ផ្លូវលំ​ជនបទ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​១៩០​ខ្សែ ប្រវែង ៣៤៧.៥៨០​គីឡូម៉ែត្រ និង​ផ្លូវ​បេតុង ៤​ខ្សែ ប្រវែង ៤.៤៧៦​គីឡូម៉ែត្រ

ផ្លូវលំ​ជនបទ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​១៩០​ខ្សែ ប្រវែង ៣៤៧.៥៨០​គីឡូម៉ែត្រ និង​ផ្លូវ​បេតុង ៤​ខ្សែ ប្រវែង ៤.៤៧៦​គីឡូម៉ែត្រ



ព្រះសីហនុ ៖ លោក នេន ម៉ាឡៃ ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​ជនបទ​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ១៩០​ខ្សែ ប្រវែង​៣៤៧.៥៨០​គីឡូម៉ែត្រ ផ្លូវ​បេតុង​មាន ៤​ខ្សែ ប្រវែង ៤.៤៧៦​គីឡូម៉ែត្រ ផ្លូវ​ក្រាល​កៅស៊ូ​១​ជាន់ មាន​ចំនួន​០១​ខ្សែ​ប្រវែង ៩.៨០០​គីឡូម៉ែត្រ និង​លូ​ចំនួន ៦៥៩​កន្លែង និង​ស្ពាន​ចំនួន​៤៣​កន្លែង។

លោក​នេន ម៉ាឡៃ បាន​បន្ត​ថា ក្នុង​ឆ្នាំ​២០១៥ មន្ទីរ​បាន​ធ្វើ​ការថែទាំ​ផ្លូវ​ជាប្រចាំ​បាន​ចំនួន​៣​ខ្សែ ខ្សែ​ទី​១​និង​ទី​២ នៅ​ស្រុក​កំពង់​សិលា​មាន​ប្រវែង ៩.០០០​ម៉ែត្រ និង​ខ្សែ​ទី​៣ នៅ​ស្រុក​ព្រៃនប់​ប្រវែង ៣.៥០០​ម៉ែត្រ។ ការងារ​ថែទាំ​ផ្លូវ​ជាល​ក្ខ​ណៈ​ខួប​មាន ៤​ខ្សែ នៅ​ស្រុក​កំពង់​សិលា​២​ខ្សែ ប្រវែង ៨.៣០០​ម៉ែត្រ និង​លូ​ថ្មី ០២​កន្លែង និង​ស្រុក​ព្រៃនប់​មាន ២​ខ្សែ ប្រវែង ៥.៧៥០​ម៉ែត្រ ។ ការងារ​ជួសជុល​ផ្លូវ​បន្ទាន់​នៅ​ស្រុក​ព្រៃនប់ ១​ខ្សែ ប្រវែង ២.២០០​ម៉ែត្រ និង​សាងសង់​ជញ្ជាំង​ទប់​ដី​ចំណីផ្លូវ​ម្ខាង​កម្ពស់ ២.២​ម៉ែត្រ ប្រវែង ៦​ម៉ែត្រ ។ ជួសជុល​ថែទាំ​ផ្លូវលំ​ជនបទ​ដោយ​ថវិកា​របស់​មន្ទីរ ដោយ​ក្រាល​ក្រួស​ក្រហម​បាន​ចំនួន​២ ខ្សែ នៅ​ស្រុក​ព្រៃនប់ មាន​ប្រវែង​សរុប ៣.៧០០​ម៉ែត្រ ។
​លោក នេន ម៉ាឡៃ បាន​បន្តថា មន្ទីរ​ក៌​បានធ្វើ​ការ​ជួសជុល​ស្នប់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ បាន​ចំនួន ៣៣​អណ្តូង ក្នុងនោះ VN៦ និង Afridev ១០ ។ សាងសង់​អណ្តូង​លូ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់​បាន​ចំនួន ១៣​អណ្តូង ។ សាងសង់​អណ្តូងស្នប់ Afridev ជូន​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ ០២​អណ្តូង និង​ស្រុក​ព្រៃនប់​បាន​ចំនួន ០៣​អណ្តូង ។

