សិស្សសាលា​ភូមិ​អភិវឌ្ឍ​ន៍​ថ្មី​ទទួល​សម្ភារៈ​សិក្សា​ពី​ក្រុមហ៊ុន​វ៉ា​រី​សេ​សាន​ក្រោម​ពីរ

សិស្សសាលា​ភូមិ​អភិវឌ្ឍ​ន៍​ថ្មី​ទទួល​សម្ភារៈ​សិក្សា​ពី​ក្រុមហ៊ុន​វ៉ា​រី​សេ​សាន​ក្រោម​ពីរ



ស្ទឹងត្រែង ៖ ក្នុង​ពិធី​ផ្តល់​សម្ភារៈ​សិក្សា  ជូន​សិស្ស​ជាង​១០០​នាក់ នៅ​សាលា​អភិវឌ្ឍ​ន៏​ថ្មី ភូមិ​ស្រែ​ស្រណុក​និង​ភូមិ​ច្រប់  ព្រឹក​ថ្ងៃទី​១០​ ខែមីនា ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ផ្តល់​សម្ភារៈ​សិក្សា​ដល់​សិស្សសាលា​បឋម​សិក្សា​ភូមិ​អភិវឌ្ឍ​ន៍​ថ្មី នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដើម្បី​ជួយ​កូនចៅ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បោះបង់ចោល​ការសិក្សា និង​បាត់បង់​ចំណេះវិជ្ជា នៅពេល​ផ្លាស់​ទីលំនៅ​មក​រស់នៅ​ភូមិ​ថ្មី​។​

​លោក​វ៉ាង ​គួ​ង​ម៉ី​ង ​ប្រធាន​ក្រុមប្រឹក្សា​អគ្គនាយក​ក្រុមហ៊ុន​វ៉ា​រី​សេ​សាន​ក្រោម​ពីរ​មាន​ប្រសាសន៍ថា​ ការ​ផ្តល់ សម្ភារៈ​នេះ​ជា​ការ​ជួយ​រំលែក ទុក្ខ​លំបាក​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួបប្រទះ ក្នុងពេលដែល​ពួកគាត់​មក​រស់នៅ​ភូមិ​អភិវឌ្ឍន៍​ថ្មី​។​

លោក​ថា ​ក្រុមហ៊ុន​និង​ជួយ​ដោះស្រាយ​បន្ថែម​ទៀត​​ទៅតាម​សំណូមពរ​ក្នុង​ស្ថានភាព​ជាក់ស្តែង ដើម្បី​លើកទឹកចិត្ត​កូនចៅ​ប្រជាពលរដ្ឋ ឲ្យ​មក​រៀន​បាន​គ្រប់ៗ​គ្នា កាត់បន្ថយ​ការបោះបង់​ការសិក្សា របស់​សិស្ស​និង​ប្រយោ​ជ​ន៍​រួមចំណែក ជួយ​លើកស្ទួយ​ដល់​វិស័យ​អប់រំ នៅ​ទី​នេះ​ឲ្យ​មានការ​វិវឌ្ឍន៍​រីកចម្រើន​ឆាប់​រហ័យ។

លោក​តុ សុ​គុណគ្រូ​បង្រៀន​នៅ​សាលា​ថ្មី​នេះ បាន​បញ្ជាក់​ថា លោក​ធ្លាប់​ស្នើ​ឲ្យ​ការិយាល័យ​អប់រំ​ស្រុក ជួយ​ពិនិត្យ និង​ដោះស្រាយ​ភាព​ខ្វះខាត​នេះ​ជា​ហូរហែ​មក​ដែរ  ដូចជា​ការ​ស្នើសុំ​គ្រូ​ឲ្យ​ជួយ​បង្រៀន បន្ថែម​ដើម្បី រំលែក​សិស្ស​ឲ្យ​អង្គុយ​រៀន​បាន​ត្រឹមត្រូវ ទៅតាម​ស្តង់ដា​របស់​ក្រសួង​អប់រំ​។​

