Jolin Tsai ឡើង​ឆាក​ភ្លេច ប៉ា​រូ​ចម្រៀង ខ្មាស​គេ​លាន់​

Jolin Tsai ឡើង​ឆាក​ភ្លេច ប៉ា​រូ​ចម្រៀង ខ្មាស​គេ​លាន់​



តារាចម្រៀង​ស្រី​តៃវ៉ាន់​មួយ​ដួង ដែលមាន​មហាជន​ស្គាល់​ថា ជា​តារា​ស្រី​ដែល​ពូកែ​រាំ និង​សិច​ស៊ី​ជាងគេ​នោះ គឺ នាង Jolin Tsai បានទទួល​រង​នូវ​ភាព​អាម៉ាស់មុខ​យ៉ាងខ្លាំង នៅលើ​ឆាក​តន្ត្រី និង​មុខ​អ្នកគាំទ្រ​របស់​នាង​។

​យោងតាម​ប្រភពពី​គេហទំព័រ​មួយ​បាន​ឲ្យ​ដឹងថា កាលពី​ថ្មីៗ​នេះ តារាចម្រៀង​ស្រី Jolin Tsai បាន​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ ហើយ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះ គឺមាន​តារាចម្រៀង​ល្បី​ជាច្រើនរូប​ចូលរួម​ផងដែរ​។ ដោយឡែក នៅ​អំឡុង​ពេលដែល នាង Jolin ឡើង​បកស្រាយ​បទ​ចម្រៀង​របស់ខ្លួន ជាមួយនឹង​ក្បាច់​រាំ​ដ៏​រស់​រវើក​របស់​នាង ភ្លាមៗ​នោះ នាង​ស្រាប់តែ​ភ្លេច​ប៉ា​រូ​ចម្រៀង ដែលជា​ហេតុ​នាំមក​នូវ​ភាព​អាម៉ាស់មុខ​យ៉ាងខ្លាំង​។ គេ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅពេលដែល​នាង​ច្រៀង​ភ្លេច​ប៉ា​រូ​ចម្រៀង​ហើយ​នោះ នាង​ក៏បាន​ឈប់​ច្រៀង និង​បាន​បែរខ្នង​ទៅក្រោយ​មួយសន្ទុះ បន្ទាប់មក​នាង​ក៏បាន​បែរមក​វិញ ភ្ជាប់​ជាមួយនឹង​ទឹកមុខ​ដ៏​គ្មាន​រសជាតិ​។​

​ជា​ចុងក្រោយ បន្ទាប់ពី​ហេតុការណ៍​មួយ​នេះ​បានកើត​ឡើង បើ​ក្រឡេក​ទៅ​មើល​ក្នុង​បណ្តាញ​សង្គម​វិញ គេ​បាន​ប្រទះ​ឃើញថា មា​តិ​មហាជន​ភាគច្រើន​បាន​សរសេរ សើចចំអក​ឡក​លើ​យ​ឲ្យ​នាង Jolin យ៉ាង​ចាស់ដៃ​៕
Jolin Tsai ឡើង​ឆាក​ភ្លេច ប៉ា​រូ​ចម្រៀង ខ្មាស​គេ​លាន់​

Jolin Tsai ឡើង​ឆាក​ភ្លេច ប៉ា​រូ​ចម្រៀង ខ្មាស​គេ​លាន់​