កម្មករ​រោងចក្រ​ហ្គ្រេ​ត​អន​នើ​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សាលា​ខេត្តកណ្តាល​ជា​លើ​ទី​៣​ដើម្បី​ចង់​ដឹង​ដំណោះស្រាយ

កម្មករ​រោងចក្រ​ហ្គ្រេ​ត​អន​នើ​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សាលា​ខេត្តកណ្តាល​ជា​លើ​ទី​៣​ដើម្បី​ចង់​ដឹង​ដំណោះស្រាយ



កណ្តាល ៖ កម្មករ​ធ្វើការ​នៅ​រោងចក្រ​ហ្ត្រេ​ត​អន​នើ​ភូមិ​លេខ​៤​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦​ បាន​មក​សាលាខេត្ត​កណ្តាល ជា​លើក​ទី​៣​ដើម្បី​ចង់ដឹង ពី​ចំណាត់ការ របស់​អាជ្ញាធរ បន្ទាប់ពី​មានការ​សន្យា​ជួយ​រក​ដំណោះស្រាយ​ជូន​កម្មករ​ដែល​ត្រូវបាន​និយោជក ផ្អាក​ការងារ​ជាច្រើន​ខែ​មក​នោះ​។

តំណាង​កម្មករ​បាន​ថ្លែង​ថា ​រយៈពេល​១០​ថ្ងៃ​ហើយ​ពុំ​ឃើញ មាន​ដំណោះស្រាយ​សោះ​ហេតុ​ដូច​នេះ​ពួកគេ​(​កម្មករ​)​មក​ថ្ងៃនេះ​ គឺ ​មក​ចង់ដឹង​និង​មក​សួរ​មន្ត្រី​សាលា​ខេត្តកណ្តាល​ពី​ចំណាត់ការ​ដោះស្រាយ​សំណូមពរ​របស់​កម្មក​រ​បាន​ដាក់ជូន​អាជ្ញាធរ​ជួយ​អន្តរាគមន៍​នោះ​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦​ កម្មករ​រោងចក្រ​ហ្ក្រេ​ត​អន​នើ​ប្រមាណ​ជិត​១០០០​នាក់​មក​ជួប​លោក​អភិបាល អភិបាលរង​ខេត្ត​ដើម្បី​ជួយ​រក​ដំណោះស្រាយ​បន្ទាប់ពី​ពួកគេ​បាន​បាត់បង់​ការងារ​អស់​រយៈពេល​៤​ខែ​មក​នោះ​។ ក្រុម​កម្មករ​ត្រូវ​បាន​លោក ម៉ៅ ភិ​រុណ​អភិបាលខេត្ត លោក​ជាវ តា​យ​អភិបាលរង​ខេត្ត​អនុញ្ញាត​ឲ្យ​ជួប​ដោយ​ស្នើ​ឲ្យ​ដំណាង​កម្មករ​ដាក់​បញ្ហា​ឲ្យ​ចំ​និង​រក​ពេលវេលា​ដើម្បី​ពិភាក្សា​គ្នា​។

ស្ត្រី​វ័យ​ប្រមាណ​៣០​ឆ្នាំ​ឈ្មោះ​ផាន សុភ​ណ្ឌ័​ តំណាង​ឲ្យ​កម្មករ​បាន​និយាយ​ឲ្យ​ដឹងថា​ កម្មករ​នាំគ្នា​មក​សាលាខេត្ត​នេះ​គឺ​ដើ​ម្បី​ពឹងពាក់​អាជ្ញាធរ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​អំពី​ការងារ​។ ​ព្រោះ​ពួកគេ​(​កម្មករ​)​ត្រូវ​បាន​ក្រុមហ៊ុន​រោងចក្រ​ផ្អាក​ការងារ​រយៈពេល​៤​ខែ​មក​ហើយ​។​ ស្ត្រី​ដដែល​បាន​បន្ត​ថា ​ក្រុមហ៊ុន​ផ្អាក​ការងារ​កម្មករ​មិន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ធ្វើឲ្យ​កម្មករ​នៅ​តែលតោល​អត់​ការងារ​ធ្វើ​ហើយ​ប្រាក់​ឈ្នួល​កម្មករ​ទៀត​បើក​បានតែ​៥០​ភាគរយ​។ ដូច្នេះ​ពួកគេ​មកនេះ​គោលបំណង​អោយ​អាជ្ញាធរ​ខេត្ត​ពិសេស​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ព្រោះ​ថា បើ​រំពឹង​មន្ទីរ​ជំនាញ​ដោះស្រាយ​រាប់​ខែ​មក​ហើយ​គ្មាន​ឃើញ​លទ្ធផល​សោះ​។

