អគ្គិភ័យ​កំពុង​ឆាបឆេះ​រោងចក្រ​ផលិត​ប្រអប់​បាយ​មួយ​កន្លែង​នៅ​ពោធិ៍សែនជ័យ

ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១០​ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ រោងចក្រ​ផលិត​ប្រអប់​បាយ​ជ័រ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ​ ហើយ​គិត​ត្រឹម​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ​នៅ​មិន​ទាន់​រលត់​នៅឡើយ។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​រោងចក្រ​នោះ​មាន​ឈ្មោះ​ ​«ឃ្យុងស៊ុង» ​ជា​រោងចក្រ​ ផលិត​ចាន​ជ័រ​ប្រអប់​បាយ។ បើ​តាម​សមត្ថកិច្ច​រោងចក្រ​នេះ​បាន​ប្ដូរ​ថៅកែ​ជាច្រើន​នាក់​មក​ហើយ ​ហើយ​លើក​ចុងក្រោយ​នេះ​មាន​ថៅកែ​​ ជា​ជនជាតិ​កូរ៉េ។

សេចក្ដី​រាយការណ៍​បាន​បន្ត​ថា ​រហូត​មក​ដល់​ម៉ោង​៤​និង២០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ ​អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅឡើយ ​ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទើប​នឹង​មក​ដល់​ប៉ុណ្ណោះ។ ​ប៉ុន្តែ​មិន​ទាន់​អាច​បាញ់​ទឹក​អន្តរាគមន៍​បាន​នោះ​ទេ ​ដោយ​សារ​ការ​ឆេះ​រោងចក្រ​នេះ​ ​នៅ​ផ្នែក​ខាង​ក្រោយ ​ហើយ​មាន​របង​ព័ទ្ធ​ជុំវិញ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ ​និង​ទំហំ​នៃ​ការ​ខូចខាត​នៅ​មិនទាន់​ដឹង​នៅ​ឡើយ៕