លោក ហ៊ុន ម៉ា​ណែត ៖ ដោយសារ​យើង​សាមគ្គី​គ្នា ស្រឡាញ់​គ្នា ការ​មិន​រើសអើង​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ភូមិ​យើង​រីកចម្រើន​ទៅមុខ

លោក ហ៊ុន ម៉ា​ណែត ៖ ដោយសារ​យើង​សាមគ្គី​គ្នា ស្រឡាញ់​គ្នា ការ​មិន​រើសអើង​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ភូមិ​យើង​រីកចម្រើន​ទៅមុខ

ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​វិហារ​ឥស្លាម​ដា​រុន​នួ​ក​ម៉ាន លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាន​ប្រសាសន៍​ថា គ្រប់​សាសនា​ទាង​អស់​បាន​រស់រាន​មាន​ជីវិត​ឡើងវិញ​ ក្រោយ​ឆ្នាំ​១៩៧៩​ដែល​រាជ​រដ្ឋាភិបាល​បាន​យកចិត្ត​ទុក​លើក​តម្កើង​គ្រប់​សាសនា​ដែល​ជួយ​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​និង​បងប្អូន​ឥស្លាម​បាន​បាន​ចូលរួម​កសាង​ប្រទេស​តាំងពី​បាត​ដៃ​ទទេ​ និង​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ដែល​យើង​បាន​មកដល់​សព្វថ្ងៃ​នេះ ខុស​ពី​បណ្ដា​ប្រទេស​ដទៃ​ដែល​កាប់​ឈ្លោះ​គ្នា សម្លាប់​គ្នា​ដោយ​សារ​សង្គ្រាម​សាសនា ប៉ុន្តែ​ប្រទេស​ខ្មែរ​គ្មាន​សង្គ្រាម​សាសនា​នោះ​ទេ​។

លោក​បាន​លើក​ឡើង​ថា ប្រទេស​យើង​រីកចម្រើន​មកដល់​ម៉ោង​នេះ​ប្រទេស​យើង​ឆ្លងកាត់​សង្គ្រាម​៣០​ឆ្នាំ ប៉ុន្តែ​បើសិនជា​យើង​គ្មាន​កា​រួបរួមគ្នា​សាមគ្គី​គ្នា ហើយ​បែក​បាន់​ផ្ទៃក្នុង សង្គ្រាម​ឈ្លោះ​គ្នា​ប្រកាន់​ពណ៌​សម្បុរ​សាសនា មកដល់​ម៉ោង​នេះ​យើង​មិន​អាច​រីកចម្រើន​ទៅមុខ​លឿន​បាន​ប៉ុណ្ណេះ​ទេ ដោយសារ​សន្តិភាព ការ​សាមគ្គី សន្តិភាព ការ​ស្រឡាញ់គ្នា ការ​មិន​រើសអើង​នេះ​ហើយ ដែល​យើង​ជៀសវាង​នូវ​សង្គ្រាម​ដែល​យើង​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៩៨ ​ដោយ​គោលនយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច មិន​ឱ្យ​សង្គ្រាម​បែប​សាសនា​កើតឡើង​ដូច​បណ្ដា​ប្រទេស​ផ្សេងៗ ហើយ​មិន​ឱ្យ​មានការ​រើសអើង​វាង​ប្រជាជន​និង​ប្រជាជន សាសនា ពណ៌​សម្បុរ​។ ហើយ​ដោយសារ​យើង​សាមគ្គី​គ្នា ស្រឡាញ់​គ្នា ការ​មិន​រើសអើង​នេះ​ហើយ​បាន​ធ្វើឱ្យ ភូមិ​យើង​រីកចម្រើន​ទៅមុខ ឃុំ​យើង​ទៅមុខ ស្រុក​យើង​ទៅមុខ ខេត្ត​យើង​ទៅមុខ ប្រទេស​យើង​ទៅមុខ​។ ហើយ​សូម​ឱ្យ​ស្មារតី​សាមគ្គី សុខ​សន្តិភាព​នេះ​នៅ​លើ​ទឹកដី​កម្ពុជា​បន្ត​ស្ថិតស្ថេរ ហើយ​ការ​ស្ថិតស្ថេរ​នេះ​គឺ​អាស្រ័យ​លើ​កត្តា​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​។ ការដឹកនាំ​របស់​សម្ដេច​ពី​មួយថ្ងៃ​តៅ​មួយថ្ងៃ​កាន់​តែម​ច្នៃប្រឌិត ច្នៃប្រឌិត​គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់​បែបយ៉ាង​។ ជាក់​ស្តែង​ជាង​៣០​ឆ្នាំនេះ យើង​បាន​កសាង​ច្រើន​ប៉ុន្តែ​ការ​ធ្វើ​តែងតែ​ខុស មានតែ​អ្នក​មិនដែល​ធ្វើ​សោះ​មិនដែល​ខុស ប៉ុន្តែ​យើង​បាន​ធ្វើ​និង​បាន​កែលំអ​ច្រើន​ដែល​នេះ​ គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​និង​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​។ លោក​បាន​ថ្លែងអំណរគុណ​សប្បុរសជន​នៃ​ប្រទេស​ម៉ាឡេស៊ី​និង​សប្បុរសជន​ខ្មែរ​ដែល​បាន​ចូលរួម​កសាង​ព្រះវិហារ​នេះ​ដែល​ការ​កសាង​នេះ​មិន​បញ្ចប់​ត្រឹម​ថ្ងៃនេះ​ទេ ប៉ុន្តែ​ការ​កសាង​នេះ​គឺជា​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ ​និងថ្នាក់ដឹកនាំ រវាង​ប្រជា​ជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​០២។

