ​លាន​យន្តហោះ YONGSHU JIAO ឯ​ប្រជុំ​កោះ NANSHA ដោយ​យន្តហោះ​មួយ​ចុះ​នៅ​ទីនោះ​នា​វេលា​ម៉ោង​១០​និង​២១​នាទី ហើយ​យន្តហោះ​មួយទៀត​ចុះ​នា​វេលា​ម៉ោង​១០​និង​៤៦​នាទី ។ យន្តហោះ​ទាំង​២​គ្រឿង​បាន​ហោះ​ចេញពី​ទីនោះ​ទៅ​កាន់​ហៃ​គូ​វិញ​នា​រសៀល​ថ្ងៃ​ទី​៦ មក​រា ។

បន្ទាប់​ពី​ការ​តវ៉ា​របស់​វៀតណាម​ប្រឆាំង​ការ​ចុះ​សាកល្បង​លើក​ដំបូង​របស់​យន្តហោះ​ចិន​មួយ​គ្រឿង​នៅ​ព្រ​លាន​យន្តហោះ​ទើប​កសាង​ថ្មី​នេះ ដោយ​ចាត់​ទុក​ថា​ជា​ការ​រំលោភ​បំពាន​អធិបតេយ្យភាព​របស់​ខ្លួន​មក កាលពី​យប់​ថ្ងៃ​ទី​២ មក​រា កន្លង​មកនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី HUA CHUNYING ថ្លែង​ថា ការ​ហោះ​សាកល្បង​ឡើង​ចុះ​នៅ​ព្រ​លាន​យន្តហោះ​ទើប​កសាង​ថ្មី​ឯ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មួយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​រឿង​អធិបតេយ្យភាព​ទាំងស្រុង​របស់​ចិន ៕