ថ្ងៃនេះ​កម្មករ​បាន​ជួប​លោក​អភិបាល អភិបាលរង​ខេត្តកណ្តាល​គឺ​សំណាង​ពួកយើងខ្ញុំ​ហើយ​បាន​ជួប​លោក​អភិបាល​ដោយ​លោក​បាន​សន្យា​នឹង​ជួយ​រក​ដំណោះស្រាយ​។                           ស្រដៀង​គ្នា​នេះ​ដែរ​បងស្រី​ឡា​ច សុភ​ណ្ឌ័ និង​បងប្រុស​ណ​យ រដ្ឋា​ តំណាង​កម្មករ​បាន​បញ្ជាក់​ថា​គោលបំណង​របស់​កម្មក​រ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ទៅតាម​ច្បាប់​ស្តី​ពី​ការងារ​ជូន​កម្មករ​មួយ​វគ្គ​សិន​ព្រោះ​ថា​ ចាប់ពី​ថ្ងៃទី​១០​ ខែមករា ​ឆ្នាំ​២០១៦​ ក្រុមហ៊ុន​គ្មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ​គ្រប់គ្រាន់​ទេ​។

ក្រុមហ៊ុន​បញ្ឈប់​កិច្ចសន្យា​កម្មករ​ត្រូវ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​អតីតភាព​ជូន​កម្មករ​ម្នាក់ៗ​ឲ្យ​ច្បាស់លាស់​។ ក្រុមហ៊ុន​គ្មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ​សុំ​ឲ្យ​គិត​ប្រាក់​ឈ្នួល​១០០​ភាគរយ​ពេញ​ជូន​កម្មករ។ តំណាង​កម្មករ​ទាំង​ពីរ​បាន​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​រក​អន្តរ​គម​ន៍​រក​ដំណោះស្រាយ​បាន​ពួកគេ​(​កម្មករ​)​មាន​កា​រងារ​ធ្វើឡើង​វិញ​ ហើយ​បើ​នៅតែ​តែលតោល​ដូច​សព្វថ្ងៃ​នេះ​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យា​ ហើយ​បើកប្រាក់​ឈ្នួល​ពេញ​ឲ្យ​កម្មករ​មួយ​វគ្គ​សិន។

ឆ្លើយតប​នឹង​សំណូមពរ​របស់​កម្មករ​លោក​អភិបាលខេត្ត​កណ្តាល ម៉ៅ ភិ​រុណ​ក៏​ដូច​អភិបាលរង ជាវ តា​យ​ បាន​បញ្ជាក់​ថា លោក​សន្យា និង​ជួយ​រក​ដំណោះស្រាយ​តែ​សុំ​ឲ្យ​បងប្អូន​កម្មករ​ទាំងអស់​ជ្រើស​រើស​តំណាង​និង​ដាក់​បញ្ហា​ឲ្យ​ចំ​យើង​ចង់បាន​អី​ឲ្យ​ច្បាស់លាស់​ហើយ​និង​ផ្តល់ដំណឹង​កំណត់ពេល​វេលា​ជួប​ពិភាក្សា​រក​ដំណោះស្រាយ​ទើប​ទទួល​បាន​ជោគជ័យ​។

មន្ត្រី​សាលាខេត្ត​លោក ប៉េង ច័ន្ទ​តារា​នាយក​រដ្ឋបាល​សាលាខេត្ត​ដែល​បានមក​ជួ​ប​តំណាង​កម្មករ​នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា​នេះ បាន​ថ្លែង​ថា​ សំណើ​និង​សំណូមពរ​របស់​បងប្អូន​កម្មករ​អាជ្ញាធរ​ខេត្ត​បាន​បញ្ជូន​ទៅ​ក្រសួង​ការងារ​ហើយ​ដូច្នេះ​ល្ងាច​នេះ​ឫ​ថ្ងៃស្អែក​និង​ទទួល​បាន​ដំណឹង​។​អាជ្ញាធរ​ក៏​ដូច​មន្ទីរ ក្រសួង​ពាក់​ព័ន្ធ​មិន​ប្រ​ងើយ​កន្តើយ​ឡើយ​គឺ​ប្រឹងប្រែង​រក​ដំណោះ​ស្រាយ​ជូន​កម្មករ​ឲ្យ​បាន​ឆាប់ៗ​នេះ​៕

កម្មករ​រោងចក្រ​ហ្គ្រេ​ត​អន​នើ​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សាលា​ខេត្តកណ្តាល​ជា​លើ​ទី​៣​ដើម្បី​ចង់​ដឹង​ដំណោះស្រាយ កម្មករ​រោងចក្រ​ហ្គ្រេ​ត​អន​នើ​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សាលា​ខេត្តកណ្តាល​ជា​លើ​ទី​៣​ដើម្បី​ចង់​ដឹង​ដំណោះស្រាយ កម្មករ​រោងចក្រ​ហ្គ្រេ​ត​អន​នើ​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សាលា​ខេត្តកណ្តាល​ជា​លើ​ទី​៣​ដើម្បី​ចង់​ដឹង​ដំណោះស្រាយ កម្មករ​រោងចក្រ​ហ្គ្រេ​ត​អន​នើ​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សាលា​ខេត្តកណ្តាល​ជា​លើ​ទី​៣​ដើម្បី​ចង់​ដឹង​ដំណោះស្រាយ