ម៉ិចស៊ិក​បើកផ្លូវ​ឆ្ពោះទៅ​ធ្វើ​បត្យាប័ន EL CHAPO ទៅ​កាន់​អា​មេ​រិ​ក

រដ្ឋាភិបាល​ម៉ិចស៊ិក​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ មក​រា ថា ខ្លួន​បើកផ្លូវ​ឆ្ពោះទៅ​ធ្វើ​បត្យាប័ន​មេ​រត់ពន្ធ​គ្រឿងញៀន EL CHAPO ដែល​ចាប់​បាន​នា​ពេល​មុន​នេះ បន្ទាប់​ពី​លួច​រត់​ចេញពី​គុក​៦​ខែ​មក ។

ក្រសួងយុត្តិធម៌​ម៉ិចស៊ិក​ក្នុង​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ជាមួយ​ការ​ចាប់ខ្លួន GUSMAN GUSMAN ហៅ EL CHAPO បាន​វិញ​គេ​ត្រូវ​ពិនិត្យ​នីតិវិធី​ផ្សេង​ៗ​នៃ​ការ​ធ្វើ​បត្យាប័ន​ជន​នោះ​ទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​ក ។ ក្រសួង​នេះ​ពុំ​បាន​ផ្តល់​កាលបរិច្ឆេទ​សម្រាប់​ការ​ធ្វើ​បត្យាប័ន​មេ​រត់ពន្ធ​គ្រឿងញៀន​ក្រុម SINALOA នេះ​នៅឡើយ ។

អាជ្ញាធរ​ម៉ិចស៊ិក​គូសបញ្ជាក់​ថា បណ្តា​រដ្ឋ​អាជ្ញា​កាលពី​ឆ្នាំទៅ​មិ​ញ ទទួល​ដីកាចាប់ខ្លួន​២​ក្នុង​គោលបំណង​ធ្វើ​បត្យាប័ន​ជន​នេះ និង​ថា បណ្តា​មេធាវី​របស់ GUZMAN មាន​ពេល​៣​ថ្ងៃ ដើម្បី​បញ្ចេញយោបល់​របស់​ខ្លួន ។ អាជ្ញាធរ​បន្ត​ថា ខ្លួន​នឹង​ជំទាស់​រាល់​យុទ្ធសាស្ត្រ​របស់​មេធាវី ដើម្បី​ការពារ​មិន​ឱ្យធ្វើ​បត្យាប័ន​ជន​នេះ ។

JOAQUIN EL CHAPO GUZMAN ត្រូវ​ចាប់ខ្លួន​បាន​វិញ​កាលពី​ថ្ងៃ​ទី​៨ មក​រា នៅ​ទីក្រុង LOS MOCHIS រដ្ឋ SINAL OA ៦​ខែ បន្ទាប់​ពី​រូបគេ​អាច​រត់​ចេញពី​គុក​មាន​កិច្ច​ការ​ពារ​សន្តិសុខ​តឹងរ៉ឹង ACTIPLANO កាលពី​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៥ តាម​ផ្លូវ​រូង​ក្រោម​ដី​មួយ​មក ។

ក្រោយ​ការ​ចាប់ខ្លួន GUZMAN កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៤ ប្រធានាធិបតី​ម៉ិចស៊ិក លោក ENRIQUE PENA NIETO បាន​បដិសេធ​ការ​ធ្វើ​បត្យាប័ន​ជន​នេះ​ទៅ​កាន់​សហរដ្ឋ​អាមេ​រិ​ក ដោយ​សន្យា​កាត់ទោស និង​ដាក់គុក​រូបគេ​នៅ​ម៉ិចស៊ិក ៕