អភិបាលខណ្ឌ​និង​មន្ត្រី​ជំនាញ​ចំនួន​២​ខណ្ឌ​បាន​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​កែសម្រួល​ព្រំ​ប្រ​ទប់​

អភិបាលខណ្ឌ​និង​មន្ត្រី​ជំនាញ​ចំនួន​២​ខណ្ឌ​បាន​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​កែសម្រួល​ព្រំ​ប្រ​ទប់​



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែមីនា ​ឆ្នាំ​២០១៦ នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ បាន​បើក​កិច្ចប្រជុំ​មួយ​រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​ទាំង​២​ខណ្ឌ​ គឺ​ខណ្ឌ​ព្រែក​ព្នៅ ​និង ​ខណ្ឌឫស្សីកែវ ដើម្បី​កែសម្រួល​ឡើងវិញ​នូវ​ព្រំប្រទល់​ខណ្ឌ​ទាំង​២ ​ដោយ​យក​ព្រំប្រទល់​រួមគ្នា​តាម​អ័ក្ស​ផ្លូវ​ទំនប់​កប់​ស្រូវ​និង​ស្ពាន​លី​យ៉ុង​ផាត់​ជា​បន្ទាត់​ព្រំ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក៏ដូចជា​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​កាន់តែ​ល្អ​ប្រសើ​និង​មាន​ប្រសិទ្ធភាព។​

នៅក្នុង​កិច្ចប្រជុំ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជា​ពីសី​អភិ បាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​និង​លោក​ស៊ូ ​សោ​គន្ធ​ អភិបាលរង ​និង​ មន្ត្រី​ជំនាញ​មួយចំនួន និង​លោក​សុខ​សម្បត្តិ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី​ពាក់​ព័ន្ធ​មួយចំនួន។

កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​ការ​ពិភាក្សា​គ្នា​រក​គន្លឹះ​អំពី​សំណើ​សុំ​គោលការណ៍​ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បែងចែក​ព្រំប្រទល់​ឲ្យ​ច្បាស់លាស់ ជា​ប្រយោជន៍​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ដោយ​យក​ផ្លូវ​ទំនប់​កប់​ស្រូវ​ជា​ខ្សែបន្ទាត់​ព្រំ​និង​ជា​អ័​ក្ស ព្រោះ​សព្វថ្ងៃ​នេះ​ទឹកដី​ខណ្ឌឫស្សីកែវ​នៅ​ហួស​ខាងជើង​ស្ពាន​លី​យ៉ុង​ផាត់​៣៨​ម៉ែត្រ និង​មាន​បណ្តោយ​១៤៣០​ម៉ែត្រ។ ដោយ​កិច្ចការ​នេះ​ខណ្ឌ​ទាំង​២​ធ្លាប់​ជួបប្រជុំគ្នា​ម្តង​រួចហើយ​តែ​មិនទាន់មាន​ការដោះស្រាយ​គ្នា ព្រោះ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ។​

នាឱកាស​នោះ​លោក​ជា​ពីសី​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​បាន​មានប្រសាសន៍ថា អំពី​បញ្ហា​ពាក់​នៃ​ការគ្រប់គ្រង​ដែនដី ​និង​ បញ្ហា​ព្រំប្រទល់​រវាង​ខណ្ឌឫស្សីកែវ​និង​ខណ្ឌ​ព្រែក​ព្នៅ​នេះ​ លោក​មិន​មានអី​ជំទាស់​ទេ តែ​សូម​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​សិន ថា​តើ​តំបន់​ពី​ត្រឹមណា​ទៅ​ត្រឹមណា​ជា​ទឹកដី​ខណ្ឌឫស្សីកែវ និង​ត្រឹមណា​ខណ្ឌ​ព្រែក​ព្នៅ។

លោក ជា​ពីសី ក៏បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​រ​វា​ង​ខណ្ឌ​ទាំង​២​ចូលរួម​សហការ​គ្នា​ទ​ប់​ស្កាត់​អំ​ពីបទ​ស្មើ និង​ការពារ​សន្តិសុខ​សណ្តាប់ និង​ធ្វើការ​ស្រង​នូវ​ស្ថិតិ​ដើម្បី​ធ្វើ​សៀវភៅ​ស្នាក់នៅ​ថ្មី​និង​អត្តសញ្ញាណ​ប័ណ្ណ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន​នោះ៕