ស្ត្រី​ចំណាស់​ម្នាក់ ដើរ​ឆ្លងថ្នល់​ត្រូវ​ត្រាក់ទ័រ បុក​ហើយ​កិន​បែកក្បាល​ខ្ទេច ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ

ស្ត្រី​ចំណាស់​ម្នាក់ ដើរ​ឆ្លងថ្នល់​ត្រូវ​ត្រាក់ទ័រ បុក​ហើយ​កិន​បែកក្បាល​ខ្ទេច ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១៦​និង​៤៥​នាទី ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៦ ស្ត្រី​ចំណាស់​ម្នាក់​ដើរ​ឆ្លងថ្នល់ ត្រូវ​បាន​ត្រាក់ទ័រ បុក​ហើយ​កិន​បែកក្បាល​ខ្ទេច បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ត្រាក់ទ័រ បុក​មនុស្ស​ដើរ​ឆ្លងថ្នល់​នោះ នៅ​ត្រង់​ចំណុច​ភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា អ្នក​បង្ក​ឈ្មោះ ជេស តើ​ញ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរព្រាល សង្កា​ត់បុក​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​-​រីឯ​ជនរងគ្រោះ ឈ្មោះ ឆែម នឿន ភេទស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

សមត្ថកិច្ច​ប៉ូលិស បាន​បន្ត​ទៀត​ថា មូលហេតុ​មកពី​ត្រាក់ទ័រ​បើក​លឿន​ពេក មិន​ប្រយ័ត្ន មនុស្ស​នៅ​ពី​ខាងមុខ ករណីនេះ​កម្លាំង​ជំនាញ​បាន​ចុះ ទៅដល់​កន្លែង​កើតហេតុ បាន​ចាប់​ឃាត់ខ្លួន​ជនបង្ក​បាន​ភ្លាមៗ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់ ផង​ដែរ​។ ហើយ​អ្នក​ស្លាប់ សមត្ថកិច្ច​យើង បាន​ប្រគល់​ទៅ ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ស្ត្រី​ចំណាស់​ម្នាក់ ដើរ​ឆ្លងថ្នល់​ត្រូវ​ត្រាក់ទ័រ បុក​ហើយ​កិន​បែកក្បាល​ខ្ទេច ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ស្ត្រី​ចំណាស់​ម្នាក់ ដើរ​ឆ្លងថ្នល់​ត្រូវ​ត្រាក់ទ័រ បុក​ហើយ​កិន​បែកក្បាល​ខ្ទេច ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