កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំ​បាន​បំពាក់ “​ស្លាប​”​ដល់​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ការអប់រំ​ក្នុង​និង​ក្រៅប្រទេស

កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំ​បាន​បំពាក់ “​ស្លាប​”​ដល់​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ការអប់រំ​ក្នុង​និង​ក្រៅប្រទេស



យោង​តាម​ដំណឹង​ចុះផ្សាយ​តាម​កាសែត People’s Daily បាន​ឲ្យ​ដឹងថា លោក ហ័ង គួ​យ ជា​សិស្ស​ជនជាតិ​វៀតណាម ដែល​កាលពី​ឆ្នាំមុន បាន​ទៅ​សិក្សា​ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅក្នុង​ខេត្ត​អ៊ី​ន​ណាន​ប្រទេស​ចិន ដោយសារតែ​ការ​ធ្វើ​តេស្ត​កម្រិត​ភាសា​ចិន​របស់​គេ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ សាលា​បាន​បញ្ចុះតម្លៃ​សិក្សា​ចំនួន​ពាក់កណ្ដាល​ដល់​គេ​។ ហ័ង​គួ​យ​បាន​និយាយ​ថា​ក្រោយពេល​រូបគេ​បញ្ចប់​ការសិក្សា​នឹង​ធ្វើ​ពាណិជ្ជកម្ម​ចិន​-​វៀតណាម។

ស្រប​ពេល​ដែល​ការ​តភ្ជាប់​នៃ​គំនិត​ផ្តួចផ្តើម​នៃ​យុទ្ធសាស្ត្រ “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​និង​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន​ជាប់​ពាក់ព័ន្ធ​របស់​វៀតណាម បាន​ធ្វើ​ឲ្យ​វិស័យ​អប់រំ​និង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​រវាង​ប្រទេស​ទាំងពីរ​បន្ត​ពង្រីក​ឥត​ឈប់ឈរ។

យោង​តាម​ស្ថិតិ​ជា​រៀងរាល់​ឆ្នាំ​មាន​ជនជាតិ​វៀតណាម​ប្រមាណ​១,៣​ម៉ឺន​នាក់​បាន​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​ចិន​។ រឿងរ៉ាវ​របស់ ហ័ង គួ​យ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការទូត​របស់​ប្រទេស​ចិន​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិកា​រវិ​ស័​យ​អប់រំ​អន្តរជាតិ។

កាលពី​ខែសីហា ឆ្នាំ​២០១៥ នៅពេល​លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា នៅក្នុង​រយៈពេល ៣​ឆ្នាំ​ខាងមុខ​នឹង​ជួយឧបត្ថម្ភ​ដល់​សិស្ស​ប្រទេស​ទាំងពីរ​ចំនួន​៥​ម៉ឺន​នាក់​ទៅ​សិក្សា​នៅក្នុង​ប្រទេស​នីមួយ​។ ហើយ​ភាគី​អាម៉េរិក​ក៏បាន​ប្រកាស​ថា នៅ​ឆ្នាំ​២០២០​នឹង​ជំរុញ​ឲ្យ​សម្រេច​បាន​គោលដៅ​សិស្ស​អាមេរិក​ចំនួន​១​លាន​នាក់​បាន​រៀន​ភាសា​ចិន។

កាលពី​ខែមិថុនា ឆ្នាំ​២០១៥ ប្រទេស​ចិន​និង​បារាំង​បានសម្រេច​ចាប់​ផ្តើម​ធ្វើ​កិច្ចការ “​ផែនការ​និស្សិត​កម្មសិក្សា​មួយ​ពាន់​នាក់​ចិន​និង​បារាំង​”​។ ខែមិថុនា ឆ្នាំ​២០១៤ ភាគី​ចិន​ក៏បាន​ប្រកាស​ថា នៅ​៥​ឆ្នាំ​ខាងមុខ នឹង​បញ្ជូន​សិស្ស​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​របស់​រដ្ឋ​ចំនួន ១​ម៉ឺន​នាក់​។ តាម​តួលេខ​ស្ថិតិ​បង្ហាញថា បច្ចុប្បន្ន សិស្ស​ដែល​កំពុង​រៀន​នៅក្នុង​សាលា​ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​និង​ក្រៅប្រទេស​គ្រប់ផ្នែក​និង​គ្រប់​ថ្នាក់​មាន​ចំនួន​ប្រមាណ ៥៦​ម៉ឺន​នាក់ ក្នុង​នោះ​សិស្ស​ដែល​ស្ថិតក្នុង​កម្រិតសិក្សា​ថ្នាក់​មធ្យម​និង​ឧ​ត្ត​ម​មាន​ចំនួន​ប្រមាណ​៤៦​ម៉ឺន​នាក់។

កិច្ចព្រមព្រៀង​និង​តួលេខ​ទាំងអស់​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនាក់ទំនង​កា​ទូត​របស់​ប្រទេស​ចិន ដែល​បាន​ចាក់​បញ្ចូល​នូវ​ថាមពល​ថ្មី​ដល់​កិច្ច​សហប្រតិបត្តិកា​រវិ​ស័​យ​អប់រំ​រវាង​ប្រទេស​ចិន​និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។

អ្នកឯកទេស​ជាច្រើន​បាន​ចង្អុល​បង្ហាញ​ថា កិច្ច​សហប្រតិបត្តិការ​អប់រំ​និង​មនុស្ស​សាស្ត្រ គឺជា​ផ្នែក​សំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស ដែល​អាច​បង្កើត​នូវ​វេទិកា​ផ្លាស់ប្ដូរ​ក្រៅ​រដ្ឋាភិបាល ជំរុញ​ការ​ចែក​រំលែក​បទ​ពិសោធ​ន៍​និង​ការសន្ទនា ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​ការស្វែងយល់​ពីគ្នា និង​ការទទួលស្គាល់​នូវ​វប្បធម៌​ចំរុះ លើកកម្ពស់​គុណភាព​នៃ​ការ​សិក្សាអប់រំ​។ សកម្មភាព​ផ្លាស់ប្ដូរ​ទៅវិញទៅមក​រវាង​និស្សិត​ចិន​និង​ប្រទេស​នានា អាច​ផ្សាយ​នូវ​ដំណឹង​វិជ្ជមាន​និង​មេត្រីភាព។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​បាន​ខិតខំ​ផ្តួច​ផ្តើម​កសាង​ការ​តភ្ជាប់​និង​ទំនាក់ទំនង​គ្នា ទាំង​ខាង  វិស័យ​គមនាគមន៍ ច្បាប់ និង​មនុស្សសាស្ត្រ ក្នុង​នោះ​កិច្ច​សហប្រតិបត្តិការ​វិ​ស័​យ​អប់រំ​គឺជា​ផ្នែក​សំខាន់​នៃ​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ការអប់រំ​៕

កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំ​បាន​បំពាក់ “​ស្លាប​”​ដល់​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ការអប់រំ​ក្នុង​និង​ក្រៅប្រទេស