​    ​លោក​បន្ថែមថា ​សម្ភារៈ​សិក្សា​ដែល​ក្រុមហ៊ុន​ផ្តល់ជូន​នេះ​ជា​ការ​លើកទឹកចិត្ត​មួយ​ខ្ពស់​បំផុត ក្នុងពេល សាលារៀន ​ទើប​កើត​ថ្មី​កំពុង​ខ្វះខាត​គ្រប់បែបយ៉ាង និង​ធ្វើ​ឲ្យ​សិស្ស​ចង់​មក​រៀន បើ​មាន​សម្ភារៈ​អញ្ចឹង​វា​អាចម​ក​រៀន​បាន​ជាប់លាប់ ព្រោះ​វា​គិតថា​វា​មាន​សៀវភៅ មាន​ប៊ិច មាន​ខ្មៅ​ដៃ មានការ​បូ​ប​ស្អាតៗ​ហ្នឹង គេ​ហើយ ក៏​អាច​ជួយ​ដល់​សិស្ស​ក្រីក្រ​នៅ​ទី​នេះ​ក្នុង​ការ​សិក្សា​រហូតដល់​ពេល​សម្ភារៈ​សិក្សា គាត់​ខ្វះខាត​អញ្ចឹង​ដល់ពេល​ក្រុមហ៊ុន​ជួយ​មក  អញ្ចឹង​វា​ជា​តម្រូវការ​សំខាន់​ចំពោះ​គាត់។

លោក​រឿង​សម្បត្តិ​មេឃុំ​ក្បាល​រមាស​បាន សំដែង​ការ​គាំទ្រ​ចំពោះ​ការ​ជួយ​ជ្រោ​ម​ជ្រេ​ង​លើ​គ្រប់​វិស័យ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​មក​រស់នៅ​ភូមិ​ថ្មី​នេះ ពីព្រោះ​វា​ជា​ដំណោះស្រាយ​មួ​យ​ល្អ​ប្រសើរ ហើយ​អាច​បង្កើន​ជំនឿ​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ដែល​មិនទាន់បាន​សម្រេចចិត្ត​ចូល​មក​រស់នៅ។

លោក​ថា ​អំណោយ​សម្ភារៈ​សិក្សា​នេះ​និង​ជួយ​លើកតម្កើង​ដល់​វិស័យ​អប់រំ​ផង កូនចៅ​ប្រជាពលរដ្ឋ នៅ ភូមិ  ឃុំ​នេះ​រៀនសូត្រ​មាន​ចំណេះដឹង និង​មាន​អនាគត​ល្អ​សម្រាប់​ធនធានមនុស្ស សម្រាប់​ការអភិវឌ្ឍ​ន៍​ប្រទេស​ទៅ​មុខ​ទៀត មានតែ​កូនចៅ​យើង​ជំនាន់​ក្រោយ​នេះ​ហើយ អញ្ចឹង​ខ្ញុំ​រីករាយ​ណាស់ ក្រុមហ៊ុន​គាត់​មាន​សណ្តាន​ចិត្ត​គាត់​ជួយ​ឧបត្ថម្ភ​ជា​សៀវភៅ​ទៅតាម​ជា​អី ដើម្បី​លើកទឹកចិត្ត​ក្មេងៗ​ជា​សិស្សសាលា ដែល​នៅ​ភូមិ​សំណង​ថ្មី​នេះ អំណោយ​មាន​តិចតួច​ក៏ដោយ​ក៏​ជា​តំលៃ​ថ្លៃថ្លា​របស់​តំណាង​ក្រុមហ៊ុន​ ឬ ក៏​រដ្ឋាភិបាល​ចិន​ផង​ដែរ​។​

សូមបញ្ជាក់ថា​ ​នៅ​ភូមិ​អភិវឌ្ឍន៍​ថ្មី​នេះ ការរៀបចំ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់​នូវ​ពុំទាន់​ឆ្លើយតប នៅឡើយ​ទេ ហើយ​ក្រុមហ៊ុន​រួម​ជា​មួយ​អាជ្ញាធរ និង​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​ថ្នាក់​ខេត្ត កំពុង​បន្ត​អនុវត្ត​នីតិ​វិធី​រៀងៗ​ខ្លួន​ប្រ​យោជន៍​ជួយ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នេះ៕

សិស្សសាលា​ភូមិ​អភិវឌ្ឍ​ន៍​ថ្មី​ទទួល​សម្ភារៈ​សិក្សា​ពី​ក្រុមហ៊ុន​វ៉ា​រី​សេ​សាន​ក្រោម​ពីរ សិស្សសាលា​ភូមិ​អភិវឌ្ឍ​ន៍​ថ្មី​ទទួល​សម្ភារៈ​សិក្សា​ពី​ក្រុមហ៊ុន​វ៉ា​រី​សេ​សាន​ក្រោម​ពីរ