​មន្ទីរ​ក៏​បានធ្វើការ​ជួសជុល​អណ្តូង​ស្នប់​ប្រភេទ Afridev​ចំនួន ១៤​អណ្តូង និង VN៦ ចំនួន ១​អណ្តូង នៅ​ស្រុក​កំពង់​សិលា ។ ព្រមទាំង​បាន​ផ្គត់ផ្គង់​សម្ភា​រះ​បង្គន់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ចំនួន ២៥០​បង្គន់ ស្ថិតនៅក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​ព្រៃនប់ ក្នុងនោះ​មាន ឃុំ​ទឹកល្អក់ ១៣០​បង្គន់ ឃុំ​សាមគ្គី ៦០​បង្គន់ និង​ឃុំ​ជើងគោ ៦០​បង្គន់ ។

ក្រៅពី​ការងារ​ជួសជុល​ផ្លូវលំ​ជនបទ និង​ជួសជុល​អណ្តូង មន្ទីរ​ក៏​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ការ ថែរក្សា​សុខ​ភាពជា​មូលដ្ឋាន​នានា ជាអាទិ​អនាម័យ​ក្នុង​ការ​ប្រើប្រាស់​ទឹកស្អាត អនាម័យ​លំនៅ​ដ្ឋាន ការការពារ​ជំងឺឆ្លង​នានា ការ​យល់​ដឹង​លើ​ការសាងសង់​និង​ប្រើប្រាស់​ទឹកស្អាត ការ​លាងដៃ​ជាមួយ​សាប៊ូ ការ​បរិភោគ​ស្អាត និង​ការ​រក្សាទុក​ទឹក​បរិភោគ​មាន​សុវត្ថិភាព​នៅក្នុង​ផ្ទះ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​កាត់បន្ថយ​នូវ​ការឈឺ​ស្កាត់។

លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​បន្តថា ក្នុង​ឆ្នាំ​២០១៦​នេះ មន្ទីរ​មាន​គម្រោង​ជួសជុល​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​នៅ​ស្រុក​កំពង់​សិលា​ចំនួន​២​ខ្សែ ប្រវែង​១០​គីឡូម៉ែត្រ​និង​លូ​កាត់​ផ្លូវ​០២​កន្លែង និង​ជីក​អណ្តូងស្នប់ ចំនួន​៦ និង​អណ្តូង​លូ​ចំនួន​១២ នៅក្នុង​ស្រុក​កំពង់​សិលា និង​ស្រុក​ព្រៃនប់​បន្ថែម​ទៀត ដើម្បី​បំរើ​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ជនបទ។

លោក នេន ម៉ាឡៃ បាន​ឲ្យ​ដឹង​បន្តថា ក្នុង​ឆ្នាំ​២០១៦​នេះ មន្ទីរ​និង​ជំរុញ​ការងារ​ផ្សព្វផ្សាយ លើកកម្ពស់​អនាម័យ​ជនបទ តាមរយៈ​ការ​សហការ​ជាមួយ​ក្រុម​ប្រឹក្សាឃុំ សង្កាត់ តាម​សាលារៀន និង​ពង្រឹង​ភាពជា​ម្ចាស់​របស់​សហគមន៍​នៅ​មូលដ្ឋាន​ក្នុង​ការ​ថែរក្សា​ការពារ​សមិទ្ធផល​នានា ពិសេស​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ ដែល​ក្រសួង មន្ទីរ និង​ស្ថាប័ន​នានា​ប្រគល់​ឲ្យ​ទៅ​មូលដ្ឋាន​ដើម្បី​ប្រើប្រាស់​ជា​សម្បត្តិ​រួម​របស់​យើង​ទាំងអស់​គ្នា៕

ផ្លូវលំ​ជនបទ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​១៩០​ខ្សែ ប្រវែង ៣៤៧.៥៨០​គីឡូម៉ែត្រ និង​ផ្លូវ​បេតុង ៤​ខ្សែ ប្រវែង ៤.៤៧៦​គីឡូម៉ែត្រ ផ្លូវលំ​ជនបទ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​១៩០​ខ្សែ ប្រវែង ៣៤៧.៥៨០​គីឡូម៉ែត្រ និង​ផ្លូវ​បេតុង ៤​ខ្សែ ប្រវែង ៤.៤៧៦​គីឡូម៉ែត្រ ផ្លូវលំ​ជនបទ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​១៩០​ខ្សែ ប្រវែង ៣៤៧.៥៨០​គីឡូម៉ែត្រ និង​ផ្លូវ​បេតុង ៤​ខ្សែ ប្រវែង ៤.៤៧៦​គីឡូម៉ែត្រ