លោក ហូ​សេន មូ​ហាំ​ម៉ាត់ ហ្វា​រីត ប្រធាន​អង្គការ​ក្រុមប្រឹក្សា​អ៊ីស្លាម​អភិវឌ្ឍន៍​កម្ពុជ បាន​ឱ្យ​ដឹង​ថា​អស់​រយៈកាល​ជាច្រើន​ឆ្នាំ អង្គការ​ក្រុមប្រឹក្សា​អ៊ីស្លាម​អភិវឌ្ឍ​កម្ពុជា​(ICDC) និង​អង្គការ​សមាគម ដែល​ជា​សមាជិក​បាន​អនុវត្ត​ និង​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​គួរ​ជាទី​មោទន​មាន​ជាអាទិ៍​៖​ការ​កសាង​សំណង់ សាសនា​មាន​ម៉ា​ស្ជិ​ត និង​សូ​រ៉ាវ សំណង់​អាគារ​សិក្សាធិការ ​ការ​អភិវឌ្ឍ​ដី​វ៉ា​កា​ហ្វ គម្រោង​កុមារ​កំព្រា និង​គម្រោង​សង្គមកិច្ច​ជាច្រើន​ទៀត​។ សមិទ្ធផល ​ដែល​បាន​រៀបរាប់​ខាងលើ​មិន​អាច​សម្រេច​បាន​ឡើយ បើ​គ្មាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទទួល​ជំនួយ​ពី​បរទេស​ដើម្បី​កសាង​និង​អភិវឌ្ឍ​សហគមន៍​ខ្មែរ​អ៊ីស្លាម​។ ជាក់​ស្តែង​ដោយមាន​ការ​ទុក ចិត្ត​ក្នុង ការដឹកនាំ​អង្គការ យើងខ្ញុំ ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា មាន​ក្រុមប្រឹក្សា​អ៊ីស្លាម នៃ​រដ្ឋជូ​ហ៊ោ ប្រទេស ម៉ាឡេស៊ី បាន​ឯកភាព​ផ្ដល់​ថវិកា ស្មើ​នឹង​ទឹកប្រាក់​ប្រមាណ ៣០០,០០០ $ តាមរយៈ​ការ​ស្នើសុំ របស់ អង្គការ សម្ព័ន្ធ​បញ្ញា​វ័​ន្ត មូស្លីម​កម្ពុជា ហើយ វិហារ​នេះ​នឹង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៧០០,០០០$ ( ចិតសិប ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​) ដែល​មាន​ទទឹង​២៣​ម៉ែត្រ​ និង​បណ្ដោយ​៤១​ម៉ែត្រ ជា​វិហារ​ធំជាង​គេ នៅ​ក្នុង​ខេត្ត​កណ្តាល និង​ជា វិហារ​ធំ​ជាងគេ​ទី​២​នៅ​ក្នុង​ប្រទេស​បន្ទាប់ពី​វិហារ​ធំ អាល់​សើរ​កាល់​ភ្នំពេញ៕