រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​ ត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ​បង្ក្រាប

រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​ ត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ​បង្ក្រាប



សៀមរាប​ ៖​ លោក​គង បូ​រ៉ាវុធ នាយរង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ ​​​សហការ​ជាមួយ​កម្លាំង​បរិស្ថាន​លោក​បែន វ​រះ ​នាយករង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​​​​​ព្រៃឈើ ដែល​បាន​លប​លួច​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ ដោយ​ខុសច្បាប់​នៅ​ថ្ងៃ​ទី​១០ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ លាតសន្ធឹង​ពី​ស្រុក​ជីក្រែង​ ទៅ​ឃុំ​ខ្វាវ។

បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​បទបញ្ជា​ឲ្យ​គ្រប់​ជំនាញ​ សហការ​គ្នា​ទប់ស្កាត់​ការ​ដឹកជញ្ជូន​ឈើ​ ដោយ​ខុសច្បាប់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​ការ​រុករាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ រួម​ទាំង​ការ​ដឹកជញ្ជូន​ឈើ ដោយ​គ្មាន​ច្បាប់​រួច​មក​នោះ​ ទាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ ​បាន​សហការ​ជាមួយ សមត្ថកិច្ច​បរិស្ថាន ​​ពង្រឹង​សាច់ដុំ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្មភាព ថែមទាំង​​​បង្ក្រាប​បាន​បទល្មើស​ជាច្រើន​ករណី។

ជាក់ស្ដែង​ក្នុង​ថ្ងៃនេះ​កម្លាំង​ចម្រុះ​បាន​ធ្វើ​ឃាត់​រថយន្ត​ដឹក​បទល្មើស​ដោយ​ខុសច្បាប់ ខណៈ​ពេល​ដែល​រថយន្ត​ដឹក​បទល្មើស​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​បណ្ដោយ​ផ្លូវ ក្រាល​ក្រួស​ក្រហម ពី​ភូមិសាស្ត្រ ឃុំ​ខ្វាវ ទៅ​ស្រុក​ជីក្រែង ដែល​ជា​ប្រភេទ​រថយន្ត​នី​សាន់​ចំនួន​៤​រថយន្ត ព្រមទាំង​បាន​រឹបអូស​យក​ឈើ​មក​រក្សាទុក ហើយ​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​រថយន្ត ឲ្យ​មានការ​ប្រើប្រាស់​លិខិត​​​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ ក្នុង​នោះ​ក៏បាន​ប្រគល់​រថយន្ត​ជូន​ម្ចាស់​ដើម​វិញ។ ចំណែក​ឈើ​នៅ​មិនទាន់​ធ្វើការ​វាស់វែង​នោះទេ។

លោក​ពៅ ប៊ុនធឿន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង បាន​ឲ្យ​ដឹង​ថា ​ចំពោះ​បទល្មើស​គ្រប់រូប​​ភាព ​លោក​បាន​ណែនាំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចូលរួម​ការពារ និង​ទប់ស្កាត់ បទល្មើស​នានា ដូចជា​បញ្ហា​​​ចែកចាយ​គ្រឿងញៀន ល្បែងស៊ីសង អំពើ​ហិង្សា និង​ការ​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ ដើម្បី​ចូលរួម​ជាមួយ​នឹង​គោលនយោបាយ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា៕

រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​ ត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ​បង្ក្រាប

រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​ ត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ​បង្ក្រាប