ឃាត់ខ្លួន​បុរស​ម្នាក់ ​ពី​បទ​ប្រើប្រាស់ ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​

ឃាត់ខ្លួន​បុរស​ម្នាក់ ​ពី​បទ​ប្រើប្រាស់ ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​

ស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន​ពេល​កំពុង​ប្រើប្រាស់ ​និង​ចែក​ចាយ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង​ស្វាយរៀង​ ខេត្ត​ស្វាយរៀង​។​ បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​នោះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​០៩​ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​គយ​ត្របែក ​សង្កាត់​គយ​ត្របែក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង។ ប្រភព​បាន​បន្ត​ថា កម្លាំង​មន្ទីរ​យុត្តិធម៌ និង​កម្លាំង​មន្ទីរ​បច្ចេកទេស​សន្តិសុខ​ បាន​សហការ​ជា​មួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្វាយរៀង បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​មុខ​សញ្ញា​ជួញដូរ ឬ ចែកចាយ​សារធាតុ​ញៀន ជា​លទ្ធផល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ឃាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​សាលាស្រុក សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង។ ​

ជាក់ស្ដែង​ចាប់​យក​វត្ថុតាង​រួមមាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កញ្ចប់ តូច​០១​កញ្ចប់ ​ធំ​ចំនួន​០៣​កញ្ចប់ ស្មើ និង​០៤​ក្រាម ទូរស័ព្ទ​NOKIA 01 គ្រឿង​-​នាឡិកា​ដៃ០​១​គ្រឿង​។​
បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​ និង​រក្សាទុក​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធ​ហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​