អគ្គិភ័យ​កំពុង​បន្ត​ឆាបឆេះ​ រោងចក្រ​ផលិត​ចានជ័រ​ប្រអប់​បាយ ​ទោះ​ជា​មាន​ការ​អន្តរាគមន៍​ពី​ឡាន​ទឹក

អគ្គិភ័យ​កំពុង​បន្ត​ឆាបឆេះ​ រោងចក្រ​ផលិត​ចានជ័រ​ប្រអប់​បាយ ​ទោះ​ជា​មាន​ការ​អន្តរាគមន៍​ពី​ឡាន​ទឹក

ភ្នំពេញ ​៖ ​រោងចក្រ​ផលិត​ប្រអប់​បាយ ​និង​ចានជ័រ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​ទោះបី​ឡាន​ទឹក​មកដល់​ត្រៀបត្រា​​យ៉ាងណា​ក្ដី​ ក៏​មិន​អាច​បាញ់​ទឹក​ពន្លត់​ទាន់​ពេល​បាន​ដែរ​ ដោយសារ​គ្មាន​ប្រឡោះ​ចូល ហើយ​​ទម្រាំ​គេ​វាយកម្ទេច​របង​ស៊ក​ទុយោ​ចូល​បាន​ភ្លើង​ឆេះ​ស្ទើរ​អស់​ទៅ​ហើយ។

គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ភាគច្រើន​គេ​សន្និដ្ឋាន​ថា​ សង្ស័យ​មក​ពី​ទុស្សេ​ខ្សែភ្លើង។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៥​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០​ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​ក្នុង​ភូមិ​កន្ទោក​ខាងជើង​ សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រោងចក្រ​នេះ​មាន​យីហោ​«ឃ្យូ​ង​ស៊ុ​ង​» ជា​រោងចក្រ​របស់​ជនជាតិ​កូរ៉េ។ តាម​កម្មករ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នេះ​បាន​ឲ្យ​ដឹង​ថា​ គេ​មិន​ដឹង​ពី​​​​​​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ទេ ​ខណៈ​ពេល​កំពុង​ធ្វើ​ការងារ​សុខៗ​ ស្រាប់តែ​កម្មករ​នាំគ្នា​ផ្អើល​ឈុល​រត់​ជាន់​ជើង​គ្នា​រក​ច្រកចេញ​ស្ទើរ​មិនទាន់​ តែ​ពុំ​មាន​កម្មករ​ណា​ម្នាក់​រង​របួស​នោះ​ទេ។ នៅ​ពេល​រត់ចេញ​មកដល់​ក្រៅរបង​រោងចក្រ​ក្រឡេក​មើល​ឃើញ​ផ្សែង​ឆេះ​ខ្មៅ​ខ្មួលខ្មាញ់​កប់​ពពក​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ។ ប្រហែល​មួយ​សន្ទុះ​ក្រោយមក​ ទើប​គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​ជា​បន្តបន្ទាប់ តែ​មកដល់​ភ្លាម​មិន​ទាន់​បាន​បាញ់​ទឹក​​​ភ្លាម​ទេ​ ដោយសារ​រក​ច្រក​ចូល​មិន​ឃើញ ពោល​គឺ​ចូល​បាន​ពីមុខ​បន្តិច​បាញ់​ទឹក​មិន​ឈ្នះ​ភ្លើង​ នៅ​ពេល​មក​បាញ់​ពីក្រោយ​ជាប់​របង​ ហើយ​គេ​បាន​វាយ​ទម្លុះ​របង​បេតុង​មួយ​ប្រឡោះ​ដើម្បី​រុល​ចូល។

អគ្គិភ័យ​បាន​បន្ត​ឆាបឆេះ​អស់​រយៈពេល​ជិត​ពីរ​ម៉ោង​នៅតែ​មិន​ស្រាកស្រាន្ត​ពោល​គឺ​បន្ត​ឆេះ​ជាប់​រហូត​ ទោះបី​គេ​ឃើញ​ឡានទឹក​មក​ជួយ​អន្តរាគមន៍​ជាង​១០​គ្រឿង​ក៏ដោយ ​ក៏​ភ្លើង​នៅតែ​ឆាបឆេះ​យ៉ង​ខ្លាំង​ដដែល​ តែ​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ​ ដោយសារ​រោងចក្រ​នេះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ ម្យ៉ាងវិញទៀត​មាន​របង​បេតុង​ខ្ពស់​ផង។

ភ្លាមៗ​នេះ​គេ​មិនទាន់​ដឹង​ថា​ បណ្ដាល​ឲ្យ​ខូចខាត​អស់​ប៉ុន្មាន​នោះ​ទេ ​តែ​សម្រាប់​អាគារ​រោងចក្រ​គឺ​ឆេះ​ម៉ត់​តែម្ដង​ ហើយ​ក៏​កំពុង​បន្ត​ឆេះ​ជាប់​ដដែល៕