អយ្យការ​អមសាលាដំបូង​ខេត្ត​បន្ទា​យ​មានជ័យ​កំពុង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​៦០៦​ករណី​ក្នុង​ឆ្នាំ​២០១៥

អយ្យការ​អមសាលាដំបូង​ខេត្ត​បន្ទា​យ​មានជ័យ​កំពុង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​៦០៦​ករណី​ក្នុង​ឆ្នាំ​២០១៥



បន្ទាយមានជ័យ ៖ សំណុំរឿង​ព្រហ្មទណ្ឌ ៦០៦​ករណី ក្នុងចំណោម​សំណុំរឿង​ព្រហ្មទណ្ឌ​ទាំង ១៣៨៤​ករណី ក្នុង​ឆ្នាំ​២០១៥ អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កំពុង​ចាត់​ការ​បន្ត​នា​ឆ្នាំ​២០១៦​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​កន្លងទៅ។

លោក​បាន​បន្ត​ទៀត​ថា ក្នុងចំណោម​សំណុំរឿង​ព្រហ្មទណ្ឌ​ទាំង​១៣៤៨​ខាងលើ មាន​សំណុំរឿង​ចំនួន​៤៧០​ករណី​ដែល​សល់​ពី​ឆ្នាំ​២០១៤ និង​សំណុំរឿង​ចំនួន​៩១៤​ជា​សំណុំរឿង​ក្នុង​ឆ្នាំ២០១៥ ។ ជាមួយគ្នា​នោះ​សំណុំរឿង​ដែល​ចាត់ការ​រួច​ឆ្នាំ​២០១៥ មាន​សរុប​៧៧៨​ករណី ក្នុង​នោះ​មាន បើក​ការសាកសួរ​ចំនួន ៦៤៩​ករណី ជម្រះ​ផ្ទាល់​ចំនួន ១៩​ករណី បង្ហាញខ្លួន​ភ្លាម​ចំនួន ៤​ករណី តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ចំនួន ៧៧​ករណី បញ្ជូន​រឿង​ចំនួន ២៩​ករណី។ ចំពោះ​សំណុំរឿង​ដែល​នៅសល់​ចំនួន​៦០៦​ករណី​ដែល​នៅសល់​ពី​ឆ្នាំ​២០១៥ នឹង​ត្រូវ​ចាត់ការ​បន្ត​នៅ​ឆ្នាំ​២០១៦​នេះ។

ដោយឡែក​បើ​គិតតែ​សំណុំរឿង​ព្រហ្មទណ្ឌ​ចូលឆ្នាំ​២០១៥ ​ដែល​មាន​៩១៤​រឿង នៅ​ដំណាក់កាល​អយ្យការ​មាន​សំណុំរឿង​ដែល​ទាក់ទង​នឹង​គ្រឿងញៀន​មាន​ចំនួន​៨០៨​រឿង ហើយ​បាន​ចាត់​រួច​ដោយ​បើក​កា​រសើប​សួរ​បញ្ជូន​ទៅ​សាលាដំបូង​បាន​១០០%។

លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​លើក​ឡើង​បន្ត​ទៀត​ថា បច្ចុប្បន្ន​ព្រះរាជអាជ្ញារង​​បាន​ផ្លាស់​ចេញ ជាច្រើន​នាក់ និង​នៅសល់​ចំនួន​តិច គឺ​មានតែ​ព្រះ​រាជ​អាជ្ញា​រង​៣​រូប មិន​សមមូល​នឹង​ទំហំ​ការងារ ដែល​មាន​ក៏ដោយ​ក៏​យើង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចាត់ការ​សំណុំរឿង និង​អនុវត្តន៍​មុខងារ​ផ្សេងទៀត​តាម​ការកំណត់​របស់​ច្បាប់ និង​បញ្ញត្តិ ជា​ធរមាន។

ជាមួយនឹង​ការ​លើកឡើង​នេះ​ផង​ដែរ លោក​ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថកិច្ច ជាពិសេស​គឺ​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​ជា​អ្នក​បង្ក្រាប​ជាក់ស្តែង​លើ​បទល្មើស​នានា ទទួល​បាន​លទ្ធផល យ៉ាង​ល្អ​ប្រសើរ​។ បើ​គ្មាន​សមត្ថ​ច​កិច្ច​ទេ​តុលាការ​ក៏​មិន​អាច​ចាត់ការ​រឿង​នេះ​បាន​ដែរ តែ​អ្វី​ដែល​ជា​ការ​លំបាក​នា​ពេល​បច្ចុប្បន្ន គឺ​អ្នក​ចាញ់ក្តី​តែងតែ​នាំ​បក្ខពួក​លើកគ្នា ធ្វើការ​តវ៉ា ពិការ​ក្នុង​ការ​អនុវត្ត​ច្បាប់៕

អយ្យការ​អមសាលាដំបូង​ខេត្ត​បន្ទា​យ​មានជ័យ​កំពុង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​៦០៦​ករណី​ក្នុង​ឆ្នាំ​២០១៥ អយ្យការ​អមសាលាដំបូង​ខេត្ត​បន្ទា​យ​មានជ័យ​កំពុង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​៦០៦​ករណី​ក្នុង​ឆ្នាំ​២០១៥ អយ្យការ​អមសាលាដំបូង​ខេត្ត​បន្ទា​យ​មានជ័យ​កំពុង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​៦០៦​ករណី​ក្នុង​ឆ្នាំ​២០១៥ អយ្យការ​អមសាលាដំបូង​ខេត្ត​បន្ទា​យ​មានជ័យ​កំពុង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​៦០៦​ករណី​ក្នុង​ឆ្នាំ​២០១៥